www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 29, 2012

​អក្សរ​ខ្មែរ យូ​នី​កូដអាចដំណើរការ​ជាមួយLG Optimus 2X (P990)​

នាពេល​ថ្មីៗ​នេះ ក្រុម​អ្នកបច្ចេកទេស​របស់​ក្រុមហ៊ុន ជី ហ្គៀ បាន​បញ្ចេញ​នូវ​សមិទ្ធផល​ថ្មី​ចំនួន​ពីរ​គឺ​ពុម្ពអក្សរ​ខ្មែរ យូ​នី​កូដ និង ក្តារ​ចុច​ភាសា​ខ្មែរ​សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​SmartPhone LG Optimus 2X ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android ។​
​ចាប់ពី​ថ្ងៃនេះ​តទៅ រាល់​ទូរស័ព្ទ LG Optimus 2X ដែល​ដាក់លក់​នៅតាម​ទីផ្សារ​ គឺ​ដំណើរការ​ដោយ​ប្រព័ន្ធ Android v2.3 និង​មាន​ពុម្ពអក្សរ​ខ្មែរ យូ​នី​កូដ​រួចជាស្រេច​សម្រាប់​ការសរសេរ និង ការអាន ជាពិសេស​ការបើក​មើល​វេ​ប​សាយ​អក្សរ​ខ្មែរ​។
​ជាមួយនឹង​ពុម្ពអក្សរ​ខ្មែរ​យូ​នី​កូដ​ដែលមាន​ស្រាប់​នៅក្នុង​ទូរស័ព្ទ LG Optimus 2X (P990)​ធ្វើឲ្យ​យើង​កាន់តែ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់ និងការសរសេរ​អក្សរ ដោយ​យើង​គ្រាន់តែ​ចូលទៅ​កាន់ Android Market រួច​ស្វែងរក​ពាក្យ​ថា “Phum Keyboard” បន្ទាប់មក download និង install នោះ​យើង​នឹង​ទទួលបាន​បទពិសោធន៍​ថ្មី​នៃ​ការប្រើប្រាស់​ពុម្ពអក្សរ​ខ្មែរ​យូ​ នី​កូដ នៅក្នុង​ទូរស័ព្ទដៃ​យ៉ាង​ពេញលេញ​។​
​ចំពោះ​អតិ​ថិជន​ដែល​កំពុង​ប្រើប្រាស់​ទួ​រ​ស័ព្ទ LG Optimus 2X ដែលមាន​ប័ណ្ណធានា​ត្រឹមត្រូវ ក្រុមហ៊ុន ជី ហ្គៀ នឹងធ្វើ​ការដំឡើង​ពុម្ពអក្សរ​ខ្មែរ​យូ​នី​កូដ ដោយ​មិន​គិតថ្លៃ​សេវា​។ សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​ទំនាក់ទំនង​មជ្ឈមណ្ឌល​សេវាកម្ម LG ស្ថិតនៅ​អគារ​លេខ 188 មហាវិថី​ម៉ៅ​សេទុង ឬ​តាម​ទូរស័ព្ទ 023 22 54 54​។​
​ក្រុម​អ្នកបច្ចេកទេស​របស់​ក្រុមហ៊ុន ជី ហ្គៀ កំពុងតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឲ្យ​ទូរស័ព្ទ LG ស្មា​ត​ហ្វូ​ន (​ឬ Optimus ស៊េរី​) ទាំងអស់ អាច​ប្រើប្រាស់ពុម្ពអក្សរ​ខ្មែរ​យូ​នី​កូដ បាន​យ៉ាង​ពេញលេញ​។ ក្រុមហ៊ុន​ជី ហ្គៀ​នឹង​បន្ត​ខិតខំឲ្យកាន់តែខ្លាំង​ថែមទៀត​ដើម្បីឲ្យ​អ្នកប្រើប្រាស់​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ាក LG ទទួលបាន​អត្ថប្រយោជន៍​កាន់តែច្រើនៗ ដើម្បី​ជួយ​សម្រួល​ដល់​ការងារ ការសិក្សា និង​ការកម្សាន្ដ ​៕29,Jan,2012/07:22AM

0 មតិ:

Post a Comment