តារាចម្រៀង Se7en បានវិលចូលសិល្បៈសាជាថ្មី បន្ទាប់ពីបានចាក ចេញពីវិស័យសិល្បៈអស់រយៈពេលមួយឆ្នាំមកនេះ។
ជាមួយនឹងការវិលត្រឡប់ចូលប្រឡូកក្នុងវិស័យសិល្ប:លើកនេះតារារូបនេះបានចេញជាវ៉ុលចម្រៀងខ្នាតតូចមួយលក់នៅប្រទេសកូរ៉េ ហើយ Se7enបានរៀបចំខ្លួនរួចជាស្រេច ក្នុងការទទួលយកនូវកម្រិតវាយតម្លៃពីអ្នកគាំទ្ររបស់ខ្លួនទាំង Fanចាស់និងFanថ្មី ដែលជាវ៉ុលស្ថិតក្នុងលំដាប់តារាងពី អ្នកគាំទ្ររបស់លោក។ ជាមួយនឹងវ៉ុលខ្នាតតូច ដែលមានចំណងជើងថា “When I Can´t sing ” ដែលបានចេញផ្សាយជាលើកទី១ ក្នុងខែកុម្ភៈ ឆ្នាំ២០១១ កន្លងមកនៅឯ 9AM KST ដោយស្ថិតក្នុងកំពូលតារាងនៃការវាយតម្លៃរួចជាស្រេច ដែលស្ថិតនៅលើ Olle Music,Bugs Music,Melon,Cyworld Music,Soribada,Naver Music ហើយនឹង Daum Music ផងដែរ។
បទចម្រៀង When I Can´t Sing ផលិតឡើងដោយលោក J.Y .Park តាមរយៈបទនេះដែរ គឺជាសាច់រឿងរបស់បុរសម្នាក់ ដែលជាភាពអស្ចារ្យមួយសម្រាប់អាជីពជាអ្នក សិល្បៈ នៅពេលដែលគេមិនទាន់ល្បី ៕
0 មតិ:
Post a Comment