www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, January 7, 2012

គណបក្សប្រជាជន រាជធានីប្រារឰពិធី បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ខែមករា ឆ្នាំ ២០១២នេះ គណបក្សប្រ ជាជនកម្ពុជា រាជធានីភ្នំពេញ បាន ប្រារឰពិធីបើកយុទ្ធនាការ ឃោសនាបោះជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិ កាលលើក ទី៣ ដែលមាន សមាជិកមកចូលរួមគ្រប់ សង្កាត់-ខណ្ឌទាំង៩ក្នុង រាជធានីភ្នំពេញទាំងអស់ ក្នុងនោះដែរ គណបក្សប្រជាជនខណ្ឌពោធិ៍សែនជ័យដែលជា ខណ្ឌថ្មីទើប តែបំបែកចេញពីខណ្ឌដង្កោ មាន១៣ សង្កាត់បាន ទៅចូលរួមក្នុងពិធីនោះដែរ ដែលមានសាមជិក ចូលរួមប្រមាណជាង៥០០នាក់ ដឹកនាំដោយ លោក គិត សុផា អភិបាលខណ្ឌ លោក ហែម ដារិទ្ធ លោក សេង គន្ធ អភិបាលរង លោក ក្រូច ផានប្រធានក្រុមប្រឹក្សាខណ្ឌ ។


Photo by DAP-NEWS

បន្ទាប់ពីបានជួបជុំគ្នានិងប្រារឰអង្គមិទ្ទិញចប់ គ្រប់ខណ្ឌទាំងអស់ទូទាំងរាជធានីភ្នំពេញក៏បាន បំបែកគ្នាដើម្បីហែរទៅកាន់ដែនដីរាងៗខ្លួន ដោយ ចាប់ផ្ដើមហែរចេញពីខាងមុខទីស្នាក់ ការកណ្ដាល នៃគណបក្សប្រជាជន គ៨៥ ក្នុងនោះដែរគណបក្ស ប្រជាជនខណ្ឌពោធិ៍សែន ជ័យក៏ចាប់ផ្ដើមហែរ ចេញ មកដោយកាត់តាមស្ពានអាកាសក្បាលថ្នល់ឆ្លង កាត់តាមស្ទឹងមាន ជ័យឆ្ពោះចូលទៅក្នុងទឹកដីរបស់ខ្លួន ដោយហែរឆ្លងកាត់សង្កាត់ជាច្រើននៅក្នុងមូល ដ្ឋាន ដើម្បីបំផុសស្មារតីប្រជាជនពលរដ្ឋឱ្យយល់ ដឹងនឹងចូលរួមបោះឆ្នោតនាពេលខាងមុខដោយថា មានតែគណបក្សប្រជាជនមួយទេ ដែលដឹកនាំ ប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿង ពីបាតដៃ ទទេឥឡូវហេដ្ឋាចរនាសម្ព័ន្ធមានសព្វគ្រប់បែប យ៉ាង ហើយក៏ស្របនឹងថ្ងៃ៧មករា ខួបលើក ទី៣៣ដែលជាកំណើតទី២របស់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូបមិន អាចបំភ្លេចបាននូវគុណូបការៈថ្ងៃ៧មករានេះ រីឯ ប្រជាពលរដ្ឋតាមដងផ្លូវនៅក្នុងមូលដ្ឋានវិញ បានអបអរនិងចូលរួមយ៉ាងសស្រាកសស្រាំជាមួយ នឹងក្បួនដោយទឹកមុខរីករាយ៕By:S.THEAN

0 មតិ:

Post a Comment