www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 4, 2012

ដំបូន្មានខ្លះៗចំពោះស្រ្តីអំឡុងពេលមានគភ៌

ភាគច្រើន ​នៃ​ស្ត្រី​ពេល​មាន​គភ៌ សុទ្ធតែ​ខ្វាយខ្វល់​អំពី​សុខភាព​, ពិសេសគឺ​ហេតុការណ៍​ខុស​ប្រក្រតីដែលបានជះ​ឥទ្ធិពល​ដល់​សុខភាព​មាតា​និង​ទារក ។​
​    ​ដើម្បី​ជួយ​ដល់​ស្ត្រី​ជា​មាតានិងកាត់បន្ថយ​នូវ​ការព្រួយបារម្ភ​នេះ​, ក្រុមអ្នកជំនាញ ការ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Cantor ញូវយ៉ក​(​អាមេរិក​) បាន​លើកឡើង នូវ​ដំបូន្មាន​ខ្លះៗ ពេលមាន​គភ៌ ។​
​    ​ពិនិត្យ​ធ្មេញ​
​    ​ក្នុងពេល​មាន​គភ៌​, ស្ត្រី​គួរ​ទៅពិនិត្យ​ធ្មេញ ដើម្បី​ឆាប់​រកឃើញ​សញ្ញារលាក​ឆ្លង​មេរោគ ។ ការស្រាវជ្រាវ​បង្ហាញថា ស្ត្រី​កើត​ជំងឺ​អញ្ចាញធ្មេញ​, រលាក​ធ្មេញមាន​អត្រា​សម្រាលកូន​មិន​គ្រប់​ខែ​ខ្ពស់ជាង​៧​ដង ធៀប​នឹង​អ្នក​មិន កើត​ជំងឺ ។ ក្រៅពីនេះ វិទ្យាសាស្ត្រ​នៅ​រកឃើញថា ស្ត្រី​មានគភ៌ និង​អ្នក​ប្រើ​ថ្នាំពន្យារកំណើត ជា​ក្រុម​កើត​ជំងឺ​រលាក​ធ្មេញ និង​អញ្ចាញ​ដ៏​ធំ ដែល​បណ្តា​លពី អ័រម៉ូន​ក្នុង​សរីរាង្គ​ប្រែប្រួល ធ្វើឱ្យ​សរីរាង្គ​ងាយ​រំញោច​ជាមួយ​សារជាតិ​បង្ក​ជំងឺ ។ តាម​ការ​ទូន្មាន​របស់​សមាគម​ទន្តសាស្ត្រ​អាមេរិក ( ADA), ស្ត្រី​មានគភ៌ គួរ​ពិនិត្យ​ធ្មេញ ៣-៤​ដង​ក្នុង​មួយឆ្នាំ , ដោយឡែក​ក្រុម​អ្នក​ដែល​ត្រូវ​ហូរឈាមជើង​ធ្មេញ​, អញ្ចាញ​នោះ គួរ​ទៅពិនិត្យ​ជាប្រចាំ​ជាង ។​
​    ​វិភាគ TSH
​    ​TSH តេស្ត​ជា​វិធី​ធ្វើ​តេស្ត​ឈាម ដើម្បី​រក​ឃើញ​លទ្ធភាព​កើត​ជំងឺ​ខ្សោយ Hyperthyroid, យល់​បាន​ពី​សុខភាព​ជាក់ស្តែង​របស់​អ័រម៉ូន​ក្រ​ពេញទី​រ៉ូ​អ៊ីដ ។ ក្រុម​អ្នកជំនាញការ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Mercy Baltimore បាន ឱ្យដឹងថា ជា​មធ្យម ៥-១០​ភាគរយ នៃ​ស្ត្រី​មាន​គភ៌ និង​ក្រោយ​ពេល​សម្រាលកូន ងាយ​កើត​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីដ ។ ភាគច្រើន​នៃ​ករណី​កើត​ជំងឺ សុទ្ធតែ​ពុំ​មាន​សញ្ញា​, លុះត្រា​ដល់​ពេល​អស់កម្លាំង​ខ្លាំង​, ឡើង​ទម្ងន់ ពេលនោះ​ទៅ​ពិនិត្យ​ជំងឺ គឺ​ជំងឺ​បាន​រីកចម្រើន​ទៅហើយ ។ ប្រសិន​ស្ត្រី​មាន​គភ៌ កើត​ជំងឺ​នេះ​ធ្ងន់​នោះ ត្រូវ​ប្រឈម​ខ្ពស់​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ និងរ​លូត​កូន នេះ​ពុំ​ទាន់​និយាយ​ដល់​ឥទ្ធិពល​ផ្សេងៗ​ចំពោះ​ទារក​ផង ។​
