ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ វេលាម៉ោង១១:០០ ការមកដល់របស់លោក សូង ហ៊ូម៉ាកាណាស់ អភិបាលទីក្រុងហ្សែកប៊ួរ អុកតឺវីលនៃប្រទេសបារាំង ក្នុងការចុះកិច្ចព្រមព្រៀង សហការអភិវឌ្ឍន៍រវាងខេត្តប៉ៃលិនប្រទេសកម្ពុជា និង ប្រទេសបារាំង ជាមួយ ឯកឧត្តម អ៊ី ឈាន អភិបាលខេត្តប៉ៃលិន នៅសាលាខេត្តប៉ៃលិន ។
នៅក្នុងពិធីមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត និង អភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការកងតំបន់ ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត ។
នៅក្នុងពិធីលោក សូង ហ៊ូម៉ាកាណាស់ អភិបាលទីក្រុងហ្សែកប៊ួរ អុកតឺវីលនៃប្រទេសបារាំង បានអាននូវសុន្ទរកថា អំពីគោលដៅក្នុងកិច្ចសហប្រការគ្នារវាងខេត្តប៉ៃលិនប្រទេសកម្ពុជា និងទីក្រុងហ្សែកប៊ួរប្រទេសបារាំង ។
ជាចុងបញ្ចប់លោកអភិបាលក្រុងហ្សែកប៊ួរនៃបារាំង បានថ្លែងអំណរគុណ ឯកឧត្តម អ៊ី ឈាន និងបានបញ្ជាក់ការធ្វើកិច្ចសហការបានរិតចំណងគ្នាកាន់តែជិតស្និទ្ធ ហើយលោកបានចាត់ទុក ឯកឧត្តម អ៊ី ឈាន ដូចជាប្អូនប្រុសទៀតផង ជាកិច្ចបញ្ចប់នៃពិធីលោកបានចុះហត្ថាលេខា ជាមួយលោកអភិបាលខេត្តប៉ៃលិននៃប្រទេសកម្ពុជា នូវកិច្ចព្រមព្រៀងសហការអភិវឌ្ឍន៍ជាមួយគ្នា ។ ហើយនោះទៀតលោកបានបន្ដដំណើរ រួមទាំងឯកឧត្តម អ៊ី ឈាន ទៅចែកអំណោយដល់កុមារា និងកុមារី ដែលមានការខ្វះខាតក្នុងការសិក្សា ថែមទៀតផង ៕ 01,Feb,2012/12:01PM
0 មតិ:
Post a Comment