www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 20, 2012

វៀតណាម ដាក់សាកល្បង ឧបករណ៍ទាញយក ថាមពលអគ្គីសនី​ ដោយប្រើកម្លាំងទឹក

ហូជីមិញៈ យោងតាមគេហទំព័រ វៀតណាម “បាវម័រ” ចុះផ្សាយថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ ថា ក្រុមអ្នក បច្ចេកទេសនៅក្នុង ប្រទេសវៀតណាម សាកល្បងឧបករណ៍ ទាញយកថាមពលអគ្គីសនី ដោយប្រើកម្លាំង ទឹក។

លោក ង្វៀន ចាញ ខេ “Nguyen Chanh Khe” អនុប្រធានមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅក្រុង ហូជី មិញ បានលើកឡើងថា ក្រុមអ្នកវិទ្យាសាស្ដ្រ និងសហការីរបស់លោកធ្វើការសាកល្បងប្រើឧបករណ៍ដែល អាចទាញយកថាមពអគ្គីសនីមកប្រើប្រាស់ដែលថាមពលបានពីទឹក ។

លោកអនុប្រធានមជ្ឈមណ្ឌលបានពន្យល់ថា នៅមជ្ឈមណ្ឌលរបស់យើងបានសាកល្បងប្រើប្រាស់ធុងទឹក ផ្លាស្ទីក ចំនួន៣ដោយដាក់ទឹកបរិសុទ្ធ “ធុងនីមួយៗជាឧបករណ៍សម្រាប់ទាញយកថាមពលពីទឹក” និងមានឧបករណ៍ផ្សេង ទៀត គឺកែវដែលសារធាតុគីមីភ្ជាប់គ្នាទៅនឹងខ្សែតអំពូលភ្លើង ហើយលទ្ធផលជាក់ ស្ដែង កម្លាំងថាមពលទាញយក ពីទឹកនេះពិតជាប្រសើរមែន ដោយភ្លើងអំពូលបានភ្លឺចិញ្ចាចដូចការទាញយក ថាមពលអគ្គីសនីពីប្រភពផ្សេងៗដែរ។

ក្រុមអ្នកបច្ចេកទេសបានពន្យល់ថា នៅក្នុងធុងទឹកនោះសុទ្ធតែមានកំដៅ ហើយមួយនាទីក្រោយមក អំពូលភ្លើងនឹង ចាប់ផ្ដើមភ្លឺ និងមានកង្ហារសម្រាប់វិលទាញឱ្យចរន្ដទឹករត់ចុះឡើង បង្កើតជាប្រភព ថាមពលអគ្គីសនីបានតែម្ដង ។

វេជ្ជបណ្ឌិតមួយរូបបានលើកឡើងថា ខណៈដែលបង្កើតឱ្យទឹកឡើងក្ដៅ យើងបានប្រើសារធាតុគីមីតូចល្អិត ដែលជា ការច្នៃប្រឌិតនៃបច្ចេកវិទ្យា ដែលសារធាតុនោះអាចបង្កើតបានជាអ៊ីដ្រូសែន ។

តាមរយៈការពិសោធន៍ ឧបករណ៍នេះអាចទាញយកប្រភពថាមពលអគ្គីសនីបាន៣០០វ៉ាត់ និងប្រើប្រាស់ ប្រាស់បាន ២-៣ម៉ោងផងដែរ ហើយឧបករណ៍មួយនេះមានតម្លៃតិចជាង១០០០ដុង តែទាមទារការ ច្នៃប្រឌិត ខ្ពស់ទើបផលិត ចេញបាន ។ ចំពោះឧបករណ៍នេះវាមិនទាន់អស្ចារ្យនោះទេ ដោយមជ្ឈមណ្ឌលបង្កើតឡើង និងរក្សាទុក តែនឹងត្រៀមផលិតឧបករណ៍ដូចនេះដែរ តែអាច ទាញថាមពលអគ្គីសនីបាន២០០០វ៉ាត់ ដែល អាចតម្រូវការប្រើប្រាស់សម្រាប់ជាលក្ខណៈគ្រួសារបាន ក្នុងនោះយើង អាចប្រើវាបានដូចជាៈ ដាក់អំពូលភ្លើង ឧបរណីចំអិនម្ហូប មើលទូរទស្សន៍ ប្រើកង្ហារ ប្រើចង្ក្រានដុតសាច់ជាដើម ក្នុងតម្លៃ៣២លានដុង ។ ទន្ទឹមនឹង នេះដែរ ផលិតផលដែលផលិតឡើង ដោយទាញយកថាមពលត្រឹមតែ៣០០វ៉ាត់ ម្លៃរបស់វាអាចចន្លោះពី៦- ៨លានដុង ជាតម្លៃសម្រាប់លក់លើទីផ្សារ ។វេជ្ជបណ្ឌិតខាងលើបាន បញ្ជាក់ជាថ្មីថា ចំពោះការតំម្លើងថាមពលឱ្យលើសពីនេះនោះមិន ទាន់ធ្វើបាននៅ ឡើយទេ ៕ 20.Jan.2012/04:08PM

0 មតិ:

Post a Comment