​    ​ធ្វើតេស្ត CBC
​    ​CBC (Complete Blood Count) ជា​វិធី​ធ្វើតេស្ត​រាប់​ឈាម​គ្រប់​ជ្រុងជ្រោយ ដើម្បី​ត្រួតពិនិត្យ​កោសិកា​ឈាមស​, ស្ថានភាព​សុខភាព​ខួរឆ្អឹងខ្នង​និង​ប្រព័ន្ធ អង្គ​បដិបក្ខ ។ វិធី CBC នឹង​ឱ្យ​ដឹង​ពី​បរិមាណ​កោសិកា​ឈាម​ស​ (​ច្រើន​ហួស មានន័យ​ថា ត្រូវ​រលាក​ឆ្លង​មេរោគ​) hemoglobin (​ទាប​ជ្រុល គឺ​ខ្វះ​ឈាម​) និង ប្លាកែ​ត (​ប្រសិន​ទាប មានន័យ​ថា​ឈាម​មិន​កក​) ។ ហេតុតែ​អ្នក​ហៀ​ប​មាន​គភ៌ ចាំបាច់​ត្រូវធ្វើ​វិភាគ​នេះ ព្រោះ​ស្ត្រី​តែងតែ​មាន​រដូវ​, បាត់បង់​ឈាម​ពេលសម្រាលកូន ហេតុនេះ​ងាយ​បណ្តាល​ឱ្យ​ខ្វះ​ឈាម​, ធ្វើឱ្យ​សរីរាង្គ​ទ្រុឌទ្រោម ។ ប្រសិន​ខ្វះ​ឈាម វេជ្ជបណ្ឌិត​នឹង​ពិគ្រោះ​បំពេញបន្ថែម​ជាតិ​ដែក និង​ត្រួតពិនិត្យ ឡើងវិញ​ក្រោយ​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ។​
​    ​ត្រួតពិនិត្យ​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​
​    ​វិធី​ត្រួតពិនិត្យ​២​នេះ វាយតម្លៃ​ស្ថានភាព​សុខភាព​សរសៃឈាម​បេះដូង ពិសេស​គឺ​គ្រោះ​ថ្នាក់​កើត​ជំងឺ​បេះដូង​ដំណាក់កាល​មានគភ៌​, សម្រាលកូន ។ វាស់​សម្ពាធ​ឈាម​ល្អ​បំផុត គឺ​ដោយ​ប្រើ​ប្រដាប់​វាស់​ច្របាច់​ដៃ ដែល​គេ​និយម ប្រើ​ជាទូទៅ ។ ធ្វើតេស្ត​ឈាម​ដើម្បី​ត្រួតពិនិត្យ HDL (​ខ្លាញ់​ក្នុង​ឈាម​ល្អ​), និង (​ខ្លាញ់​ក្នុង​ឈាម​អាក្រក់​) និង triglyceride ។ សារសំខាន់​របស់​វិធី​ទាំង​២​នេះ គឺ​ជួយ​វេជ្ជបណ្ឌិត​វាយតម្លៃ​ស្ថានភាព​សុខភាព​ពិតប្រាកដ​របស់​ស្ត្រី​មាន​ គភ៌ ។ សម្ពាធ​ឈាម​ល្អ​ប្រសើរ​បំផុត​គឺ ១២០/៨០, LDL កូ​ឡេ​ស្តេ​រ៉ូល​គួរ​នៅ ក្រោម​កម្រិត​១៣០ និង HDL គួរ​នៅលើ ៥០ ។​
​    ​វិធី​វិភាគ papSmear
​    ​pap Smear (​វិភាគ​កោសិកា​មាត់ស្បូន​) ជា​វិធី​វិភាគ​ឆាប់​រកឃើញ​គ្រោះ ថ្នាក់​កើត​ជំងឺ​មហារីក​មាត់ស្បូន ។ នេះ​ជា​បច្ចេកទេស​មិន​បង្ក​ការលំបាក​ទ្រាំ​, ឈឺ ចាប់​, សាមញ្ញ ដោយ​វិធី​យក​កោសិកា​បន្តិច​នៅ​មាត់ស្បូន​ទៅ​វិភាគ ដើម្បី​រក សញ្ញា​ខុស​ប្រក្រតី​, ពិសេស​គឺ​រក​វីរុស HPV ដែល​ជា​ប្រភេទ​វីរុស​បង្ក​ជំងឺ​តាមផ្លូវ​រួមភេទ ។ អ្នក​មាន​គ្រួសារ​មាន​សកម្មភាព​ផ្លូវភេទ​វិទ្យាសាស្ត្រ​នៅតែ អាច​កើត​ជំងឺ​នេះ ។ ប្រសិន​មាន​ទំនាក់ទំនង​ផ្លូវភេទ​មួយ​ទល់​មួយ​នោះ ក្រោយបី​ឆ្នាំ ត្រូវ​ត្រួតពិនិត្យ​ម្តង​, ផ្ទុយ​មកវិញ ប្រសិន​មាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​ច្រើន​នោះ បី​-​ប្រាំមួយ​ខែ​ត្រូវ​ទៅពិនិត្យ​ម្តង ។​
