ភ្នំពេញ ៖ សាកសពបុរសម្នាក់ដែលត្រូវគេស្គាល់ឈ្មោះថា លឿន សុខលាភ អាយុ៣២ឆ្នាំបម្រើការងារជាប្រជាការពារសង្កាត់ភ្នំពេញថ្មី ត្រូវបានគេវាយសម្លាប់ដោយពុំដឹងមូលហេតុកាលពីយប់ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅកណ្ដាលវាយស្រែចុងភូមិ បន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោក គិត សុផល មេបញ្ជាការប៉េអឹមខណ្ឌសែនសុខ បាននិយាយថា ករណីនេះប្រហែលជារឿងគំនុំដោយហេតុថាមានម៉ូតូម៉ាកអាសង់ ស៊េរី ២០០៩ មួយគ្រឿងបានបញ្ឈរទុកនៅក្បែរសាកសពនោះ បើគិតទៅប្រហែលជាម៉ូតូរបស់សាកសពតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជាបន្តដោយសារមានស្រីម្នាក់ជិះជាមួយជនរងគ្រោះនៅមានជីវិតនៅឡើយ៕
0 មតិ:
Post a Comment