ក្រុមសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃសុក្រថា តុលាការចិនមួយបានកាត់ទោសអ្នកនិពន្ធចិនម្នាក់ឲ្យជាប់គុក៧ឆ្នាំ ដោយសារកំណាព្យមួយដែលលោកបានសរសេរទទូចឲ្យជនរួមជាតិរបស់លោក ប្រមូលផ្ដុំគ្នានៅទីលានសាធារណៈមួយ។
ការកាត់ទោសធ្ងន់ធ្ងរនេះធ្វើឡើងមុនទស្សនកិច្ចនៅសប្ដាហ៍ក្រោយ ទៅកាន់សហរដ្ឋអាមេរិករបស់អនុប្រធានាធិបតីចិន លោក ហ្ស៊ីជីនពីង ដែលត្រូវគេរំពឹងជាទូទៅថានឹងធ្វើជាមេដឹកនាំនាពេលខាងមុខរបស់ ប្រទេសចិនដែលប្រហែលជាលោកនឹងប្រឈមមុខនឹងសំនួរស្ដីពីបញ្ហា សិទ្ធិមនុស្ស។
រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានសំដែងការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះការកាត់ទោសលោកហ្សូយូហ្វ៊ូ ដែលគេបានរាយការណ៍ហើយនិងការកាត់ឲ្យជនជាប់ចោទកាលពីពេលថ្មីៗនេះដល់ អ្នកប្រឆាំង៣នាក់ទៀត ដែលបានទទួលអាណត្តិជាប់គុក៩និង ១០ឆ្នាំ ពីបទវិទ្ធង្សនា ឬ ញុះញង់វិទ្ធង្សនា នៅពីរបីខែ ចុងក្រោយនេះ។
ពួកអ្នកការពារសិទ្ធិមនុស្សចិននិយាយថា តុលាការមួយក្នុងទីក្រុងហាន់ស៊ូ បានកាត់ទោសអ្នកប្រឆាំងលោក ហ្សូ កាលពីថ្ងៃសុក្រនៅក្នុងសវនាការមួយដែលមានអតីតប្រពន្ធ និង កូនប្រុសរបស់លោក ចូលរួមស្ដាប់។ អតីតប្រពន្ធរបស់លោកហ្សូនិង ពួកមេធាវី គេមិនអាចទាក់ទងបានភ្លាមៗទេ។
លោកហ្សូ ស្ថិតនៅក្នុងចំណោមពួកអ្នកនិពន្ធមួយក្រុម និង ពួកបញ្ញវន្តដែលជាគោលដៅរបស់ពួកអាជ្ញាធរចិន នៅក្នុងការបង្ក្រាបមួយក្នុងគោលបំណងសំដៅរារាំងការងើបប៉ះបោររបស់ ប្រជាជនបែប Arrab Spring។
ពួកសកម្មជនសិទ្ធិមនុស្សបានរិះគន់ ការប្រើច្បាប់វិទ្ធង្សនា មិនច្បាស់លាស់របស់ បក្សដែលកំពុងកាន់អំណាចក្នុងការចាប់ដាក់គុកពួកអ្នករិះគន់ខ្លួន។ ពួកអាជ្ញាធរបានចាប់ផ្ដើមប្រើច្បាប់វិទ្ធង្សនា ប្រឆាំងនឹងពួកសកម្មជនក្រោយពីលុបចោលច្បាប់រិះគន់ ទូទៅលើពួកសកម្មជនប្រឆាំងបដិវត្តន៍។
មេធាវីរបស់លោក ហ្សូលោកលី ដុនយ៉ុង បាននិយាយកាលពីមុនថា នៅក្នុងអំឡុងពេលកាត់ក្ដីនោះ ពួកសុភាចារបុរសបានលើកយកមកធ្វើជាភស្ដតាងនូវកំណាព្យមួយដែលលោក ហ្សូ សរសេរ មានចំណងជើងថា« ដល់ពេលហើយ»។ ចាប់តាំងពីពេលនោះមកផ្នែកខ្លះនៃកំណាព្យនោះត្រូវបានគេផ្សាយទៅ ក្នុងអ៊ីធើណេត។ ផ្នែកខ្លះនៃកំណាព្យនោះសរសេរថា«ដល់ពេលហើយប្រជាជនចិន! ទីលានគឺជាកម្មសិទ្ធិរបស់អ្នករាល់គ្នា។ ជើងរបស់អ្នកគឺជាកម្មសិទ្ធិរបស់អ្នក។ ដល់ពេលប្រើជើងរបស់អ្នកដើរទៅកាន់ទីលាន និងធ្វើការជ្រើសរើស»៕
0 មតិ:
Post a Comment