www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, January 17, 2012

អ្នក​ដឹកនាំ​​សម្តែង​ក្រុម​​តារាវ័យ​ក្មេង​​​ប្រចាំ​ស្ថានីយ​​​ទូរទស្សន៍​​​​បាយ័នមានទ្រនំដ៏កក់ក្តៅ



រាជធានីភ្នំពេញ​​​​ ៖ ​ ​​អ្នក​ដឹកនាំ​​សម្តែង​ក្រុម​​តារាវ័យ​ក្មេង​​​ប្រចាំ​ស្ថានីយ​​​ទូរទស្សន៍​​​​បាយ័នដែលលោកអ្នកធ្លាប់ដឹងពីដំណឹងសាមសៅរបស់លោករួចមកពេលនេះ លោកគង់ វិសាល ​​​បានសម្រេច​​​​ចិត្ត​ចាប់​​ដៃសាងវាសនា​ជា​មួយ​​យុវតី​​​ក្នុង​ត្រកូល​​​​​អ្នក​​ធូរធារ​ម្នាក់​​ចូលរោង​ការ​​​​​ទៅតាម​គន្លង​ប្រពៃណី​​​​នៅថ្ងៃទី​​​១៧ មករា ​​​២០១២ ​​នេះ ​​​នៅវិមាន​​​ពេជ្រ​​ចរណៃ ឬ​មណ្ឌល​វប្បធម៌​​​​រាជ​ធានីភ្នំពេញ ​​ដែលគ្រោង​​​​នឹង​​​​សម្បូរទៅដោយ​​​​ភ្ញៀវ​​​​​សិល្បករ សិល្បការិនី អ្នក​កាសែត ​មន្ត្រី​រាជ​ការ​​​​ និងអ្នកជំនួញ​​ចូលរួម​ច្រើន​កុះករ​​​ផ្តល់​​​ជោគ​ជ័យ​​​​​ សិរីមង្គល​ វិបុល​សុ​​​ខ​​គ្រប់​ប្រការ​​​​មហា​​ប្រសើរ​​ដល់​​​គូស្វាមី​​​ភរិយា​ថ្មោង​ថ្មី​នេះ​។​

ភរិយា​ថ្មី​​ថ្មោង​របស់​លោកគង់ វិសាល ​គឺ កញ្ញា​​​ហេង ហៀង ទើបតែមានអាយុ​​​១៨​ឆ្នាំប៉ុណ្ណោះនាង​​ជានិស្សិត​​​នៅ​សាលា​ ELT ជា​​កូនមន្ត្រី​​រាជការ​ថ្នាក់​កណ្តាល ​និង​ម្តាយជាអ្នកជំនួញ​​គ្រាន់​បើ​ម្នាក់​ដែរ។ លោកគង់ វិសាល ​អ្នកដឹក​នាំ កម្មវិធី​​តន្ត្រី​​យុវវ័យ​ ដែល​មាន​បទ​ពិសោធន៍​រយៈ​ពេល​​​១៤​ឆ្នាំ​ ប្រចាំ​ស្ថានីយ​​​ទូរទស្សន៍​​​​បាយ័ន​​​ បន្ទាប់ពី​​​បញ្ចប់ជីវិត​​​​​សោកសៅ​​​​ជាមួយកញ្ញា​​ពេជ្រ សេរីរ័ត្ន ​រយៈ​ពេល​ប្រមាណ​៦ខែ​​​​មក​​នេះ បាន​​មាន​ប្រសាសន៍​​​ឱ្យដឹង​ថា ​ភ្ញៀវ​​ពន្លឺរបស់​​លោក​​​​ដែលត្រូវមក​ចូលរួម​​​អប​អរ​សាទរ​ គឺប្រមាណជាង​​​៨០០​នាក់ ​​ព្រោះ ​លោក​បាន​កុម្ម៉ង់​​​​តុ​​ការ​​​​៨០តុ ​និង​បំរុងចំនួន​​​៥តុទៀតផង ។
លោកគង់ វិសាល ​​​ធ្លាប់​ជា​ដៃគូ​រស់​រវើក​​ជាមួយ​កញ្ញា​ពេជ្រ សេរីរ័ត្ន ​​​អតីត​​ពិធីការិនី​​ប្រចាំ​​ស្ថានីយ​​ទូរទស្សន៍​​​បាយ័ន​ផងដែរ​នោះ ត្រូវ​បាន​គេ​ដឹង​ថា ​អ្នកទាំង​​​២​​​​ធ្វើ​កិច្ច​​​ការ​ពាក់​ព័ន្ធ​​​​នឹង​តារា​ជា​មួយគ្នា​​​៤-៥​ឆ្នាំមក​ហើយ​ និងបន្តិច​​​ម្តងៗ ភាព ស្និទ្ធ​ស្នាល​​​បានទម្លាយ​​​​រនាំង​មិត្តភាព ចូលទៅ​ក្នុង​​ទីលានស្នេហា ដែល​​ពោរពេញទៅដោយ​ភាព​ផូរ​ផង់ ហើយ​​មាន បំណង​​ចាប់ដៃ​​​​គ្នា​ជា​​​​គូជីវិត​​ផង​ដែរ ​ប៉ុន្តែ​​​ស្តាយណាស់​​ស្រាប់តែ​​​ព្យុះ​កម្ម​​​​បក់​ដេញ​​បាត់​ផ្កា​​​មួយទង​​ទៅវិញ ​គឺកញ្ញាពេជ្រ សេរីរ័ត្ន​ ត្រូវ​បាន​​​គេ​ឆក់​យកទៅ​បាត់​​។​
លោកគង់ វិសាល ​​​បញ្ជាក់​ថា រនាបបាក់យករនាបជួស​​ ចាំ​​បាច់​ខ្វល់​​ឈឺ​ចាប់​អ្វី​...​ដូច្នេះ​​​​យើ​ង​ត្រូវ​​​​តែព្យាយាម​​​​ផ្តល់​ឱកាស​​​​ឱ្យខ្លួន​​ឯង​ និង​​​​ជ្រើស​រើស​​​គូជីវិត​​ថ្មី ​ដូចជា​ភរិយា​​របស់​លោក​​រៀប​​ការ​​ពេញច្បាប់នាពេល​នេះ​​​អ៊ី​ចឹង​ ៕​
១៧​មករា២០១២(02:29PM)By:Neak Toch

0 មតិ:

Post a Comment