www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 11, 2012

Smartphone ស្តើងបំផុតដែលមិនគួរឲ្យជឿ

ដោយមានការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំងនៅលើទីផ្សារបច្ចុប្បន្ន បានធ្វើឲ្យក្រុមហ៊ុនHauweiដែលជាក្រុមហ៊ុនទូរគមនាគមន៍មកពីប្រទេសចិនដីគោក ចេញផ្សាយនូវSmartphone មួយ ម៉ាក Hauwei Ascend P1 S កំរាស់ 6.68mmដែលស្តើងបំផុតនៅលើពិភពលោក ។ បើតាមការប្រកាសរបស់ក្រុមហ៊ុនកាល១ខែមុនបាននិយាយថាក្រុមហ៊ុននឹងធ្វើឲ្យខ្លួនក្លាយជាក្រុមហ៊ុនទូរស័ព្ទនាំមុខមួយក្នុងទីផ្សាដ៏ធំរបស់សហរដ្ឋអាមេរិច ហើយពេលនេះប្រហែលជាដល់ពេលដែលត្រូវចាប់ផ្តើមហើយ។
ដោយយោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងថា Hauwei Ascend P1 Sមានលក្ខណៈ សម្បត្តិដូចខាងក្រោម៖
• អេក្រង់ 4.3អ៊ីង និងមាន resolution ប្រភេទ qHD(960×540) ជា super AMOLED និងមានកញ្ចក់ជា Gorilla Glass
• អង្គគណនាគឺ TI MOAP មានប្រកង់ល្បឿន 1.5Ghz និង RAM 1GB
• ប្រើប្រាស់ GPU SGX540
• មាន Internal Storage គឺ8GB
• កាម៉េរា 8MP សំរាប់ខាងក្រោយ និង 1.3នៅខាងមុខ
• ប្រើប្រាស់បានគ្រប់ប្រព័ន្ធ(GSM/GPRS/EDGE និង UMTS/HSDPA/HSUPA)
• ដំណើរការដោយ Android Ice Cream Sandwich (4.x)

Hauwei Ascend P1 Sនឹងមានលក់នៅអឺរ៉ុបអាមេរិចខាងជើង អាស៊ីប៉ាស៊ីហ្វិច អូស្ត្រាលី តំបន់មជ្ឈឹមបូព៌ារនិងប្រទេសចិន អំឡុងខែមេសា, ២០១២ ខាងមុខនេះ ដោយមានពណ៌ ជាច្រើនផ្សេងៗគ្នា ៕ប្រែសម្រួលដោយ: Channdara, 11-jan-2012 សូមអរគុណ..!!

1 មតិ:

ទូរស័ព្ទចិនឬ ?

Post a Comment