www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 29, 2012

​រថយន្ត​ក្រុម​ហ៊ុន​ផារ៉ាម៉ោន​​​អង្គរដឹក​​អ្នក​ដំ​ណើរ ក្រឡាប់​​នៅ​ស្រុក​កោះ​កុង

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១២ វេលា​ម៉ោង ១៣​ និង​ ២៥​នាទី​ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៏ ​រថយន្ត​ក្រុម​ហ៊ុន​ផារ៉ាម៉ោន​អង្គរ ដឹក​​អ្នក​ដំ​ណើរ​ ០១គ្រឿង​ បាន​ក្រឡាប់​​ បណ្តាល​​ឲ្យ​ស្លាប់​​មនុស្ស​ម្នាក់ រង​របួស​ធ្ងន់​ចំនួន​​១៩​នាក់​ និង​​២៦​នាក់ទៀត​រង​របួស​សា្រល គ្រោះ​ថ្នាក់​ចរាចរណ៏​គួរ​អោយ​រន្ធត់​នេះ កើត​ឡើង​នៅ​ចំ​ណុច​ខាង​កើត​ស្ពាន​តាតៃ​ប្រ​ហែល​៥០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ដូង ឃុំ​តាតៃ ស្រុក​កោះកុង ។
រថយន្ត​ដឹក​អ្នក​ដំ​ណើរ​ចេញ​ពី​ខេត្ត​ព្រៈសីហនុ មក​ខេត្ត​កោះកុង​លុះ​ដល់​ចំ​ណុច​កើត​ហេតុ​ចុះ​​ចំ​ណោទ​ក្នុងល្បឿន​លឿន អ្នក​បើក​បរ​រថយន្ត​បាន​ជាន់​ហ្រ្វាំង​អូស​ចំ​ងាយ​១៥០ម៉ែត បណ្តាល​អោយ​បែក​កង់​ក្រោយ​ម្ខាង រួច​ក៏ក្រឡាប់​​តែ​ម្តង បណ្តាល​អោយ​ស្រី​ជន​ជាតិ​រុស្សី​ម្នាក់​ស្លាប់ អាយុ​១៨​ឆ្នាំ បន្ទាប់​ពី​សមត្ថកិច្ច​យើង​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ រថយន្ត​នេះ​ដឹក​អ្នក​ដំ​ណើរ​ចំនួន​៤៦​នាក់(ជន​បរទេស​៤០​នាក់ និង​ជន​ជាតិ​ខ្មែរ​០៦​នាក់ )ពេល​ក្រឡាប់​រថយន្ត ក៏​បាន​មក​ប៉ៈ​ប្រ​ជា​ពលរដ្ឋ​ដែល​រស់​នៅ​ជាប់​កន្លែង​កើត​ហេតុ​(រង​របួស​ធ្ងន់ស្រី) ចំ​ណែក​អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួនបាត់ ។ 
ករណី​នេះ​លោក​ឧត្តមសេនីយ៏ត្រី សំឃិត វៀន ស្នងការនគរបាល​ខេត្ត​បាន​ដឹក​នាំ​កម្លាំង​អន្តរាគមន៏ កម្លាំងពេទ្យ​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ប្រើ​បា្រស់​រថយន្ត​ចំនួន​៤​គ្រឿង ចុះ​ជួយ​សង្គ្រោះ​ដល់​កន្លែងកើត​ហេតុ ដឹក​ជន​រង​គ្រោះ​មក​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកោះកុង ។





ប្រភព៖​ អគ្គស្នងការដ្ឋាននគបាលជាតិកម្ពុជា

0 មតិ:

Post a Comment