វ៉ាស៊ីនតោន ៖បើយោងតាម មន្ត្រីជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក បាននិយាយឲ្យដឹងថា ការដាក់ទណ្ឌកម្ម និង ការចរចា ត្រូវបានធ្វើឡើង នៅក្នុងប្រទេស អ៊ីរ៉ង់ នៅក្នុងការ បញ្ចុះបញ្ចូលឲ្យ អ៊ីរ៉ង់ បោះបង់ កម្មវិធីផលិតអាវុធ នុយក្លេអ៊ែរ ដែលជាការបង្ហាញ ពីតួនាទីដ៏សំខាន់ ជាមេដឹកនាំពិភពលោក ដែលជា "តម្លៃនៃដំណោះ ស្រាយដ៏ មានសារប្រយោជន៍" នៅក្នុងការទទួលបន្ទុក របស់សហរដ្ឋអាមេរិក ។
អ្នកប្រាជ្ញជាច្រើនរូប បានធ្វើការសន្និដ្ឋាន កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១២កន្លងទៅនេះបានជជែកគ្នាអំពីជម្លោះយោធា ជាមួយនឹងប្រទេស អ៊ីរ៉ង់ ជារឿង ដែលអាចធ្វើទៅបាន តែនេះ គឺជាការផ្ទុយគ្នា ទៅនឹងសង្រ្គាម និងភាពតានតឹង នៅក្នុងប្រទេស តេរ៉ង់ ដែលជាយុទ្ធ សាស្ត្រដ៏តឹងតែងបំផុត Strategic Strait of Hormuz នៃគន្លឹះពាណិជ្ជកម្មប្រេង ។ "យើងចាត់ទុក ការសម្រេចចិត្តផលិត អាវុធនុយ ក្លេអ៊ែរ របស់ប្រទេស អ៊ីរ៉ង់ គឺជាការបង្ហាញផ្លូវ នៃដំណោះស្រាយដ៏ល្អ ដើម្បីជាឱកាស ឲ្យសហគមន៍អន្តរជាតិ មានឥទ្ធិពលទៅ ក្នុង ប្រទេស តេរ៉ង់" នេះបើយោងតាម លោក ជេមស៍ ក្លេបភ័រ ជានាយក នៃអ្នកប្រាជ្ញជាតិ បានប្រាប់ដល់ គណៈកម្មាធិការ ព្រឹទ្ធ សភាជាន់ខ្ពស់ របស់សហរដ្ឋអាមេរិកឲ្យដឹង ។
លោកបានបន្តថា មេដឹកនាំរបស់ អ៊ីរ៉ង់ បានធ្វើការពិចារណាភ្លាមៗ អំពីសន្តិសុខ, កិត្តិយស និង ឥទ្ធិពល របស់ប្រទេស ដូចគ្នា ទៅនឹងសន្តិសុខបរិស្ថាន និងសន្តិសុខនយោបាយ អន្តរជាតិ ពីការសម្រេចចិត្ត កម្មវិធីអាវុធនុយក្លេអ៊ែរនេះ ។
លោក ប្រធានាធិបតី ម៉ាម៉ួត អាម៉ាឌីនេចាដ និងលោក អាលី ខាម៉េនី ជាមេដឹកនាំជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច គឺជាទណ្ឌកម្មមួយ ដែលធ្វើឲ្យកាន់តែអាក្រក់ទៅៗ ។
គោលនយោបាយឈ្នះៗ របស់មេដឹកនាំ អ៊ីរ៉ង់គ្រប់រូប គឺត្រូវថែរក្សា "របបឲ្យរស់" ហើយវាគឺជារឿង ដ៏ពិបាកនៅក្នុង ការសម្រេច ចិត្ត នៅក្នុងទណ្ឌកម្ម សេដ្ឋកិច្ចនេះ ។ នេះបើយោងតាម លោក ដេវីដ ផេត្រឺស ជាប្រធាន CIA បាននិយាយប្រាប់ សារព័ត៌មាន Channel News Asia ឲ្យដឹង ។
លោកបន្តថា ការគ្រប់គ្រង រូបីបណ្ណរបស់ប្រទេស អ៊ីរ៉ង់ និងជួបអតិផរណា ហើយនឹងភាព គ្មានការ ងារធ្វើ នឹងកើនឡើង ដែលវាជាការ "ការវាយប្រហារ" សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ នៅក្នុងពេលបច្ចុប្បន្ន ដែលមិនធ្លាប់មាន ពីមុនមក។ ដូច្នេះ ខ្ញុំគិតថា អ្វីដែលយើងត្រូវតែមើល នៅពេលនេះគឺ តើអ្វីគឺជាកម្រិតពិត នៃការអាក់អន់ចិត្ត ខាងក្នុងរបស់ប្រទេសអ៊ីរ៉ង់? តើនោះ គឺជាយុទ្ធ សាស្រ្តនៃការសម្រេចចិត្ត ដ៏មានប្រសិទ្ធភាព របស់មេដឹកនាំរបស់របបថ្មីនេះឬ ? យើងសង្ឃឹមថា ការដាក់ទណ្ឌកម្មនេះនិង អាច ជំរុញឲ្យមានការផ្លាស់ប្តូរ គោលនយោបាយ របស់ប្រទេស អ៊ីរ៉ង់ នៅក្នុងការបន្តកម្មវិធី អាវុធនុយក្លេអ៊ែរនេះ ។ នេះគឺជាចំណុច ដ៏រសើបមួយ។
គួរបញ្ជាក់ផងដែរថា បើយោងតាម អ្នកប្រាជ្ញជាច្រើននាក់ បានបង្ហាញពី ការធានាអះអាង របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅក្នុងរដ្ឋសហភាព របស់លោក កាលពីសប្តាហ៍មុននេះថា "ដំណោះស្រាយ ដោយសន្តិភាព នៅតែបន្តមាននៅក្នុង ប្រទេស អ៊ីរ៉ង់ "៕
0 មតិ:
Post a Comment