រាជធានីភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមកាលបានបាញ់គ្នាដោយសេរីក្នុងក្លឹបកម្សាន្តមួយកន្លែង(ស្បូវមាស)ដែលមានទីតាំង ផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១ កុម្ភៈ ២០១២ថ្មីៗនេះ បណ្តាលឲ្យនារីបីនាក់រងរបួសធ្ងន់ និងស្រាលត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរកាល់ម៉ែត ដើម្បីសង្គ្រោះជីវិតជាបន្ទាន់ផងដែរ។
ខ្មាន់កាំភ្លើងដែលបាញ់យ៉ាងអនាធិបតេយ្យ នៅក្នុងក្លឹបកំសាន្តខាងលើនេះបានគេចខ្លួនដោយសុវត្ថិភាព ប៉ុន្តែទោះជាយ៉ាងនេះក្តីកងកម្លាំងអាវុធហត្ថខណ្ឌដូនពេញក្របួចបានបក្សពួកវាពីរនាក់បញ្ជូនទៅ ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។
នៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញសំបកកាំភ្លើងមួយជាជំហានដំបូងគេសន្និដ្ឋានថា ខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងធុនឡុក៕
0 មតិ:
Post a Comment