www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 6, 2012

ភាពទាក់ទាញទាំងដប់របស់ខេត្តកែប

​January,0៦,2012 By: SOTHEAN
ទីកន្លែង​កំសាន្ដ​សំខាន់​របស់​ខេត្ដ​កែប រួមមាន ៖
​ទី​១-​ ទីក្រុង​មាត់សមុទ្រ​ដ៏​តូច​នៃ​ខេត្ដ​កែប ត្រូវបាន​ស្ថាបនា​តាមរបៀប​បារាំង តាំងពី​ឆ្នាំ​១៩០៨ មកម្ល៉េះ តែការ​រីកចម្រើន​រ​ខ្លាំង​នៅក្នុង​អំឡុង​ទសវត្សរ៍​១៩៦០​។ ក្រុង​នេះ​ក៏មាន​កេរ្ដិ៍ឈ្មោះ​ល្បី ដោយ​រសជាតិ​របស់​ក្ដា​ម​សមុទ្រ និង​ម្ហូបអាហារ​សមុទ្រ​ដទៃៗ​ទៀតផង​ដែរ​។

​ចំពោះមុខ​ម្ហូប​តាមរបៀប​ ទំនៀមទម្លាប់​ខ្មែរ ការទទួល​ទាន​អាហារ​តាម​វាល​នៅ​ទីនោះ គឺជា​បទពិសោធន៍​ដែល​ភ្ញៀវទេសចរ​ពុំគួរ​រំលង​ឡើយ​។
​ចំណែក​ម្ហូបអាហារ ត្រូវបាន​គេ​រៀបចំ​ដាក់​ពេញ​ចាន​ជាមួយ​ទឹកជ្រលក់ អមដោយ​ភេសជ្ជៈ​ត្រជាក់ៗរួចជាស្រេច​។ អ្នក​ខ្លះទៀត និយម​ការ​ហែល​ទឹក​នៅតាម​ចន្លោះ​រលក​សមុទ្រ ឬ គយគន់​ទេសភាព​ផ្ទៃសមុទ្រ ឆ្ពោះទៅ​កោះ​ជាច្រើន​ដែល​នៅ​ទល់មុខ​ឆ្នេរ​នោះ​។
​ក្រុងកែប​មាន​ចម្ងាយ ១៦៨ គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ហើយ​ស្ថិតនៅ​តំបន់​មាត់សមុទ្រ​។ ដោយមានការ​យក​ចិ​ត្ដ​ទុកដាក់​អស់​មួយរយៈ​ពេល​មក  ក្រុងកែប​ក៏បាន​ចាប់ផ្ដើម​សកម្ម​ភាពរស់រវើក សប្បាយរីករាយ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។
​​ទី​២-​កោះទន្សាយ គឺជា​កោះ​មួយ​ដែលមាន​កេរ្ដិ៍ឈ្មោះ​ល្បីល្បាញ ដោយសារ​សម្រស់​ឆ្នេរ​ខ្សាច់​ពណ៌​ស​ល្អ​ស្អាត ក៏​នៅមាន​កោះ​ជាច្រើន​ដែល​លាក់កំបាំង នូវ​សម្រស់​ធម្មជាតិ​ដ៏​គួរ​ជាទី​ចាប់​ចិ​ត្ដ នៅ​ជុំវិញ​ជ្រោយ​ខេត្ដ​កែប​ផងដែរ​។ កោះទន្សាយ មាន​ទស្សនីយភាព​ឆ្នេរ​ពណ៌​ពងមាន់​ល្អ​ត្រកាល និង​មាន​ខ្យល់អាកាស​បរិសុទ្ធ ដែល​អាចធ្វើឱ្យ​អ្នកទេសចរ​ទាំងឡាយ​បន្ធូរបន្ថយ​ជម្រុះ​អស់​ទុក្ខ​កង្វល់ ហើយ​ផ្ដល់ឱ្យ​ពួកគេ​ទទួលបាន​នូវ​អារម្មណ៍​ជ្រះថ្លា ដូច​បាន​ទៅដល់​ស្ថាន​សម្រាក​លំហែកាយ​ដ៏​សុខដុម​។ រហូតមក​ដល់ពេល​ថ្មីៗ​នេះ មាន​ភ្ញៀវទេសចរ​មិន​ច្រើន​ប៉ុន្មាន​ទេ ដែល​បាន​ទៅ​សម្រាក​លំហែកាយ​នៅលើ​កោះ​នេះ​។ វត្ដ​មាន​របស់​ភ្ញៀវទេសចរ ក៏បានផ្ដល់​ឱកាស​ដល់​អ្នកស្រុក បង្កើតបាន​មុខរបរ​អាជីវកម្ម​ផងដែរ​។ 
​ ឥឡូវនេះ ពួកគេ​បង្កើតជា​ភោជនីយដ្ឋាន និង​ផ្ទះសំណាក់ សម្រាប់​ផ្ដល់​សេវាកម្ម​ដល់​អ្នក​មានបំណង​ស្នាក់អាស្រ័យ​នៅលើ​កោះ​នោះ​។ តម្លៃ​ស្នាក់​គឺ​ចាប់ពី ៥ ដុល្លារ សម្រាប់​បន្ទប់​បាង​កា​ឡូ ធ្វើ​ពី​ឈើ​-​ឫស្សី​។ រីឯ​តម្លៃ​ទូក​ឆ្លង​ពី​ផែ​ទេសចរណ៍​ក្រុងកែប ទៅ​កោះទន្សាយ គឺ ២០ ដុល្លារ ទូក​មួយ​ទាំង​ទៅ​ទាំង​មក​។​
​    ​
​ទី​ ៣-​កោះ​ពោធិ គឺជា​កោះ​មួយ​ដែលមាន​ទេសភាព ស្រស់ស្អាត​ដែល​អាច​ត្រូវ​នឹង​ចំណូល​ចិ​ត្ដ​សម្រាប់​ភ្ញៀវ​និយម​គោលដៅ​អេកូ​ ទេសចរណ៍ ហើយ​វា​ក៏មាន​ឆ្នេរ​ខ្សាច់​ល្អ ប្រកបដោយ​ភាពស្ងប់ស្ងាត់​ផងដែរ​។ កោះ​នេះ​លម្អ​ដោយ​ឆ្មេ​រ​ខ្សាច់​ពណ៌​ពងមាន់ និង​ព្រៃឈើ​ពណ៌​បៃតង​ស្រស់​។ កោះ​ពោធិ គឺជា​ភូមិករ​របស់​អ្នកនេសាទ​ប្រមាណ​ជា ៥០ គ្រួសារ ដែល​រស់នៅ​យ៉ាង​ស្ងាត់ស្ងៀម​លើ​កោះ នៃ​ភូមិសាស្ដ្រ​ខេត្ដ​កែប​នេះ​។
​វា ​ក៏​ដូច​សហគមន៍​អ្នកនេសាទ​ឯទៀតៗ​ផងដែរ អ្នកភូមិ​កោះ​ពោធិ​រស់នៅ​ដោយ​សេចក្ដីថ្លៃថ្នូរ និង​សកម្មភាព​ក្នុង​អាជីព​ជា​អ្នកនេសាទ​របស់ខ្លួន​។ ប្រជាជន​នៅ​កោះ​ពោធិ​មួយរយ​ភាគរយ គឺជា​អ្នកនេសាទ ពួកគេ​ពុំដែល​ចាក​ចេញពី​មហាសាគរ ទៅរក​ដីគោក​ឡើយ​។ ទីនោះ​ពុំមាន​សាលារៀន​សម្រាប់​កុមារ គ្មាន​មន្ទីរពេទ្យ ហើយក៏​គ្មាន​អគ្គិសនី​ប្រើប្រាស់​ដែរ វា​ជា​ភូមិ​ដាច់ស្រយាល​ដែលមាន​ចម្ងាយ​ប្រហែល ១០​គីឡូម៉ែត្រ ពី​ក្រុងកែប​។ ដើម្បី​ទៅដល់​កោះ​ពោធិ ត្រូវធ្វើ​ដំណើរ ២​ម៉ោង ទាំង​ទៅ​ទាំង​មក ដោយ​ជួល​ទូក​ក្នុងតម្លៃ ៤០ ដុល្លារ ពី​កំពង់ផែ​ទេសចរណ៍​ក្រុងកែប​។
