www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 9, 2012

ពិធីចូលកាន់របស់លោក​អនុ​សេ​នី​យ៍​ឯក​ ​ទេព​ ​ពុំសែននៅស្រុកពួក

ខេត្ត​សៀមរាប​ ​ ​ ​៖ កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ​ ឆ្នាំ​២០១២ នៅ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​ពួក​ ​ ​បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារ​កិច្ច​ ​តែងតាំង​មុខ​តំណែង​ ​បំ​ពាក់​ឋានន្តរសក្តិ​ ​ដល់​ម​ន្ត្រី​នគរបាល​ជាតិ​ ​ចំណុះ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ ​ចំនួន​នាក់​ ​ក្រោម​អធិបតី​ភាព​ ​វ​រៈ​សេ​នី​យ៍​ឯក​ ​ជៀវ​ ​សុរិយា​ ​ស្នង​ការ​រង​ ​និង​ជា​ប្រធាន​ការិយាល័យ​កណា្ត​ល​ភ​ស្តុ​ភារ​ ​និង​ហិរញ្ញ​វត្ថុ​ ​ជា​តំណាង​របស់​ ​លោក​ឧត្តមសេ​នី​យ៍​ត្រី​ ​សត​ ​ណា​ឌី​ ​ស្នង​ការ​នគរបាល​ខេត្ត​សៀមរាប​ ​និង​ ​លោក​ ​ពេជ្រ​ ​សុ​ខា​ល័​យ​ ​អភិបាល​នៃ​គ​ណៈ​អភិបាល​ស្រុក​ពួក​ ​។



យោង​តាម​ប្រកាស​លេខ​ ​០៥២ប្រក​ ​ចុះ​ថ្ងៃ​ទី​ ១២ ខែ​មក​រា​ ​ឆ្នាំ​២០១២ របស់​ក្រសួង​មហាផ្ទៃ​ ​ត្រូវ​បាន​ប្រកាស​តែងតាំង​ លោក​អនុ​សេនីយ៍​ឯក​ ​ទេព​ ​ពុំសែន​ ​ជា​អធិការ​នគរបាល​ស្រុក​ពួក​ ​និង​លោក​អនុ​សេនីយ៍​ទោ​ ​នី​ ​សា​ ​ជា​អធិការ​រង​ ​នៃ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​ពួ​ក​ ។​ ក្នុង​ពិធី​នេះ​ផង​ដែរ​ ​ក៏​មាន​ការ​តែងតាំង​តួ​នាទី​ ​និង​បំ​ពាក់​ឋានន្តរសក្តិ​ដល់​ ​ម​ន្ត្រី​នគរបាល​ជា​រូប​ទៀត​ ​ផង​ដែ​រ​។​

លោក​វរ​សេនីយ៍​ឯក​ ​ជៀវ​ ​សុរិយា​ ​ស្នង​ការ​រង​ ​បាន​មាន​ប្រសាសន៍​ថា​ ​ព្រឹ​ត្ត​ការណ៍​ខាង​លើ​នេះ​ ​គឺ​ជា​ការ​ឆ្លុះ​ប​ញ្ជាំ​ង​ឲ្យ​ឃើញ​នូវ​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ធំ​ធេង​របស់​ក្រសួង​មហាផ្ទៃ​ ​ដូច​ជា​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ចំពោះ​លទ្ធ​ផល​ ​និង​ស្នាដៃ​របស់​កង​កំ​លាំង​នគរបាល​ខេត្ត​សៀមរាប​ទាំងមូល​ ​ក្នុង​កិច្ច​ការពារ​ធានា​សុវត្ថិ​ភាព​ ​សន្តិ​សុខ​ជូន​គ​ណៈ​ប្រតិភូ​ជាន់​ខ្ពស់​ជាតិ​ ​អន្តរ​ជាតិ​ ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សន​កិច្ច​ក្នុង​ខេត្ត​ ​និង​តាម​ប​ណ្តា​ស្រុក​ ​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ក្នុង​ ​ខេត្ត​ទាំងមូល​ផង​ដែ​រ​ ។​

លោក​វរ​សេនីយ៍​ឯក​ ​ជៀវ​ ​សុរិយា​ ​ក៍​បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​ម​ន្ត្រី​ដែល​ទើប​ទទួល​បាន​ ​មុខ​តំណែង​ ​និង​ការ​ត​ម្លើ​ង​ឋានន្តរសក្តិ​ត្រូវ​បន្ត​ការ​អភិវឌ្ឍ​ន៍​ខ្លួន​ឯង​ ​ត្រូវ​មាន​ផែនការ​ ​និង​គំនិត​ផ្តួ​ច​ផ្តើ​ម​ក្នុង​កិច្ច​ការងារ​របស់​ខ្លួន​ ​ជា​ពិសេស​ត្រូវ​គោរព​ឲ្យ​បាន​នូវ​វិ​ន័យ​ ​និង​ក្រម​សីល​ធម៌​របស់​ ​កង​កំ​លាំង​នគរបាល​ជា​តិ ​៕​

0 មតិ:

Post a Comment