www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, January 3, 2012

តារាសំបុរស្រអែម

ភ្នំពេញៈ តារាសម្តែង និងជា តារាបង្ហាញម៉ូដ ដែលមាន រាងខ្ពស់ស្រឡះ សំបុរស្រអែម កញ្ញា សារាយ សក្ខណា បានប្រាប់ថា នៅក្នុងឱកាស បុណ្យចូលឆ្នាំសកល ២០១២ ខាងមុខនេះ និង បុណ្យសមុទ្រ ដែលទើបតែ ប្រារព្ធធ្វើឡើង ជាលើកទី១ នោះ នាងក៏ដូចជា ក្រុម តារា បង្ហាញម៉ូដ ដទៃទៀត បានត្រៀមខ្លួន រួចជារាល់ហើយ ដើម្បីទៅចូលរួម អបអរសាទរ ក្នុងពិធីដ៏ ធំទាំងពីរនេះ ជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរ នៅខេត្ត ព្រះសីហនុ ។
តារាសម្តែង ដែលមានភាព លេចធ្លោមួយរូប ក្នុងចំណោម តារាស្រករគ្នា កញ្ញា សារាយ សក្ខណា បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា នៅក្នុងឱកាស ឆ្នាំថ្មីនេះ នាងមានការ មមាញឹកច្រើន ជាពិសេស ថ្ងៃឆ្លងឆ្នាំនេះ គឺត្រូវចេញ ទៅ ដើរម៉ូដ ជាមួយ ក្រុមតារា បង្ហាញម៉ូដ Cambodia Super Model នៅខេត្ត ព្រះសីហនុ ព្រោះថា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ទីនោះមាន រៀបចំពិធី បុណ្យសមុទ្រ ដ៏ធំមួយ ។
តារាសម្តែង រូបនេះ បន្តទៀតថា ”តាមការពិតទៅ ខ្ញុំរវល់ ខ្លាំងណាស់ មួយថ្ងៃៗស្ទើតែ គ្មានពេល សម្រាកទេ ទាំងការថត ការដើរម៉ូដ ហើយនៅថ្ងៃ ចូលឆ្នាំសកល ឆ្នាំ២០១២ ខាងមុខនេះ គឺត្រូវចេញទៅដើរម៉ូដ នៅខេត្ត ព្រះសីហនុ ទៀត ព្រោះថា ខេត្ត ព្រះសីហនុ មាន រៀបចំ កម្មវិធីដ៏ធំ ជាលើកដំបូង សម្រាប់ អបអរសាទរ ដែលឆ្នេរសមុទ្រ របស់ខ្មែរ បានជាប់ ចំណាត់ថ្នាក់ជា ឆ្នេរសមុទ្រស្អាត មួយក្នុង ចំណោមឆ្នេរ ទាំងអស់នៅ លើពិភពលោក” ។
តារាបង្ហាញម៉ូដ វ័យ២១ឆ្នាំ រូបនេះ បានបន្ថែមទៀតថា នាងមាន អារម្មណ៍ សប្បាយរីករាយ ខ្លាំងណាស់ ដែលបាន ចូលរួមឆ្លងឆ្នាំ និង ចូលរួមក្នុង កម្មវិធី បុណ្យសមុទ្រ លើកដំបូង ជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរ នៅខេត្ត ព្រះសីហនុ ហើយនាង សង្ឃឹម ថា និងមាន បង ប្អូន ទៅចូលរួម ឆ្លងឆ្នាំ យ៉ាងច្រើន នៅទីនោះ ។
នៅក្នុងកម្មវិធី នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ខាងមុននេះ នឹងមានវត្តមាន តារាបង្ហាញម៉ូដ Cambodia Super Model ទៅចូលរួមនៅ ក្នុងកម្មវិធី ដ៏អស្ចារ្យនោះ រួមមាន៖ ឌួង ហ្សូរីដា, ចន ចន្ទ័លក្ខណា, សារាយ សក្ខណា, សម ម៉ាណា, លី ម៉ារីណា, កែវ ពេជ្រពិសី និងតារាល្បី ជាច្រើន រូបទៀត ៕

0 មតិ:

Post a Comment