​ សម្រាប់​ការចំណាយ​តិច ភ្ញៀវ​ទាំងឡាយ​គួរ​ទិញ​សំបុត្រ​ទូក​ទៅ​ត្រឹម​កោះទន្សាយ​ទាំង​ទៅ​ទាំង​មក ២០ ដុល្លារ ហើយ​អាច​ចរចា​ជាមួយ​អ្នកបើក​ទូក​ឱ្យ​ជូនទៅ​កោះ​ពោធិ​បន្ដទៀត ដោយ​បង់ថ្លៃ​ថោក​ជាង​ច្រើន​។​
​    ​
​ទី​៤-​ប្រាសាទ​ភូមិ​ឈ្ងោក និង​រូងភ្នំ នៅ​ជុំវិញ​ខេត្ដ​កែប​មាន​ភ្នំ​ជាច្រើន​ដែលមាន​រូង ហើយ​រូងភ្នំ​ទាំងនោះ គឺជា​មណ្ឌល​នៃ​ថ្មកំបោរ​ធំៗ ដុះ​ពីលើ​ចុះក្រោម និង​ដុះ​ពីក្រោម​ឡើងទៅ​លើ រួមទាំង​មាន​សំណង់​បូជនីយដ្ឋាន​នៅ​ទីនោះ​ផងដែរ រូងភ្នំ​ទីមួយ​ឈ្មោះថា ល្អាង​ភ្នំ​ឈ្ងោក គឺ​ជាទី​ដែលមាន​ប្រាសាទបុរាណ ធ្វើ​អំពី​ឥដ្ឋ​តាំងពី​សតវត្សរ៍​ទី​៥ ឬ​ទី​៦​មកម្ល៉េះ​។ ប្រាសាទ​ឥដ្ឋ​នេះ សង់​ព័ទ្ធជុំវិញ​ថ្មកំបោរ​ដុះ​ឡើងលើ និង​ចុះក្រោម​មួយគូ ហើយ​ថ្មកំបោរ​ទាំងនោះ​បង្កើតបានជា​រូបរាង​លិង្គ​ធម្មជាតិ​ដ៏​ល្អឥតខ្ចោះ​មួយ ​។ នៅក្បែរ​រូង​នោះ មាន​រូង​មួយទៀត​គេ​ហៅថា ល្អាង​គុហារ​ថ្ម​ភ្លេង​។ មាន​ថ្មកំបោរ​ដុះ​ពីលើ​ចុះក្រោម​ច្រូងច្រាង​វែងៗ​ជាច្រើន ហើយ​ថ្មដុះ​នោះឯង​ដែល​បង្កើតបានជា​សូរសៀង​ភ្លេង​។ ប្រសិនបើ​យើង​យក​វត្ថុ​អ្វីមួយ​ទៅ​គោះ​ថ្នមៗ ពី​ថ្ម​មួយ​ទៅ​ថ្ម​មួយទៀត វា​នឹង​បញ្ចេញ​សំឡេង​ជា​ឪ​សូ​ឡា​ដូ​មី​ឱ​។ បន្ទាប់​ទៀត​គឺ​ល្អាង​ភា​ជ​មាស ក៏​ជាទី​កន្លែង​សម្រាប់​ភ្ញៀវ​ទស្សនា​ស្វែងយល់​ផងដែរ​។ ភ្នំ​ឈ្ងោក​ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ព្រីង មាន​ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រ ពី​ក្រុងកែប​។
​    ​
