www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 22, 2012

ល្បែងជល់មាន់ត្រូវនគរបាលប៉ុស្តិ៍ផ្ទះព្រៃ​ បង្រ្កាបបានទាន់ពេលវេលា


ខេត្ត​ពោធិ៍សាត់​៖ ល្បែង​ជល់​មាន់មួយកន្លែង ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ផ្ទះ​ព្រៃ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិសាត់​ ​ចុះ​បង្ក្រាប​នៅ​វេលាម៉ោង​ ​៩​និង​២០​ នាទី​ ព្រឹកថ្ងៃទី​ ២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១២​ នៅ​ចំណុច​​ ភូមិ​ចំការ​ចេក​ខាងជើង​ សង្កាត់​ផ្ទះព្រៃ​ ក្រុង​ពោធិ៍សាត់​ ខេត្ត​ពោធិសាត់​។
លោក​អនុសេនីយ៍​ឯក​ ម៉ែន​ សុវណ្ណា​ អធិការ​រង​ក្រុង​ពោធិ៍សាត់​ បាន​ឲ្យ​ដឹង​ថា​ ដោយ​ទទួល​ព័ត៌មាន​បាន​ច្បាស់​ពី​ប្រជាពលរដ្ឋ​ រាយការណ៍​ជូន​សមត្ថកិច្ច​ នគរបាល​ និង​ទទួល​បទ​បញ្ចា​របស់​លោក​វរសេនីយ៍​ឯក​ ស៊ី​ គិរី​ ស្នងការ​ស្តីទី​ និង​មាន​ការ​ដឹកនាំ​ផ្ទាល់​ពី​ លោក​វរសេនីយ៍​ត្រី​ ឡែន​ សុង​ អធិការ​នគរបាល​ ក្រុង​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ផ្ទះ​ព្រៃ​ ចុះ​បង្ក្រាប​ល្បែង​ជល់​ មាន់​បាន​ទាន់​ពេល​វេលា​នៅ​ចំណុច​ភូមិ​ចំការ​ចេក​ខាងជើង​ សង្កាត់​ផ្ទះព្រៃ​ ក្រុង​ពោធិ៍សាត់​ ខេត្ត​ពោធិសាត់​។
លោក​អធិការ​ ឡែន​ សុង ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ចំពោះ​ការ​ចុះ​បង្ក្រាប​ ល្បែង​ជល់​មាន់​ខាង​លើ​ គឺ​យើង​ធ្វើ​បាន​លឿន​បំផុត​ ខណៈដែល​សមត្ថកិច្ច​ទទួល​ព័ត៌មាន​បាន​ភ្លាមៗ​ និង​ទទួល​បទ​បញ្ជាពី​លោក​ស្នងការ​ ស្តីទី​ដែល​ពួល​គាត់​បម្រុង ​នឹង​ភ្នាល់​ល្បែង​ជល់​មាន់​នៅ​ទី​នោះ​ ក្នុង​នោះ​ដែរ​រឹប​អូស​បាន​ស៊ុម​ក្រុង​មាន់​ចំនួន​១២​ ស៊ុម​មាន់​១៤​ក្បាល​ ម៉ូតូ៥​គ្រឿង​ និង​ធ្វើ​ការ​អប់រំ​ម្ចាស់​ផ្ទះ​។
ក្រោយ​ពី​បាន​ធ្វើ​ការ​អប់រំ​រួច​មក​ សមត្ថកិច្ច​បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ​ក្នុង​ក្រុង​ពោធិ៍សាត់​ សូម​បញ្ឈប់​ជា​បន្ទាន់​ មិន​ឲ្យ​ប្រព្រឹត្ត​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ ចៀស​វាង​កុំ​ឲ្យ​ខាត​ថវិកា​បង​ប្អូន​៕

 
ប្រភព៖​ អគ្គស្នងការដ្ឋាននគបាលជាតិកម្ពុជា
 

0 មតិ:

Post a Comment