www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, January 23, 2012

ហេតុអ្វីតុក្កតា​ Barbie ត្រូវហាមឃាតលក់នៅទីផ្សារអ៊ីរ៉ង់?

ប្រទេសអ៊ី​រ៉ង់ បិទទ្វារហាង​លក់តុក្កតា​B​arbie ​ទីភ្នាក់ងារព័​ត៌មានអ៊ី​រ៉ង់ បានរាយ​​ការណ៍ថា មន្ត្រីប៉ូលិស​​បានបិទទ្វារ​​ហាងលក់​តុក្កតា​​ជាច្រើន កន្លែងដែល​​មានលក់តុក្កតា​​​Barbie ។ ដោយ​ថ្លែង​​ថា​ ធ្វើបែបនេះ​​ដើម្បី​ប្រយុទ្ធ​​​ប្រឆាំង​និង​​​ការ​ជះ​ឥទ្ធិ​​ពលវប្បធម៌​​លោក​​ខាងលិច។ ក្នុងសារព័ត៌​មាន​នៅ​ថ្ងៃសុក្រ ទីភ្នាក់​ងារ​សារ​​​ព័ត៌មាន​Mehr បានដក​ស្រង់​មន្ត្រី​ប៉ូលិស​​ម្នាក់​​និយាយ​ថា ប៉ូលិសក៏រឹប​​អូសរូបតុក្កតា​​Barbie ពីហាងលក់​​តុក្កតាក្នុងទីក្រុង​​Tehran តាមយុទ្ធ​នា​​​ការណ៍ថ្មីនៃការចុះ​​បង្ក្រាមរបស់​​ខ្លួន។





ចាប់តាំងពី​មានបដិវត្តន៍​អ៊ិស្លាមឆ្នាំ១៩៧៩ អ្នកកាន់​សាសនាអ៊ិស្លាម​ខ្លះៗជាថ្មីម្តងទៀ​តបាន​ ព្យាយាមប្រឆាំង​ទៅនឹងអ្វី​ដែលគេមើល​ឃើញថា ជាការឈ្លាន​ពានវប្បធម៌​លោក​ខាងលិច។ បំរាមលក់រូបតុក្កតា Babie ដែលត្រូវបាន​​គេកែច្នៃម៉ូដមាន​រូបរាងមុន​មាត់ស្រដៀង​ក្មេងស្រីរបស់​លោកខាងលិច ត្រូវបានដាក់​​ចុះ​ចាប់​តាំង​​​ពីពាក់​កណ្តាល​ទសវត្ស​១៩៩០។ បើទោះជាបំរាម​លើសៀវភៅ ខ្សែភាពយន្ត តន្ត្រី​ ការកាត់សក់ និងម៉ូដ របស់លោក​ខាងលិច ក៏ប្រជាជននៅ​តែរក្សាការ​ចូលចិត្តនូវ​វប្បធម៌​​បស្ចិម​ប្រទេស។ បើទោះ​ជាបណ្តា​ទូ​រ​ទស្សន៍​រដ្ឋ​​អ៊ី​រ៉ង់ បញ្ជាំងខ្សែ​ភាពយន្ត​ហូលីវ៉ូដ និងបស្ចិម​ប្រទេស​​រាល់​សប្តាហ៍​ក៏ដោយ៕
23.Jan.2012/09:30 By: Neak Toch

0 មតិ:

Post a Comment