​ទី​៥-​រូង​ថ្មភ្នំ​សសៀរ គឺជា​រូង​មួយ​ដែល​ស្ថិត​នៅក្បែរ​ក្រុងកែប ទីនេះ​គឺជា​រមណីយដ្ឋាន​មួយទៀត​ដែល​គេ​ណែ​នាំឱ្យ​អ្នក​កម្សាន្ត ធ្វើ​ទស្សនាចរ​នៅ​រូង​ថ្មភ្នំ​សសៀរ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល ២-៣ គីឡូម៉ែត្រ ពី​រង្វង់​មូល​សេះស​។ នៅ​ទីនោះ មាន​រូង​ថ្ម​សំខាន់ៗ​ចំនួន ៤ គឺ​ល្អាង​ស្ដេច​ដំរី​ស​, ល្អាង​វាលស្រែ​១០០, ល្អាង​ស​ខ្មៅ និង​ល្អាង​ប្រចៀវ​។ ល្អាង​ស្ដេច​ដំរី​ស គឺជា​ល្អាង​ធំ ហើយ​សំខាន់​ជាងគេ សម្រាប់ធ្វើ​ការគោរព​បូ​រ​ជា ព្រោះ​ទីនោះ​មាន​ថ្ម​ពណ៌​ស​ដុះ​ដូច​រូប​សត្វ​ដំរី​។ រីឯ​ល្អាង​ប្រចៀវ នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ភ្នំ ហើយ​មុននឹង​ចូលទៅ​ដល់ អ្នក​អាច​ឮសូរ​សំឡេង​រងំ​នៃ​សត្វ​ប្រចៀវ​ទាំងនោះ​។ វា​ក៏​ជា​រូង​ធំ​ហើយ​ជ្រៅ និង​មានទឹក​ខួប​ប្រាំង ខួប​វស្សា​នៅ​ទីនោះ​។
​    ​
​ ទី​៦-​រូង​ថ្មភ្នំ​កំពង់ត្រាច ដែល​ស្ថិត​ប្រហែល ១៥ គីឡូម៉ែត្រ​ពី​ក្រុងកែប​។ រូង​ថ្ម​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​នេះ​ស្ថិតនៅ​ចំ​កណ្ដាល​ភ្នំ វា​គឺជា​កំពែង​រូង​ដ៏​ធំ​ទៅលើ ប្រសិនបើ​អ្នក​ឈរ​នៅ​បាត​រូង​នោះ រួច​សំលឹង​ទៅលើ​នឹង​ឃើញ​មេឃ​។ វា​មើលទៅ ហាក់ដូចជា​នរណាម្នាក់​មក​ខួង​ទម្លុះ​ភ្នំ​នេះ​។ អ្នក​នឹងមាន​អារម្មណ៍​ស្ញប់ស្ញែង​អស្ចារ្យ ចំពោះ​ជញ្ជាំង​ថ្មភ្នំ​ឈរ​ចោទ​ត្រង់​ឡើង​ទៅលើ​ទាំងនោះ ... គឺ​ខ្ពស់​ព័ទ្ធជុំវិញ​អ្នក ហើយ​មាន​ដើមឈើ​តូចឆ្មារៗ និង​វ​ល្លិ៍​ជាច្រើន​ប្រភេទ​ដុះ​ឡើង​នៅលើ​ផ្ទាំង​ថ្ម​នោះ​។ នៅ​បាត​ក្រោម​នៃ​ភ្នំ ដែលជា​ផ្លូវ​ចូលទៅ​កាន់​កំផែង​រូង​ឯ​កណ្ដាល​ភ្នំ មាន​ថ្ម​ជាច្រើន​ដុះ​ចេញ​ជា​រូបរាង​ដូចជា​សត្វ អណ្ដើក​, ត្រី , ជា​ក្ដោង​សំពៅ និង​ជា​ព្រះ​ពុទ្ធរូប​។ អ្នកស្រុក​ជឿថា