www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, January 26, 2012

៩ចំនុចជួយអោយលោកអ្នកគេងលក់ស្រួល

គេងលក់ស្រួលជាគ្រឹះមួយដ៏សំខាន់បំផុតដល់រាងកាយមានសុខភាពល្អ។ ការដេកមិនគ្រប់
គ្រាន់រឺការដេកមិនលក់មិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ
តែវាក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផងដែរ។ ដូច្នេះតើមានវិធីណាខ្លះដើម្បីអាចដោះ
ស្រាយបញ្ហាការដេកមិនលក់នោះ?
ប្រសិនបើលោកអ្នកអាចអនុវត្តន៍បានទៀងទាត់តាមការណែនាំដូចខាងក្រោមនេះនៅមុន
ពេលចូលដំណេក វាមិនត្រឹមតែជួយអោយលោកអ្នកអាចទទួលដំណេកបានស្រួលស្កប់​
ស្កល់ប៉ុណ្ណោះនោះទេ តែថែមទាំងជួយលោកអ្នកមានសុខភាពរឺងមាំល្អទៀតផងដែរ។

១.ត្រាំជើងក្នុងទឹកក្តៅ

នៅក្នុងសារពាង្គកាយរបស់មនុស្សយើង បាតជើងគឺជាផ្នែកមួយដែលស្ថិតនៅឆ្ងាយបំផុតពី
បេះដូង បរិមាណអុកស៊ីសែន និងបរិមាណឈាមដែលផ្គត់ផ្គង់ក៏មានចំនួនតិចតួចបំផុតផង
ដែរ។ ការត្រាំជើងទៅក្នុងទឹកក្តៅនៅមុនចូលដំណេកនឹងជួយជំរុញធ្វើអោយប្រព័ន្ធឈាម
រត់បានស្រួល និងបង្កើនការដុតរំលាយអាហារក្នុងរាងកាយបានកាន់តែល្អប្រសើរជាងមុន
ទៀតផង។

២. ពិសារទឺកដោះគោទឹកឃ្មុំ

សារធាតុ Tryptophan ដែលមាននៅក្នុងទឹកដោះគោអាចជួយធ្វើអោយយើងទទួលអារម្មណ៍
ឆាប់ងងុយ ចំណែកទឹកឃ្មុំគឺជួយរក្សាលំនឹងជាតិស្ករនៅក្នុងឈាម ជួយទប់ស្កាត់បានការឆាប់
ភ្ញាក់។ ដូច្នេះពិសារទឹកដោះគោមួយកែវដោយមានបន្ថែមនូវទឹកឃ្មុំបន្តិចចូលទៅក្នុងទឹកដោះ
គោនោះរយៈពេលមួយម៉ោងមុននឹងចូលដំណេកនឹងធ្វើអោយលោកអ្នកមានដំណេកមួយ
យ៉ាងស្កប់ស្កល់ពេលចូលដំណេកនោះ។ ដោយឡែកការពិសារផ្លែចេកមួយផ្លែមុនចូលដំនេក
ក៏ជាការល្អ ព្រោះក្នុងផ្លែចេកនោះក៏មានសារធាតុ Tryptophan ផងដែរ។

៣.លប់លាងមុខដោយទឹកក្តៅឧណ្ហៗ

ចំហាយវិទ្យុសកម្មមាននៅគ្រប់ទីកន្លែងក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដូច្នេះការលប់លាងមុខ
នឹងទឹកក្តៅឧណ្ហៗគឺជាប្រការមួយដ៏សំខាន់បំផុត។ ការលប់លាងមុខដោយទឹកក្តៅឧណ្ហៗ
នៅមុនពេលចូលដំណេកគឺជួយជំរះបាននូវសារធាតុវិទ្យុសកម្ម និងធូរលីដីចេញពីស្បែកមុខ
របស់យើង។ ស្បែកមុខស្អាតមានអនាម័យល្អអាចធ្វើអោយយើងមានដំណេកមួយដ៏ស្កប់
ស្កល់បំផុត។