​    ​ត្រួតពិនិត្យ​ស្បែក​
​    ​គោលបំណង​របស់​ការ​ពិនិត្យ គឺ​ដើម្បី​រក​ជំងឺមហារីក​ស្បែក ។ តាម​វិទ្យា ស្ថាន​សើ​ស្បែក​អាមេរិក (AAD) នោះ​នេះ​ជា​ជំងឺ​ទូទៅ​នៅ​ក្រុម​ស្ត្រី​អាយុ​ពី​២៥-២៩​ឆ្នាំ ដោយសារ​ជាតិ​ពណ៌​ប្រែប្រួល ក្នុងពេល​មាន​គភ៌ និង​សម្រាលកូន ។ សឹងតែ​ទាំងអស់​នៃ​ករណីនេះ គឺ​គ្មាន​គ្រោះថ្នាក់​, តែ​ជួនកាល​បែរ​ជា​បណ្តាលឱ្យ​កើត​ជំងឺមហារីក ។ អ្នក​មាន​ប្រវត្តិ​គ្រួសារ​មាន​មហារីក​ស្បែក គួរ​ប្រាប់​ឱ្យវេជ្ជបណ្ឌិត​ដឹង​, ពេល​រក​ឃើញ​មាន​សញ្ញា​សង្ស័យ​នៅលើ​ស្បែក​,​វេជ្ជបណ្ឌិត អាច​ធ្វើ​វិភាគ​ចាំបាច់​មួយ​ចំនួន ។​
​    ​​វិភាគ​ជាតិ​ស្ករ​ក្នុង​ឈាម​​
​    ​វិធី​នេះ គឺ​ដើម្បី​ឆាប់​រកឃើញ​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មានគភ៌ ។ ស្ត្រី​ដែល​មាន​មនុស្ស​ក្នុង​គ្រួសារ​កើត​ជំងឺ​ទឹកនោម​ផ្អែម​, លើសឈាម​, ធាត់​នោះ គួរ​ធ្វើ​វិភាគ​នេះ រាប់​ទាំង​អ្នក​ឡើង​ទម្ងន់​លឿន​ពេល​មានគ​ភ៌ ។ តាម​តួលេខ​ស្ថិតិ​ស្ត្រី​ដែល​កើត​ជំងឺ​ទឹកនោម​ផ្អែម​អំឡុងពេល​មានគភ៌​នោះ មានការ​ប្រឈម​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ នៅពេល​ចាស់​កើន​ដល់​៥០ ភាគរយ ។ ស្ត្រី​អាយុ​លើស​៤០​ឆ្នាំ គួរ​ពិនិត្យ​៨​ដង​ក្នុង​មួយឆ្នាំ​, ដោយឡែក​អ្នក មាន​ប្រវត្តិ​គ្រួសារ គួរ​ទៅពិនិត្យ​ឆាប់​ជា​ង​(​មុន​អាយុ​៣០​ឆ្នាំ)។​
​    ​វិភាគ​ដង់ស៊ីតេ​ឆ្អឹង​
​    ​ការ​ធ្វើ​វិភាគ​នេះ គឺ​ដើម្បី​ដឹង​មុន​គ្រោះថ្នាក់​កើត​ជំងឺ​ពុក​ឆ្អឹង ដែល​ជា​ជំងឺ ទូទៅ​មួយ​នៅ​ស្ត្រី ដោយ​អនុវត្ត​សម្រាប់​ក្រុម​ស្ត្រី​មុន​អាយុ​៣៥​ឆ្នាំ​, ពិសេស​គឺ​ក្រុម មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​ពុក​ឆ្អឹង​, ក្រុម​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីដ​, ប្រើ ប្រា​ស់ Steroid ដើម្បី​ព្យាបាល​ជំងឺ​ហឺត ឬ​ជំងឺ ezeme ។ ប្រសិន​ដង់ស៊ីតេ​ឆ្អឹង​ទាប នោះ ពេល​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ ម្តាយ​អត្រា​នេះ​កាន់តែ​ថយចុះ​និង​ងាយ បណ្តាលឱ្យ​កើត​ជំងឺ​ស្ពោត​ឆ្អឹង​, ស្តើង​និង​ស្រួយ​ឆ្អឹង ៕ ដោយ សុធាន

0 មតិ:

Post a Comment