www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 27, 2012

សមត្ថ​កិច្ច​ស្នង​ការដ្ឋាន​នគរបាល​ ខេត្ត​កំពត​ ​បង្ក្រា​ប​ក្រុម​ចែក​ចាយ​ថ្នាំ​ញៀន​បាន​ចំនួន​ ៤នាក់​



នៅ​ថ្ងៃ​ទី​២៥ ខែ​មក​រា​ ​ឆ្នាំ​២០១២ វេលា​ម៉ោង​ ​១៩និង​២០នាទី​ ​កំ​លាំង​នគរបាល​របស់​ការិយាល័យ​កណ្ដាល​យុត្តិធម៌​ សហ​ការ​ជាមួយ​កំ​លាំង​ អធិការ​ដ្ឋា​ន​នគរបាល​ ស្រុក​កំពង់​ត្រាច​ប​ង្ក្រា​ប​ ទី​តាំង​ប្រើ​ប្រាស់​ ​និង​ចែក​ចាយ​ថ្នាំ​ញៀន​មួយ​កន្លែង​ នៅ​ក្នុង​ភូមិ​កោះ​គ្រឹះ​ស្នា​ ​ ​ឃុំ​ឬ​ស្សី​ស្រុក​ខាង​លិច​ ​ស្រុក​កំពង់​ត្រាច​ ​ខេត្ត​កំពត​ ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ចំនួន​ ​០៤នាក់​ ​ ​៖
ទី​១-ឈ្មោះ​ ​តាន់​ ​លន់​ ​ភេទ​ប្រុស​ ​អាយុ​ ​៣៤ឆ្នាំ​ ​មាន​លំនៅ​កន្លែង​កើត​ហេតុ​ ​(ជា​ម្ចាស់​ផ្ទះ​) ជា​អ្នក​ផ្ដល់​កន្លែង​ប្រើ​ប្រាស់​, ជា​អ្នក​ប្រើ​ប្រាស់​ ​និង​ជា​អ្នក​ចែក​ចាយ​ថ្នាំ​ញៀន​ខុស​ច្បាប់​ ​ ​ ​។
ទី​២-ឈ្មោះ​ ​តាន់​ ​លី​ ​ភេទ​ប្រុស​ ​អាយុ​ ​២០ឆ្នាំ​ ​មាន​លំនៅ​កន្លែង​កើត​ហេតុ​ ​(ជា​ប្អូន​បង្កើត​ម្ចាស់​ផ្ទះ​) ជា​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ​។
ទី​៣-ឈ្មោះ​ ​ស្មាន់​ ​វ៉ា​ន់​មង្គល​ ​ភេទ​ប្រុស​ ​អាយុ​ ​២៣ឆ្នាំ​ ​មាន​លំនៅ​ភូមិ​កំពង់​ត្រាច​ទី​១ ឃុំ​កំពង់​ ​ត្រាច​លិច​ស្រុក​កំពង់​ត្រាច​ ​ខេត្ត​កំពត​ ​ជា​មុខ​សញ្ញា​ចាស់​ចែក​ចាយ​ ​និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ​។
ទី​៤-ឈ្មោះ​ ​អ៊ុ​ច​ ​វិចិត្រ​ ​ភេទ​ប្រុស​ ​អាយុ​ ​២១ឆ្នាំ​ ​មាន​លំនៅ​ភូមិ​ក្រាំង​ ​ឃុំ​ស្វាយ​ធំ​ ​ស្រុក​ទឹក​ឈូ​ ​ខេត្ត​កំពត​ ​ជា​មុខ​សញ្ញា​ចាស់​ចែក​ចាយ​និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ​។
នៅ​ក្នុង​សកម្មភាព​ប​ង្ក្រា​ប​នេះ ​សមត្ថ​កិច្ច​បាន​រឹប​អូស​វត្ថុ​តាង​ រួម​មាន​ ​៖ ថ្នាំ​ញៀន​ម៉ា​ទឹក​កក​ ​មួយ​កញ្ចប់​តូច​, ជញ្ជីង​សំ​រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​ ​០១, ស្បោង​ប្លា​ស្ទីក​តូ​ចៗ​ សំ​រាប់​វេច​ខ្ចប់​គ្រឿង​ញៀន​ ​មួយ​ដុំ​ ​និង​ ​ឧបករណ៍​សំ​រាប់​ជក់​ ​មួយ​កំ​ប្លេ​ ។
តាម​ការ​សារភាព​របស់​ ជន​សង្ស័យ​ឈ្មោះ​ ​តាន់​ ​លន់​ ​ខាង​លើ​ ​ថា​បាន​ផ្ដល់​កន្លែង​ប្រើ​ប្រាស់​ ​និង​ចែក​ចាយ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​នេះ​ ​អស់​ជា​ច្រើន​ខែ​មក​ហើយ​ ​ពេល​អស់​ថ្នាំ​ញៀន​នេះ​ គឺ​ក្រុម​ខ្លួន​ទៅ​ទទួល​ពី​ជន​សង្ស័យ​ម្នាក់​ទៀត​ ​។ ជន​សង្ស័យ​ម្នាក់​ទៀត​នោះ​ សមត្ថ​កិច្ច​បាន​ស្គាល់​អត្ត​សញ្ញាណ​ ​និង​កំពុង​តាម​រក​ចាប់​ខ្លួន​ ​។








ប្រភព​​​៖​​​  អគ្គស្នងការដ្ឋាននគរបាលជាតិ

0 មតិ:

Post a Comment