រូបសំណាក​នៅសល់​ទាំងនេះ គឺ​ព្រោះតែ​សត្វ​នាគ​ពុំទាន់​លេប​ពួកវា​ចូលក្នុង​ក្រពះ​អស់​។ ក្រពះ​របស់​នាគ គឺជា​កំផែង​រូង​កណ្ដាល​ភ្នំ​នោះឯង​។ ប៉ុន្ដែ​តាម​ការពិត​រូប​ភាពជា​ត្រី​, ក្ដោង​សំពៅ ... មាននៅ​ទីនោះ គឺជា​សណ្ឋាន​នៃ​សំណឹក​ថ្ម ដោយសារ​ចលនា​សមុទ្រ​រាប់ពាន់​ឆ្នាំមុន​។
​    ​
​ ទី​៧-​ចំការ​ម្រេច ជាធម្មតា​គេ​ដាំ​ម្រេច​នៅតាម​តំបន់​ជួរ​មាត់សមុទ្រ ក្នុង​ខេត្ដ​កំពត​-​កែប និង​កោះកុង ។ មាន​ចំការ​ម្រេច​ជាច្រើន នៅ​ជុំវិញ​ក្រុងកែប ដែលជា​ញយៗ​គេ​ឃើញ​អ្នកស្រុក​ដាំ​វា​នៅ​ជិត​ចំការ​ធុ​រេ​ន​, ស្វាយ និង​ស្វាយចន្ទី -​ល​- ហើយ​ចំការ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ គឺ​ស្ថិតនៅ​តាមផ្លូវ​ទៅកាន់​ភ្នំ​វ​ល្លិ៍ មាន​ចម្ងាយ​ប្រហែល ៩ គីឡូម៉ែត្រ ពី​ក្រុងកែប​។ ចំការ​ម្រេច​បានមកពី​ការ​កាត់​ដើម​វ​ល្លិ៍​របស់​វា យកទៅ​ដាំ​តាម​ជន្លង់​ឈើ​សម្រាប់​ឱ្យ​ម្រេច​វារ​តោង​ឡើង​។ បន្ទាប់ពី​រយៈពេល ៣​ឆ្នាំ វា​មាន​កម្ពស់ ២​ម៉ែត្រ (​វា​អាចមាន​កម្ពស់​ដល់ ៩​ម៉ែត្រ​) ពេលនោះ​វា​ចាប់ផ្ដើម​ផ្ដល់​ផល​ហើយ​។ ម្រេច​ចាប់​ផ្ដើមចេញ​ផ្កា​-​ផ្លែ ឬ​ហៅថា​គ្រាប់ នៅក្នុង​ខែឧសភា​ដល់​ខែធ្នូ​។ កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ ផលិតផល​ម្រេច​ខ្មែរ​ដ៏​មាន​គុណភាព​ខ្ពស់​នោះ ត្រូវបានគេទទួលស្គាល់​ជាស​កល បន្ទាប់ពី​ព្រៃឈើ និង​កៅស៊ូ គឺ​ម្រេច​ស្ថិតនៅ​លំដាប​លេខ​៣ សម្រាប់​កសិផល​នាំចេញ​នាពេលនោះ​។ ប៉ុន្ដែ​ដោយសារ​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​ជាង ៣០​ឆ្នាំ ផលិតផល​ម្រេចខ្មៅ​កម្ពុជា បាន​ត្រឹម​ឆ្លើយតប​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ ហើយ​ម្រេច​ខ្មែរ​ក៏​បាត់បង់​កេរ្ដិ៍ឈ្មោះ​របស់ខ្លួន​ពី​ទីផ្សារ​សកលលោក​ ផងដែរ​។
