នៅព្រឹកថ្ងៃទី១៦ មីនា ម្សិលមិញនេះ ទាហានទួគី ១២ នាក់ បានស្លាប់ និងពលរដ្ឋសាមញ្ញ ២ នាក់ រងរបួស ក្នុងគ្រោះថ្នាក់ឧទ្ធម្ភាចក្រនៅរដ្ឋធានី Kabul ប្រទេសអាហ្វហ្គានីស្ថាន។
ឧទ្ធម្ភាចក្រ Sikorsky របស់ទួគី ១ គ្រឿង ដែលមានចំណុះកងកម្លាំងគាំទ្រសន្តិសុខអន្តរជាតិ (ISAF) បញ្ជារដោយ NATO បានធ្លាក់ចុះចំគេហដ្ឋានពលរដ្ឋ ហើយឆាបឆេះនៅវេលាម៉ោង ១០ និង ២៥នាទី (ម៉ោងតំបន់)។
ករណីគ្រោះថ្នាក់នេះ នៅបានធ្វើឲ្យពលរដ្ឋសាមញ្ញ ២នាក់ លើផ្ទៃដី បានបាត់បង់ជីវិតផងដែរ។
មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះ កើតឡើង កំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែរដ្ឋមន្រ្តីការបរទេសទួគី Ahmet Daratoglu ឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើង ពេលដែលឧទ្ធម្ភាចក្រត្រូវចុះសំចតបន្ទាន់ ដោយបញ្ហារអាក់រអួលបច្ចេកទេស។ លោកពោលបន្ថែមថាៈ នេះជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ... ជាការខាតបង់ដ៏ធំធេង ចំពោះយើងខ្ញុំ។
ទួគី ដែលជាសមាជិកមកពីប្រទេសអ៊ីស្លាមតែ១គត់ របស់ NATO ហើយបច្ចុប្បន្នមាពលទាហាន ១៨០០ នាក់ បំរើការក្នុងកងកម្លាំង ISAF នៅអាហ្វហ្គានីស្ថាន។
ខុសប្លែកពីភារៈកិច្ចរបស់សមាជិកដទៃទៀត មកពីទ្វីបអឺរ៉ុប ដែលចំណុះ ISAF ភារៈកិច្ចរបស់ទួគី ស្ថិតក្នុងកំរិតល្បាតប៉ុណ្ណោះ ដោយពុំចូលរួមក្នុងសកម្មភាពប្រយុទ្ធទេ៕
0 មតិ:
Post a Comment