យោងតាមប្រភពពីគេហទំព័រសារព័ត៌មានថៃ ចេញផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ បានឲ្យដឹងថា មានករណីឃាតកម្មទៅលើស្ត្រីខ្មែរបំរើតាមផ្ទះម្នាក់នៅក្នុងទីក្រុង បាងកកដោយស្ត្រី រូបនោះត្រូវបានគេប្រើកាំបិតចាក់.ក រហូតដល់ស្លាប់នៅផ្ទះលេខ២៣៤ ផ្លូវឡាត្រាវ១០៧ សង្កាត់ក្លងច័ន្ទ ខណ្ឌបាងកាពិក ទីក្រុងបាងកក។
ប្រភពបានឲ្យដឹងទៀតថា ផ្ទះកើតហេតុបើកជាក្រុមហ៊ុនដេរក្រណាត់ដោយនៅបរិវេណមុខផ្ទះគេឃើញសព ស្ត្រីខ្មែរឈ្មោះលី ឆាំ អាយុ៣៧ឆ្នាំ ត្រូវឃាតកប្រើកាំបិតចិតផ្លែឈើអារ.កសម្លាប់ ហូរឈាមក្លាយជាថ្លុក។
ប្រភពបានឲ្យដឹងទៀតថា នៅក្បែរស្ត្រីរងគ្រោះគេឃើញមានបុរសម្ចាស់ផ្ទះឈ្មោះឆាយ សាំង យូរសុខ អាយុ៧៦ឆ្នាំ កំពុងព្យាយាមធ្វើអត្តឃាតខ្លួនតាមក្រោយដោយយកកាំបិតចិតផ្លែឈើអារ.ក ខ្លួនឯងរហូតដល់មានរបួសធ្ងន់ ក៏ប៉ុន្តែត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
បើតាមការសាកសួរកូនស្រីរបស់ម្ចាស់ផ្ទះបានឲ្យដឹងថា ស្ត្រីរងគ្រោះគឺជាអ្នកមើលកូនឲ្យខ្លួនជាច្រើនខែកន្លងមកហើយៗឪពុក របស់គេឈ្មោះឆាយ ដែលរងរបួសនោះបានលួចស្រឡាញ់ជាមួយស្ត្រីរងគ្រោះ។ ទោះបីនាងបានព្យាយាមហាមឃាត់មិនឲ្យរវីរវល់ជាមួយនាងយ៉ាងណាក៏ដោយ។
ប្រភពបានបន្តទៀតថា ស្ត្រីរងគ្រោះមានគម្រោងនឹងត្រឡប់មកចូលឆ្នាំនៅស្រុកខ្មែរវិញ ហើយខណៈពេលកើតហេតុស្ត្រីរងគ្រោះកំពុងមើលកូនប្រុសរបស់នាងវ័យ៤ខែនៅ រោងខាងមុខផ្ទះ។ នាងបន្តទៀតថា ខណៈនោះឪពុករបស់នាងក៏បានយកកាំបិតចិតផ្លែឈើដើរតម្រង់ទៅអារ.ក ស្ត្រីរងគ្រោះ ហើយស្ត្រីរងគ្រោះក៏បានត្រដរលើកកូនរបស់នាងទៅទុកកន្លែងមាន សុវត្ថិភាព ទើបដាច់ខ្យល់ដួលស្លាប់។ បន្ទាប់មកឪពុករបស់នាងក៏កើតអាការៈស្លឈាមព្យាយាមដេញធ្វើបាប អ្នកដទៃទៀតដែលបានចោមរោមមើល ហើយដើរតម្រង់ទៅរកឱបស្ត្រីរងគ្រោះក្នុងបំណងស្លាប់ទៅជាមួយគ្នា។
ក្នុងជំហានដំបូងប៉ូលិសទីក្រុងបាងកកបានសន្និដ្ឋានថា អំពើឃាតកម្មនេះអាចកើតចេញពីមូលហេតុប្រច័ណ្ឌព្រោះបុរសជាឃាតកឈ្មោះ ឆាយលង់ស្នេហ៍ជាមួយស្ត្រីរងគ្រោះ លុះឮដំណឹងថា ស្ត្រីរងគ្រោះនឹងត្រឡប់ទៅផ្ទះវិញក្នុងឱកាសចូលឆ្នាំខាងមុខនេះ ទើបកើតភ្លើងប្រច័ណ្ឌគួបផ្សំនឹង អាការៈសរសៃប្រសាទផងដែរ។
ប៉ូលិសបន្ថែមទៀតថា កាលពីមុនឃាតកឈ្មោះឆាយនេះធ្លាប់ផឹកថ្នាំសម្លាប់សត្វល្អិតដើម្បី ធ្វើអត្តឃាតម្ដងហើយ ប៉ុន្តែត្រូវបានគេជួយសង្គ្រោះទាន់ពេល ហើយឃាតកនេះទើបចេញពីពេទ្យ ជាង១ខែនេះប៉ុណ្ណោះ៕
0 មតិ:
Post a Comment