​    ​
​ទី​៨-​កសិដ្ឋាន​អំបិល គ្មាន​នរណាម្នាក់​ដឹងថា កម្ពុជា​ចាប់ផ្ដើម​ផលិត​អំបិល​ពី​ពេលណា​មក​ទេ ប៉ុន្ដែ​ជនជាតិខ្មែរ​បាន​ផលិត​អំបិល​ពី​ទឹកសមុទ្រ តាំងពី​បុរាណកាល​មកម្ល៉េះ​។ អំបិល គឺជា​សារធាតុ​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​សរីរាង្គកាយ​មនុស្ស បើ​គ្មាន​អំបិល​សុខុមាលភាព​របស់​មនុស្ស​ពុំ​រឹងមាំ​ទេ​។ នៅ​ភាគ​ខាងកើត​ក្រុងកែប មាន​ទីតាំង​កសិដ្ឋាន​ផលិត​អំបិល​ចំនួន ២ គឺ​ស្រែអំបិល​ទី​១ ចម្ងាយ​ប្រហែល ៤ គីឡូម៉ែត្រ​ពី​ក្រុង រីឯ​ស្រែអំបិល​ទី​២ មាន​ឈ្មោះថា ស្រែអំបិល​អង្កោល គឺជា​កសិដ្ឋាន​ធំ​មាន​សកម្មភាព​មមាញឹក​ខ្លាំង មាន​ចម្ងាយ ៨ គីឡូម៉ែត្រ​ពី​ក្រុង​។ គេ​ផលិត​អំបិល​តាម​វិធី​ងាយៗ ដោយ​គ្រាន់តែ​បង្ហូរទឹក​សមុទ្រ​ចូលទៅក្នុង​ស្រែអំបិល មាន ៤ ដំណាក់កាល រួច​រក្សា​ទឹក​នោះ​ឱ្យ​នឹង​ដើម្បីឱ្យ​អំបិល​ចាប់ផ្ដើម​កក​ជា​ក្រាម នៅតាម​ស្រែ​ដែលមាន​សីតុណ្ហភាព​ទឹក ២៥ អង្សា​សេ​។ បន្ទាប់មក​គេ​បង្ហូរទឹក​ដែល​នៅ​សេសសល់​ចេញពី​ស្រែ ហើយ​ហាល​វា​នៅក្នុង​ស្រែ​នោះ​ចំនួន ៣-៤ ថ្ងៃ ទើប​គេ​ប្រមូលយក​ក្រាម​គ្រាប់អំបិល​ជាការ​ស្រេច​។
​    ​
​ទី​៩-​ ឆ្នេរ​អង្កោល សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​ទី​រមណីយដ្ឋាន​ស្រស់ស្អាត ដោយ​បរិស្ថាន​ធម្មជាតិ​បរិសុទ្ធ មាន​សភាព​ស្ងប់ស្ងាត់​ផុត​ឆ្ងាយ​ពី​ហ្វូងមនុស្ស ឆ្នេរ​អង្កោល គឺ​ពិតជា​ទីកន្លែង​ដែល​អ្នកត្រូវការ​។ ទេសភាព​ឆ្នេរ​ប្រវែង ១,៥ គីឡូម៉ែត្រ រំលេច​ដោយ​ខ្សាច់​ពណ៌​ស វា​អាចឆ្លើយតប​នឹង​សេចក្ដីត្រូវការ ដើម្បី​ផ្ដល់​ភាពសប្បាយ​រីករាយ​ដល់​ភ្ញៀវទេសចរ​ទាំងឡាយ​។ ឆ្នេរ​ដ៏​ជាទី​ពេញនិយម​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​នៃ​ក្រុងកែប