www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 4, 2012

ប្រជាពលរដ្ឋរ៉េខាងជើងសម្តែងភាពអំណចំពោះមេដឹកនាំថ្មី

ពុធ ០៤ មករា​២០១២ ដោយ សុធាន


ក្រុងសេអ៊ូលៈ កូរ៉េ​ខាង​ជើងបាន​សម្តែងភាព ​ស្មោះ​​របស់​ខ្លួន​​ជាថ្មី ជា​មួយ​នឹង​មេ​ដឹក​នាំ​ថ្មី​របស់​ខ្លួន​គឺលោក គីម ជុងអ៊ុន កាល​ពីថ្ងៃ​អង្គារ​ដោយ​ប្រើ​ពាក្យសម្តី​ចុងក្រោយ​របស់​ឪពុក​​លោក គីម ជុង​អ៊ីល ដែលមាន​ស្លាប់​ទៅ​ហើយ​ និង​បាន​រៀប​ចំ​ពិធី​​ជួប​ជុំ​ដ៏ធំមួយ ​​ជា​ការ​​​​គាំទ្រ​​ដល់​ស្នង​តំណែង​នោះ។
របាយការណ៍​ថ្មី​ៗ​នេះ​នៅ​ក្នុងប្រព័ន្ធ​ឃោស ជា​ផ្លូវ​ការ​របស់​រដ្ឋ​កុម្មុយនិស្តនេះ បានណែនាំ​អ្វី​ដែល​​គេ​និយាយ​ថាជា​បណ្តាំ​ចុង​ក្រោយ​​របស់​ លោកគីម ជុង​អ៊ីល ដែល​ទំនង​ជា​បញ្ជាក់​យ៉ាង​ច្បាស់​​​ពី​បំណង​របស់​លោក​ប្រគល់​អំណាច​ឲ្យ​ទៅ​​កូន​ពៅរបស់​លោក​។
យោងតាម​ប្រព័ន្ធ​ឃោសនា​កូរ៉េ​ខាង​ជើងបាន​ឲ្យដឹង​ថា អតីតមេ​ដឹកនាំដែល​មាន​​វ័យ​៦៩​ឆ្នាំ ​​រូប​នេះ បានស្លាប់ដោយ​សា​រ​​ជំងឺ​​បេះ​ដូង​​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ​។ ពិធី​បុណ្យស​ព​របស់​លោក ត្រូវ​បាន​​រៀប​ចំ​នៅ​ក្រុង​ព្យុងយ៉ាង​​កាល​ពីសប្តាហ៍​មុន​ ដោយបង្ហាញ​ពី​ការ​ចាប់​​ផ្តើម​ជា​ផ្លូវ​ការ​​​នៃ​ការ​​ដឹក​នាំ​ថ្មី​​​ ដែល​មាន​វ័យប្រមាណជា​២៧​ឆ្នាំប៉ុណ្ណោះ​។
អត្ត​បទ​មួយដែល​គេ​​ផ្សាយ ​កាល​ពីថ្ងៃ​ចន្ទ​លើ​គេហ​ទំព័រ​កូរ៉េ​ខាងជើង Uriminzokkiri បាននិ​យាយ​​ថាលោក គីម ជុង​អ៊ីល «​បាន​​កត់​សម្គាល់​​ថា បដិវត្តន៍ Juche នឹង​បន្ត​ភ្លឺ​ចែង​ចាំង​ក្រោម​ឧត្តម​សេនីយ៍​គីម ជុងអ៊ុន ​របស់​យើង​»​ ​ដោយ​សំដៅ​​លើ​មនោគមន៍​វិជ្ជា​តែ​មួយ​របស់​កូរ៉េ​ខាង​ជើង​ ស្តី​​ពីការ​ពឹង​​លើ​ខ្លួន​ឯង​។
ទី​ភ្នាក់​ងារ​​សារព័ត៌មានមជ្ឈឹម​របស់​កូរ៉េ​ខាង​ជើង (KCNA) បានរាយការណ៍​ កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក គីម ជុង​អ៊ុន ត្រូវ​បានគេ​តែង​តាំង​ជា​មេ​បញ្ជាការ​កំពូល​នៃយោធា​ដែលមាន​កម្លាំង​១,១​លាន​ នាក់​របស់​ប្រទេស​នេះ ស្រប​ទៅ​តាម​ពាក្យ​បណ្តាំ​របស់​ឪពុក​លោក​ ពេល​ដែល​រៀប​នឹងស្លាប់​កាល​ពី​ថ្ងៃ​ទី​៨ តុលា»​។

0 មតិ:

Post a Comment