www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, January 2, 2012

ការរំពឹងទុករបស់ IBM​ ឆ្នា២០១៧




    IBM បាន​និយាយ​នៅក្នុង​ការវាយតម្លៃ​ការច្នៃប្រឌិត​ថ្មី​ក្នុងពេល​អនាគត​ ប្រចាំឆ្នាំ​២០១១ របស់ខ្លួន​ថា "​ចេញពី Houdini រហូតដល់ Skywalker និង បន្ត​ទៅដល់ X-Men ទៀត ការចេះ​មើលចិត្ត​មនុស្ស​ធ្លុះ​គ្រាន់តែ​ជា​សេចក្តីប៉ងប្រាថ្នា​ដែលមានភាព​ស្រមើ​ ស្រមៃ​តែប៉ុណ្ណោះ​សម្រាប់​ប្រិយ៍មិត្ត​ដែល​ចូលចិត្ត​មើល​រឿងប្រឌិត​បែប​វិ​ ទ្យ​សាស្ត្រ​អស់​រាប់​ទសវត្សរ៍​មក​ហើយ ក៏ប៉ុន្តែ សេចក្តីប្រាថ្នា​របស់​ពួកគេ​ឆាប់ៗ​នេះ​អាច​នឹង​ក្លាយជា​ការពិត​" ។​
    ​ម៉ាស៊ីន​ចេះ​ព្យាករណ៍​ទឹកចិត្ត​មនុស្ស​ឈ្មោះថា "IBM 5 in 5" គឺ​បង្កើតឡើង​ដោយ​ផ្អែកលើ​និន្នាការ​សង្គម និង ការស្រាវជ្រាវ​ដែល​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ញូវយ៉ក​មួយនេះ​រំពឹងថា​ មុន​ឆ្នាំ ២០១៧ ម៉ាស៊ីនប្រភេទនេះនឹងមានវត្តមានជាក់មិនខាន ។​
    IBM និយាយថា "​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់ IBM គឺ​ស្ថិត​ក្នុងចំណោម​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​កំពុងតែ​ស្រាវជ្រាវ​រក​ វិធី​ភ្ជាប់​ខួរក្បាល​របស់​មនុស្ស​ទៅកាន់​ឧបករណ៍​របស់ ពួកគេ មានដូចជា កុំព្យូទ័រ និង ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជាដើម​" ។​
    IBM  ព្យាករណ៍​ថា បច្ចេកវិទ្យា​ក៏​នឹង​អាចបង្កើត​ថាមពលអគ្គិសនី​ចេញពី​ប្រភេទ​ចលនា​ផ្សេងៗ​មាន ​ចាប់តាំងពី ការដើរ ឬ ការ​ជិះ​កង់ រហូតដល់ លំហូរ​ទឹក​ចេញពី​ទុយោ​ក្នុង ផ្ទះ​ទៀតផង ៕ ដោយ សុធាន

0 មតិ:

Post a Comment