៤.ប្រើដៃញីក្បាល

នៅលើក្បាលរបស់យើងមានឈាមជាច្រើន ការញីក្បាលគឺជាសកម្មភាពមួយរួបចំណែក
យ៉ាងសំខាន់សំរាប់ម៉ាស្សាអោយក្បាល និងស្បែកក្បាល ជួយធ្វើអោយឈាមរត់បានស្រួល
និងបន្ថែមនូវកំរិតចងចាំ បន្ថែមសារធាតុចិញ្ចឹមទៅអោយគល់សក់ កាត់បន្ថយការជ្រុះសក់
កាត់បន្ថយភាពនឿយហត់របស់ខួរក្បាល និងជួយធ្វើអោយយើងឆាប់ងងុយគេងផងដែរ។

៥.ដើរដោយថ្មើជើងរយៈពេល ១៥នាទី

នៅមុនពេលចូលដំណេក ការដើរដោយថ្មើជើងរយៈពេល ១៥នាទីនឹងជួយធ្វើអោយឈាម
អាចរត់ទៅដល់ផ្នែកខាងក្រោមនៃជើងរបស់យើងបានកាន់តែល្អ ម្យ៉ាងទៀតដំណើររត់របស់
ចរន្តឈាមនៅក្នុងសារពាង្គកាយក៏កាន់តែប្រសើរទៀតផង ដែលធ្វើអោយយើងងាយឆាប់
ងងុយគេង និងជាពិសេសគឺមានអត្ថប្រយោជន៍ក្នុងការជួយចិញ្ចឹមស្បែកផងដែរ។

៦. បើកបង្អួចអោយខ្យល់ចេញចូលបានល្អ

បើកបង្អួចអោយខ្យល់អាកាសអាចចេញចូលមានភាពបរិសុទ្ធល្អនៅក្នុងបន្ទប់។ នៅពេល
អាកាស់ធាតុត្រជាក់រឺមានខ្យល់ធំ យើងអាចបើកបង្អួចនោះអោយតូច និងនៅពេលចូលគេង



ត្រូវបិទបង្អួចមកវិញ។ ហើយនៅពេលគេងមិនត្រូវយកភួយមកគ្របអោយជិតក្បាលនោះ
ឡើយ។

៧. រក្សាអារម្មណ៍អោយសប្បាយ

ការមានអារម្មណ៍រីករាយសប្បាយនៅមុនពេលចូលដំណេក អាចជួយធ្វើអោយលោកអ្នក
ងាយឆាប់ងងុយ និងជួយអោយគេងលក់បានស្រួលបំផុតផងដែរ។ ហើយដើម្បីរក្សាបាន
នូវអារម្មណ៍ល្អទាំងនោះគឺមានវិធីច្រើនយ៉ាងណាស់ដូចជា ការស្តាប់បទចំរៀង រំលឹករឿង
សប្បាយៗពីអតីតកាល ជាដើម និយាយរួមគឺមិនត្រូវនឹកដល់រឿងដែលមិនសប្បាយចិត្ត
នោះឡើយ។

៨.ធ្វើចលនាបន្តិចបន្តួចមុនចូលដំណេក

លោកអ្នកអាចអានសៀវភៅ រឺក៏ពិសារទឹកដោះគោក្តៅមួយកែវ រហូតដល់ពេលមានអារម្មណ៍
ថាងងុយទើបចូលគេងក៏ជាមធ្យោបាយជួយអោយលោកអ្នកមានដំណេកស្កប់ស្កល់ផងដែរ។

៩. សីតុណ្ហភាពអាកាសធាតុសមស្រប

នៅក្នុងបន្ទប់គេង សីតុណ្ហភាពខ្ពស់ពេករឺទាបពេកនឹងធ្វើអោយលោកអ្នកគេងមិនលក់នោះ
ទេ ដូច្នេះសីតុណ្ហភាពក្នុងបន្ទប់គេងដែលល្អបំផុតគឺចន្លោះពី ១៦ ទៅ ១៨អង្សារសេជាការ
ប្រសើរ៕26,Jan,2012/ 11:52PM By:D4U

0 មតិ:

Post a Comment