www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, January 26, 2012

ជប៉ុនប្រកាស ពីបញ្ហាវិបត្តិពាណិជ្ជកម្មលើកដំបូង


កាលពីថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះ ប្រទេសជប៉ុន បានប្រកាសជាផ្លូវការ ថា ខ្លួនបានជួប ប្រទះបញ្ហាវិបត្តិពាណិជ្ជកម្ម (ការចំណាយច្រើនជាងចំណូល) ជាលើកដំបូង ដោយប្រទេសនេះ ពុំធ្លាប់ជួបប្រទះអស់រយៈពេលជាង ៣០ឆ្នាំមកហើយ បន្ទាប់ជប៉ុនទទួលរងការវាយប្រហារ ដោយគ្រោះរញ្ជួយដី និងគ្រោះធម្មជាតិ ស៊ូណាមិ ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ នេះបានឲ្យដឹង ដោយលើកឡើងនូវសំដី របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុថា បញ្ហាវិបត្តិពាណិជ្ជកម្មជាលើកដំបូងរបស់ជប៉ុន ដែលពុំធ្លាប់កើតមាន ចាប់តាំងពីឆ្នាំ១៩៨០ មកនោះ មានរហូតដល់ ៣២ ពាន់លានដុល្លារអាមេរិក ។
បរិមាណនៃការនាំចូលមានចំនួនត្រឹមតែ ១២ភាគរយ កាលពីឆ្នាំ២០១០ ក្នុងនោះមានដូចជា ប្រេង ឧស្ម័នធម្មជាតិ ខណៈដែលការនាំចេញមានត្រឹមតែ ២,៧ភាគរយ ដែលក្នុងនោះរួមមាន ដូចជារថយន្ត គ្រឿងអគ្គិសនី និងទំនិញផ្សេងៗដ៏ទៃទៀតជាដើម ។
បន្ទាប់ពីស្តារប្រទេសរបស់ខ្លួនពីការបំផ្លិចបំផ្លាញ ក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនបានអភិវឌ្ឍន៍ខ្លួនក្លាយជា ប្រទេស មហាអំណាចមួយចំណោមមហាអំណាចទាំងអសើក្នុងការនាំចេញ ការធ្វើពាណិជ្ជកម្ម តាមរយៈការប្រកួតប្រជែងក្នុងការនាំចេញរថយន្ត គ្រឿងអេឡិចត្រូនិច និងទំនិញនាំចេញផ្សេងៗទៀត។ ប៉ុន្តែដោយសារបញ្ហារបស់ រោងចក្រថាមពល នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាមានបញ្ហា ធ្វើឲ្យការនាំចូលថាមពលត្រូវកើនឡើងខ្ពស់ទ្វេដង។
បញ្ហាគ្រោះរញ្ជួយដី និងស៊ូណាមិ បានបង្កជាបញ្ហាលើការផ្គត់ផ្គង់វត្ថុធាតុដើម នៅតាមរោងចក្រនានា ទូទាំងប្រទេស ខណៈដែលវិបត្តិបំណុលក្នុងតំបន់ចាយប្រាក់អឺរ៉ូ បានទាញឲ្យសេដ្ឋកិច្ចពិភពលោកត្រូវធ្លាក់ចុះ ឯតម្លៃប្រាក់យេនបែរជាកើនឡើងខ្ពស់ នាំឲ្យការនាំចេញរបស់ជប៉ុនត្រូវធ្លាក់ចុះ ហើយបាត់បង់ចំណូល ផ្នែកនាំចេញក្នុងប្រទេស ដំណាលពេលដែលជប៉ុនត្រូវការចំណាយ ទៅលើការនាំចូលខ្ពស់ ៕
26,Jan,2012/ 01:02PM

0 មតិ:

Post a Comment