www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, January 10, 2012

សមត្ថភាពស្រ្តីបង្ហាញតាមលក្ខណ:សុដន់

January,10,2012
ដើមទ្រូង របស់ស្ត្រី ស្រដៀងទៅនឹង ហ្វូងតារា ដែលតំណាងឱ្យ មនុស្សយើង ម្នាក់ៗដូច្នោះដែរ ។ យោងទៅលើ ប្រការនេះ សុដន់ក៏អាច បញ្ជាក់ប្រាប់ពី សមត្ថភាព របស់ស្ត្រី ក្នុងជីវភាព ប្រចាំថ្ងៃដែរ ។ អ្នកជំនាញការ ផ្នែកសុខភាព ផ្លូវភេទ ជនជាតិ អ៊ីតាលី លោក បែនហ្សូនី ឡូរ៉ែន បានឱ្យដឹង ដូចខាងក្រោម ៖



ស្ត្រីដែលមាន ចុងសុដន់ ពណ៌ជម្ពូ មើលទៅពួកគេ ដូចជា ស្រស់សោភា និង ទាក់ភ្នែក ខ្លាំងណាស់ ប៉ុន្តែពណ៌នេះ ក៏ប្រាប់ឱ្យដឹងថា ពួកនាងគឺជា “ជើងថ្មី” ក្នុងបញ្ហាលើគ្រែ ។ ព្រោះថា នៅពេលស្ត្រី មានការ រួមភេទច្រើនដង វានឹងធ្វើឱ្យ ពណ៌នៃចុង សុដន់ ត្រូវប្រែប្រួល ដោយអ័រម៉ូន ជីវសាស្ត្រ ក្នុងរាងកាយ នាងបានផ្លាស់ប្តូរ ហើយការ ផ្លាស់ប្តូរនេះ ក៏បណ្តាលឱ្យ ពណ៌នៅ ត្រង់ចុងសុដន់ ត្រូវប្រែពណ៌ជម្ពូ ទៅជាត្នោត ។ នៅពេល ចុងសុដន់ មានពណ៌ខ្មៅ នេះបញ្ជាក់ថា នាងជានារី ដែលធ្លាប់ ទៅកាន់ ឋានសួគ៌ ជាញឹកញាប់ ។

មូលហេតុដែល នាំឱ្យមាន ប្រការខាងលើ គឺដោយសារ ទំនាក់ទំនង ផ្លូវភេទ បានជំរុញ ក្រពេញភីធូធឺរី ដំណើរការបាន ខ្លាំងក្លា ក្រោយមកវា បញ្ចេញអ័រម៉ូន ស្រើបស្រាលច្រើន ជាងមុន ។ ជាក់ស្តែង មិនត្រឹមតែ ក្រពេញ ដែលនៅពីមុខ ក្រពេញភីធូធឺរី នោះទេ សូម្បីតែ ក្រពេញភីធូធឺរី ខ្លួនវាផ្ទាល់អាច បញ្ចេញសារជាតិ ម៉េឡានីន ដែលធ្វើឱ្យ ចុងសុដន់ ប្រែទៅជា ពណ៌ងងឹត ជាងមុន ហើយវាក៏ធ្វើឱ្យ សុដន់ក្រពុំល្អ ផងដែរ ។

ស្ត្រីដែលមាន ដើមទ្រូងតូច គឺជាប្រភេទ មនុស្ស ដែលមានអត្តចរិត សាមញ ដាក់ខ្លួន និង ចូលចិត្តជីវភាព នឹងនរ មិនចូលចិត្ត ការផ្លាស់ប្តូរ លេចធ្លោណា មួយទេ ។ ពួកគេក៏ មិនចូលចិត្ត ការប្តូរផ្លាស់ថ្មី ក្នុងរឿង លើគ្រែនោះដែរ ។ ពួកនាងចូលចិត្ត ការរួម មេត្រី បែបបុរាណ និង យកចិត្តទុកដាក់ ពីប្រការផ្សេងៗ ជាជាងការ សប្បាយជាមួយ ស្វាមី ។ ស្ត្រីដែលមាន សុដន់មូលក្បំ ស្រស់ស្អាត តែងតែជា មនុស្សដែលមាន គ្រួសាររួចហើយ ។ ជាមួយនឹង ស្ត្រីបែបនេះ​ ពួកគេចូលចិត្ត អង្គុយញ្ញ៉ាំ និង និយាយពី នេះពីនោះ ជាមួយមិត្ត ភក្តិច្រើនជាង ។ ចំណែកក្នុងរឿង សិចវិញ ពួកនាងគឺ ជាមនុស្ស អសកម្ម និង អៀនខ្មាសច្រើន ក្នុងការប្តូរ របៀបរបប ។

ស្ត្រីដែលមាន ចុងសុដន់ ចង្អុលដី ត្រូវបានគេវាយ តម្លៃថាជា “ជើងខ្លាំង” ក្នុងបញ្ហាលើគ្រែ ។ បុរសទាំងឡាយ តែងចូលចិត្ត នារីបែបនេះ ព្រោះថា ពួកគេនឹងមាន អារម្មណ៍ថា បានទទួលការ យកចិត្ត ទុកដាក់ និង ថ្នាក់ថ្នម គ្រប់ចំណុច ។

រីឯនារីដែលមាន សុដន់ដូច បាល់ឱប តែងតែជា មនុស្សមាន ចរិតស្លូតបូត រ៉ូម៉ែនទិក ។ ស្ត្រីប្រភេទនេះ ចូលចិត្តឱ្យ គេបបោសអង្អែល ថ្នាក់ថ្នម ជាពិសេស ប្រសិនបើនាង មិនត្រូវបាន បុរសជាដៃគូ ធ្វើការកម្តៅ សាច់ដុំ នៅមុនពេល ចូលសមរភូមិ នោះទេ នាងក៏ នឹងមិនមាន ក្តីសុខច្រើនដែរ ។ ទោះជា យ៉ាងនេះក្តី នៅក្នុងការ ថែរក្សាគ្រួសារ អ្នកអាចទុកចិត្ត និងពេញចិត្ត ចំពោះនាង ទាំងស្រុង ព្រោះនាងជា មនុស្សហ្មត់ចត់ ។

ប្រសិនបើមាន សុដន់ទាំងគូ ដែលមាន ចុងសុដន់ ប្រកបដោយ មោទកភាពនោះ អ្នកអាចគិតថា នាងជានារីដែល មិនលេចធ្លោ ក្នុងសង្គម ប៉ុន្តែនៅពេល ឡើងគ្រែ នាងពិតជាមាន ភាពទាក់ទាញ ខ្លាំងណាស់ ។ ទោះជា បែបនេះក្តី អ្នកប្រាកដជា មានការ លំបាកក្នុង ការទាក់ទាញ បាននារីប្រភេទនេះ ។ ក្រោយពីបាន ក្លាយជាប្តីប្រពន្ធ ស្ត្រីប្រភេទនេះ គឺជាមនុស្ស ដែលមាន ចិត្តស្មោះត្រង់ បំផុត ៕ដោយ នាគតូច

0 មតិ:

Post a Comment