អាពាហ៍ពិពាហ៍បុរសភេទទី៣ និងជាពិសេសឪពុកម្តាយភេទទី៣អាចក្លាយជាអាណាព្យាបាលដ៏ល្អសម្រាប់ក្មេងៗក្នុងរយៈពេលថ្មីៗនេះ។កាលពីថ្ងៃទី៦ ខែមករាលោកRick Santorum បេក្ខភាពប្រធានាធិបតីដ៏មានក្តីសង្ឃឹមមកពីគណបក្សសាធារណះបានប្រាប់អ្នកគាំទ្ររបស់ខ្លួននៅ New Hampshire ថា កូនៗដែលមានឪពុកជាប់ក្នុងគុកប្រហែលជាមានលក្ខណះល្អប្រសើរជាងឪពុកម្តាយដែលជាមនុស្សភេទដូចគ្នា និងកូនគ្មានឪពុកផង។
ហើយកាលពីថ្ងៃទី៩ ខែមករា Pope Benedict បានហៅ អាពាហ៍ពិពាហ៍ភេទទី៣គឺជា ការគំរាមកំហែង “ចំពោះអនាគតនៃមនុស្សជាតិ”ដែលនេះសំអាងលើតម្រូវការរបស់ក្មេងៗដែលមានមេផ្ទះភេទដូចគ្នា។
ប៉ុន្តែការស្រាវជ្រាវលើគ្រួសារមួយចំនួនបង្ហាញថា បុរសភេទី៣ និងស្ត្រីភេទទី៣មិនបានគាំទ្រសេចក្តីអំណះអំណាងដែលលើកឡើងនេះទេ។ តាមពិតឪពុកម្តាយភេទទី៣ប្រហែលដើរតួនាទីជាឪពុកម្តាយដ៏ល្អ និងមានទេពកោសល្យទៀតផង។
លោក Abbie Goldberg ជាអ្នកចិត្តវិទ្យានៅសកលវិទ្យាល័យ Clark University នៅទីក្រុង ម៉ាសាជូហ្សេតដែលបានធ្វើការស្រាវជ្រាវមនុស្សភេទទី៣ក្នុងភាពជាឪពុកម្តាយបង្ហាញថា “ឪពុកម្តាយ ឬអាណាព្យាបាលភេទទី៣ “មាននិន្នការជំរុញទឹកចិត្ត និងការតាំងចិត្តខ្ពស់ជាងឪពុកម្តាយដែលមានភេទផ្ទុយគ្នានៅក្នុងលក្ខណះជាមធ្យម ពីព្រោះតែពួកគេជ្រើសរើសធ្វើជាឪពុកម្តាយ។ បុរសភេទទី៣ និងស្ត្រីភេទទី៣កម្រក្លាយជាឪពុកម្តាយដោយចៃដុន្យណាស់ បើប្រៀបធៀបនឹងអត្រានៃការមានផ្ទៃពោះដោយចៃដុន្យរហូតដល់ទៅ៥០ភាគរយក្នុងចំណោម មនុស្សមានភេទដូចគ្នា។ លោក Goldberg និយាយថា “នោះបានប្រែក្លាយទៅជាការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា និងមានការទំនាក់ទំនងខ្ពស់។
ខណះពេលការស្រាវជ្រាវបានបង្ហាញថា កូនៗរបស់ឪពុកម្តាយភេទដូចគ្នាលក្ខណះខុសគ្នាចំពោះការសម្រចបានលទ្ធផលដ៏ល្អទាំងសុខភាពផ្លូវចិត្ត តួនាទីក្នុងសង្គម និងកត្តាផ្សេងៗទៀតដែលអាចធ្វើឲ្យកុមារមានអំណោយផលល្អចំពោះចិត្តទូលំទូលាយ ទេពកោសល្យ និងដើរតួជាគំរូល្អសម្រាប់សម្ពន្ធភាពដ៏មានគុណភាព។ នេះបើយោងតាមការស្រាវ ហើយការស្រាវជ្រាវនេះ ហើយបន្ថែមទៀតថា មិនត្រឹមតែប៉ុណ្ណេះទេ បុរសភេទទី៣ និងស្ត្រីភេទទី៣ទំនងដូចជាផ្តល់ទីកន្លែងដ៏សមរម្យ និងតាមស្តង់ដារនៃការចិញ្ចឹមបីបាច់ថែរក្សាកូន។ (ការពិត ចំណុចនេះមិនអាចនិយាយថា ឪពុកម្តាយភេទដូចគ្នាមិនអាចចិញ្ចឹមបីបាច់ថែរក្សាកូនៗប្រកបដោយគុណភាពដូចឪពុកម្តាយផ្ទុយភេទគ្នានោះ)៕
19.Jan.2012/03:00PM
0 មតិ:
Post a Comment