www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 15, 2012

Bruno Uvini ចាកចេញពី​ក្លិប São Paulo ទៅ​ Tottenham Hotspur ក្នុងតម្លៃ 3,1​លាន​ផោន

ក្រុម Tottenham Hotspur  បាន​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​ការពារ​ជម្រើស​ជាតិ​ប្រេស៊ីល​យុវជន​អាយុ​ក្រោម​ ២០​ឆ្នាំ Bruno Uvini ពី​ក្លិប São Paulo ក្នុង​តម្លៃ​៣,១​លាន​ផោន ដើម្បី​មក​លេង​នៅ​អង់គ្លេស​នៅ​រដូវ​ក្ដៅ​ខាង​មុខ បើទោះ​បី​ជា​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អង់គ្លេស​បិទ​ហើយ​ក៏​ដោយ។
Sportsmail ធ្លាប់​បាន​ប្រកាស​ខែ​មុន​ថា​ Spur ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ការពារ​កណ្ដាល​អាយុ​២០ ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​ការ​បំពេញ​សំណុំ​បែបបទ​ឲ្យ​ទាន់​ពេល​វេលា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម Spur ព្រមព្រៀង​ជាមួយ Sao Paulo ក្នុង​ការ​នាំ​យក Uvini មក​ White Hart Lane ក្នុង​លក្ខណៈ​ខ្ចី​ជើង​ជាមុន​សិន​ មុន​នឹង​ផ្ទេរ​ជា​អចិន្ត្រៃយ៍​នៅ​រដូវ​ក្ដៅ​ខាង​មុខ​ក្នុង​តម្លៃ​ប្រមាណ​៣,១ ​លាន​ផោន ឬ​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក។
Uvini ដែល​ក្រុម Arsenal និង Genoa ធ្លាប់​តាម​ប្រមាញ់​ដែរ​នោះ ថ្លែង​នៅ​ក្រោយ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្លិប​មាន់​ខ្នាយ​មាស​ថា <<នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​មិន​អាច​បណ្ដោយ​ឲ្យ​ឱកាស​បែប​នេះ​រំលង​ផុត​ពី​ដៃ​របស់​ខ្ញុំ​ទេ។ Tottenham ​ជា​ក្រុម​ធំ​ជាមួយ​នឹង​កិត្តិសព្ទ​ល្បីល្បាញ​ជុំវិញ​ពិភពលោក>>។
ខ្សែ​ការពារ​ដែល​បង្ហាញ​ខ្លួន​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​អាយុ​ក្រោម​ ២០​ឆ្នាំ​បាន​១៣​លើក​ដដែល​នេះ​បន្ថែម​ថា​គេ​មាន​ពេល​តែ​ជាង​៣​ខែ​ប៉ុណ្ណោះ​ ដើម្បី​ធ្វើ​ឲ្យ​ស៊ាំ​នឹង​បាល់ទាត់​អង់គ្លេស ក្លិប​ក៏​ដូច​ជា​វប្បធម៌​អង់គ្លេស​ផង​ដែរ។ គេ​ជឿជាក់​ថា​ជីវិត​របស់​គេ​នឹង​រីក​ចម្រើន​ច្រើន​នៅ​ទី​នេះ៕

0 មតិ:

Post a Comment