www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, January 17, 2012

បន្ទាយមានជ័យក្រឡានឈ្ងាញ់



បន្ទាយមានជ័យជាខេត្តមួយដែលល្បីថាឈ្ងាញ់មិនចាញ់ក្រឡានប្រចាំខេត្តក្រចេះបន្មានទេ ហើយជារៀងរាល់ថ្ងៃ ជាពិសេសយើងសង្កេតឃើញប្រជាពលរដ្ឋធ្វើដំណើរទៅតាមបណ្តោយផ្លូវជាតិលេខ៥ភ្នំពេញបន្ទាយមានជ័យលោកអ្នកមានគេដាក់តាំងក្រឡានលក់តាមផ្លូវជាក់មិនខានហើយអ្នកធ្វើដំណើរទាំងអស់រមែងចុះចតទិញជាក់ជាមិនខានអោយតែមកដល់ត្រង់ចំនុចនេះដូចជាចងចិត្តអ្នដំណើរឱ្យឈប់ថ្វីដ្បិតតែចំណុចនេះមិនមែនជាគោលដៅត្រូវឈប់សម្រាករបស់ភ្ញៀវក៏ដោយ ហើយបាននាំគ្នាចុះទិញ “នំក្រឡានទេសចរ” ជាហូរហែ ព្រោះថានំ ក្រឡាននៅទីនេះមានឈ្មោះល្បីរន្ទឺថា “មានរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់” បើបានសាកម្តងហើយពិតជា ចង់ម្តងទៀត ឯតម្លៃវិញក៏ថោកសមរម្យដែរ ។
វាមិនមែនជាការលំបាកអ្វីឡើយ ភ្ញៀវទេសចរទាំងឡាយដែលមានបំណងចង់ស្គាល់តំបន់“នំក្រឡានទេសចរ” ដ៏មានឱជារសឈ្ងុយឆ្ងាញ់នេះ ។ បើយើងធ្វើដំណើរមកដល់ចំនុចឃុំភ្នំតូច តាមបណ្តោយ ផ្លូវជាតិលេខ៥នោះលោកអ្នកនឹងឃើញគេដាក់លក់ជាហូរមិនខានឡើយ។
ជួបជាមួយស្រស់ស្រីកញ្ញាដ៏ស្រស់សោភាជាកូនអ្នកស្រុក និង ជាអ្នកលក់នំក្រឡាន បានរៀបរាប់ប្រាប់ទាំងទឹក មុខញញ្ញឹមញញ្ញែមថា “នាងខ្ញុំមានឈ្មោះ ចាន់ថា អាយុ ១៧ ឆ្នាំ ខ្ញុំលក់ នំក្រឡាននេះរយៈពេល ៧ ឆ្នាំមកហើយ កាលពីដំបូងឡើយម្តាយខ្ញុំជាអ្នកលក់ តែពេលនេះខ្ញុំជា អ្នកលក់ជំនួសគាត់ម្តង ហើយនំដែលនាងខ្ញុំលក់សព្វថ្ងៃនេះ គឺបានដុតធ្វើដោយខ្លួនឯង ចំណែក ឯអ្នកលក់មួយចំនួនគឺបានទិញតពីគេមកលក់បន្ត ”។
កញ្ញាបន្តថា ជារៀងរាល់ថ្ងៃកញ្ញាលក់ដាច់បានច្រើនបំផុតគឺកញ្ញាអាចលក់អស់ពី ១០០ គីឡូក្រាមជាងក្នុងមួយថ្ងៃ ។ ឯតម្លៃវិញ ក្នុងមួយគីឡូក្រាម៦០០០ ទៅ ៨.០០០ រៀល ហើយភាគ ច្រើនអ្នកដែលទិញសុទ្ធសឹងជាអ្នកដំណើរមកពីឆ្ងាយៗដែល គេបានធ្វើដំណើរឆ្លងកាត់ទីនេះ ៕១7​ មករា ២០១២(១២:១៨AM ដោយ:អនុស្សារ៍)

0 មតិ:

Post a Comment