www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 29, 2012

ល្បិចកល​រាំងខ្ទប់​ករណី ប្រាសាទ​ព្រះវិហារ​ ពី​សំណាក់​ក្រុម​អាវ​លឿង ​ត្រូវ​បរាជ័យ​

​តុលាការ​រដ្ឋបាល​ថៃ​ កាលពី​ថ្ងៃ​សុក្រ​ ទី​២៧​មករា​ បាន​ច្រាន​ចោល​បណ្តឹង​មួយ​ ដែល​ប្តឹង​ដោយ​សាខា​មួយ​នៃ​ចលនា​អាវ​លឿង​ថៃ​ដែល​ ស្វះស្វែង​អោយ​រដ្ឋាភិបាល ​បញ្ឈប់​​ការដក​ទាហាន​ថៃ​ចេញពី​តំបន់​ជម្លោះ​នៅ​ ម្តុំ​ប្រាសាទ​ព្រះវិហារ​។​
​បណ្តឹង​នេះ​ត្រូវបាន​ដាក់​ដោយ​លោក ​ឆៃ​វ៉ាត ស៊ីន​ស៊ូ​វង់ មេដឹកនាំ​ស្នូល​នៃ​ ក្រុម​មួយ​ដែល​ហៅ​ខ្លួនឯង​ថា ​"​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ ​"​ កាលពី​ថ្ងៃ​១២​មករា​។​
​ក្នុង​បណ្តឹង​លោក​ឆៃ​វ៉ាត​ បាន​ស្នើ​អោយ​តុលាការ​ ចេញ​បញ្ជា​ហាមឃាត់​កុំ​ អោយ​រដ្ឋាភិបាល​លោកស្រី​នាយករដ្ឋមន្ត្រី​ យី​ង​ឡាក់ ​ធ្វើតាម​សាលក្រម​តុលាការ ​យុត្តិធម៌​អន្តរជាតិ​ (ICJ)​ កាលពី​ឆ្នាំមុន​។​ បញ្ជា​បណ្តោះអាសន្ន​របស់ ​ICJ​ បាន​បញ្ជា​អោយ​ទាំង​ថៃ​ និង​កម្ពុជា​ដក​ទាហាន​របស់​គេ ​ចេញពី​តំបន់​គ្មាន​ កងទ័ព​ទំហំ​១៧,៣​គីឡូម៉ែត្រ​ការ៉េ​ជុំវិញ​ប្រា​សាទ​ ចំណាស់​៩០០​ឆ្នាំនេះ​។​
​លោក​បាន​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​ យី​ង​ឡាក់​ ថា​ខកខាន​ក្នុង​ ការអនុវត្ត​ន៍ភារ​កិច្ច​របស់​លោកស្រី​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ថៃ និង​បាន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​យោធា​។​
​តែ​ទោះជា​យ៉ាងណា តុលាការ​បាន​ច្រាន​ចោល​បណ្តឹង​នេះ​ ដោយ​លើក​ហេតុផល​ថា​ខ្លួន​គ្មាន​អំណាច​សំរេច​លើ​រឿងនេះ​ទេ​។​
​តុលាការ​បាន​និយាយថា ​ការសំរេច​របស់​នាយក​រដ្ឋមន្ត្រី​ថា​ដក​ឬ​មិន​ដក​ កងទ័ព​ចេញពី​តំបន់​នេះ​គឺជា​បញ្ហា​ទាក់ទង​នឹង​ បញ្ជា​ក្រោយ​យុត្តាធិការ​របស់ ​ICJ មិនមែន​ចេញពី​អំណាច​របស់​មន្ត្រី​ ឬ​ផ្នែក​អនុវត្តន៍​ច្បាប់​ថៃ​ទេ​។ ​ដូច្នេះ តុលាការ​ថៃ​មិន​មាន​ជំហរ​ពាក់ព័ន្ធ​ក្នុងករណី​នេះ​ទេ​៕


ប្រភព៖​ ខេមបូឌាអេចបេ្រសញូស៏

0 មតិ:

Post a Comment