www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 18, 2012

លទ្ធភាព​យក​បណ្តាញ​ខ្សែ​កាប្លិ៍​លើ​អាកាស​ មក​​ក្រោម​ដី​វិញ​​ ក្នុងរាជធានី



    រសៀលថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១២ នៅសាលារាជធានីភ្នំពេញ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ លើ​សំណើ​សុំ​ សហការ​ជាមួយ ​សាលា​រាជធានី​ភ្នំពេញ​ របស់​ក្រុមហ៊ុន CFOCN លើ​គម្រោង​ទម្លាក់​បណ្តាញ​ខ្សែកាប្លិ៍​លើ​អាកាស ​មករត់​ក្រោម​ដី​ នៅក្នុង​រាជធានី​ភ្នំពេញ ក្រោមការដឹកនាំដោយ លោក ជ្រាង សុផាន់ អភិបាលរង រាជធានីភ្នំពេញ និង មានការចូលរួម ពីតំណាងក្រុមហ៊ុន CFOCN អភិបាលរងខណ្ឌទាំ ង៩ និង មន្ទីរជំនាញ ពាក់ព័ន្ធក្រោមឱវាទ រាជធានីភ្នំពេញ។
សូមបញ្ជាក់ ជូនផងដែរថា ​ក្រុមហ៊ុន CFOCN ធ្លាប់បាន​​ស្នើ​សុំ​ទទួលការ អនុញ្ញាតពីរាជរដ្ឋាភិបាល ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​ជីកខួង​ឆ្លងកាត់​ថ្នល់​ និង ចិញ្ចើមថ្នល់ សំរាប់​ដំណាក់កាលទី ១ នៅឆ្នាំ​ ២០០៨ ប្រវែង ​១២៤ គីឡូ​ម៉ែត្រ​ ហើយពេលនេះ​ ជា​សំណើ​សុំ​ជីក ក្នុង​ដំណាក់កាលទី ២ មានប្រវែង ​៦០ គីឡូ​ម៉ែត្រ​ទៀត ទូទាំងរាជធានី។​
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន បានលើកឡើងពី គោលបំណង ក៏​ដូចជា​ការ​ជូន​ដំណឹង​ ដល់​បណ្តា​សហគ្រាស ក្រុមហ៊ុនទូរគមនាគមន៍ អ្នកផ្តល់សេវា អ៊ិនធឺណែត និង ​ទូរទស្សន៍​ខ្សែ​កាប្លិ៍​ទាំងអស់​ ស្តីពី​ភាព​អន្តរាយ​ដែល ​កើត​ឡើង​ពី​ភាព​រញ៉េរញ៉ៃ ​នៃ​ការ​ព្យួរបណ្តាញខ្សែកាប្ លិ៍អាកាសទាំងនោះ និង ​ដើម្បី​ទម្លាក់​បណ្តាញ​ខ្សែ​កាប្លិ៍​អាកាស ​ដែល​មាន​ស្រាប់​របស់​ប្រតិបត្តិករ​ទូរគមនាគមន៍ មក​បង្កប់​ក្នុង​ប្រព័ន្ធ​បំពង់​ក្រោម​ដី​ នៅ​ក្នុង​រាជធានីភ្នំពេញ។ ទន្ទឹម​នោះ ​មន្ទីរជំនាញ បានមានមតិលើកឡើងថា សូមឱ្យក្រុមហ៊ុនត្រូវសហការ ផ្តល់ប្លង់ទីតាំង ពេល​វេលា ​បើក​ការដ្ឋាន​ដើម្បី​ជាស​វាង​ការជីកគាស់ ប៉ះបណ្តាញដែលមានស្រាប់ ដូចជា ខ្សែកាប្លិ៍អគ្គិសនី ប្រព័ន្ធ​បំពុង​ទឹក​មេ​ជាដើម។ បញ្ហាបច្ចេកទេស ខួងដាក់បំពង់ក្រោមដី ធានាមិន​ស្រុត ពិសេស​​ ការ​​ជីក​គាស់​ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ​ដូច​ដើម​វិញ។
នៅក្នុងឱកាសនោះ លោកអភិបាលរង ប្រធានអង្គប្រជុំ ក៏បាន​ស្នើ​ឱ្យ ​ក្រុមហ៊ុន​សហការ​ជាមួយ​មន្ទីរ​សាធារណៈការ និង ​អង្គភាព មន្ទីរពាក់ព័ន្ធទាំងអស់ សូមផ្តល់ប្លង់ទីតាំង ពេលវាលាបើកការដ្ឋាន។ ក្រុមហ៊ុន​ត្រូវ​ចុះ​កិច្ចសន្យា ជាមួយ សាលារាជធានីភ្នំពេញ និង គោរពទៅតាមកិច្ចសន្យា។ ពេល​អនុវត្ត​ត្រូវ​មាន ​ឯក​សណ្ឋាន​ឱ្យ​បានច្បាស់លាស់ ដើម្បី សម្គាល់ក្រុមហ៊ុន និង មានការទទួលខុសត្រូវ។ ចំនុចចុងក្រោយ ស្នើសុំមតិដឹងនាំពី ឯកឧត្តមអភិបាល រាជធានីភ្នំពេញ លើចំនុចទាំងបីនេះ៕



ប្រភពៈ សាលារាជធានីភ្នំពេញ

0 មតិ:

Post a Comment