ឬក៏​ធ្វើដំណើរ​ហួស​ពី​កសិដ្ឋាន​ស្រែអំបិល​អង្កោល​តែ ១៥ នាទី​ប៉ុណ្ណោះ​។ ឆ្នេរ​អង្កោល​បាន​លាក់កំបាំង​សម្រស់​ធម្មជាតិ​ផូរផង់ ដោយ​គ្មាន​ការបំផ្លិចបំផ្លាញ​ពី​មនុស្ស វា​មាន​ឆ្នេរ​ស្រស់ស្អាត និង​អមដោយ​ដើមឈើ​តូចធំ​លាយឡំ​ដោយ​ដើម​ដូង​ជាច្រើន​។ នៅ​ទល់មុខ​ឆ្នេរ​នេះ​គឺមាន កោះ​កុក កោះ​ស្វាយ និង​កោះត្បាល់​។
​ឆ្នេរ​នេះ​មាន​អ្នកលក់​ភេសជ្ជៈ និង​ភោជនីយដ្ឋាន ដែល​ដំណើរការ​ដោយ​សមាជិក​សហគមន៍​នៅ​នោះ សម្រាប់​បំរើភ្ញៀវ​ទេសចរ​។


​    ​
​ ទី​១០-​វ៉េ​រ៉ង់​ដា​រី​សត វា​មិន​ស្ថិតនៅ​ចំ​ពីមុខ​ឆ្នេរ ប៉ុន្ដែ​វា​ស្ថិតនៅលើ​ចង្កេះភ្នំ ដែល​ផ្ដល់​ឱកាសល្អ​សម្រាប់​ការ​គយគន់​ផ្ទៃសមុទ្រ និង​ភ្នំ​បូកគោ​ដ៏​ខៀវស្រងាត់​។ វ៉េ​រ៉ង់​ដា​រី​សត មាន​អាង​ហែល​ទឹក​មួយ និង ២០ បាង​កា​ឡូ ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​សំយោគ​បញ្ចូល​គ្នា​រវាង​ស្ថាបត្យកម្ម​បុរាណ​ ខ្មែរ និង​ស្ថាបត្យកម្ម​ទំនើប បង្កើតបានជា​ប្រណិត​ភាព សំណង់​ទាំងឡាយ​មានប្រើ​ឈើ​ដើម​ឫស្សី និង​បេតុង​។ អ្វីៗ​ទាំងអស់​ស្ថិតនៅលើ​ផ្ទៃដី ២,៥ ហិកតា ស្ថាបត្យកម្ម​ដោយ​ដៃ​គួរឱ្យ​ស្រឡាញ់ ជា​ស្នាដៃឯក​របស់​ម្ចាស់​អចលនទ្រព្យ​នេះ​។ នៅតាម​បាង​កា​ឡូ​ឯកជន​នីមួយៗ ត​ភ្ជាប់​គ្នា​ដោយ​រុក្ខជាតិ​ហូប​ផ្លែ និង​ផ្កា​ព្រៃ​ធម្មជាតិ ធម្មជាតិ​ទាំងនោះ​បាន​នាំ​ផ្លូវ​យើង​ឱ្យចូល​ទៅដល់​ខាងក្នុង​បន្ទប់​គួរឱ្យ​ ចាប់​ចិ​ត្ដ បន្ទប់​គេង​បំពាក់​ដោយ​សម្ភារៈ​តុបតែង​ទំនើប​ប្រណិតៗ និង​បន្ទប់ទឹក (​ក្ដៅ​-​ត្រជាក់​)​។ បាង​កា​ឡូ​ទាំងនោះ​មាន​ជា​ប្រភេទ​ស្ដង់ដា និង​ឌឺ​លុច តម្លៃ​របស់​វា​ចាប់ពី ៣៨ ដល់ ៨៥ ដុល្លារ​ក្នុង​មួយ​បន្ទប់​។

0 មតិ:

Post a Comment