www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, January 19, 2012

ព្រះមហាក្សត្រ​, ​អតីតព្រះមហាក្សត្រ​, ​ និងសម្តេច​ម៉ែ​យាង​ទៅប៉េកាំង



ភ្នំពេញ​ ៖​ នៅ​​ថ្ងៃ​ទី​ ១៩​ ខែមក​រា ឆ្នាំ២០១២ព្រឹកនេះ ​ព្រះមហាក្សត្រ​កម្ពុជា​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ បរមនាថ​ នរោត្តម​ សីហ​មុនី​, ព្រះករុណា​ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ជាតិខ្មែរ​ និង​សម្តេចព្រះ​មហា​ក្ស​ត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ បាន​ស្តេច​យាង​ព្រះរាជ​ដំណើរ​ឆ្ពោះទៅ​កាន់​ទី​ក្រុ​ប​ប៉េ​កាំ​ង​ដើម្បី​ពិនិត្យ​ និងព្យាបាល​ព្រះរាជ​សុខភាព​។​

​ព្រះរាជ​វង្សានុវង្ស​ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​ព្រឹទ្ធសភា​ សម្តេច​អគ្គ​មហា​ ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​ និង​ លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ ស្ថាប័ន​កំពូល​របស់​ជាតិ​ ព្រមទាំង​ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ មាន​ វត្តមាន​ក្នុង​ពិធី​បង្ហែ​ ព្រះរាជ​ដំណើរ​នេះ​ នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​ព្រះមហាក្សត្រ​មាន​ព្រះរាជ​ឱង្ការ​ ថា​ នៅ​ក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ​ ខ្ញុំព្រះករុណា​ ខ្ញុំ​ ខាងលើ​នេះ​ សម្តេច​អគ្គ​មហា​ធម្ម​ពិ​ធិ​សាល​ ជា​ ស៊ី​ម​ ប្រធាន​ព្រឹទ្ធសភា​នឹង​ទទួល​ជួយ​ទូល​បង្គំ​ ខ្ញុំ​ព្រះ​ ករុណា​ ខ្ញុំ​ ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​ស្តីទី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕19,Jan,2012/12:0៧PM By:Neak Toch

0 មតិ:

Post a Comment