www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 6, 2012

ខួបទី ៦០ឆ្នាំនៃការគ្រងរាជមហាក្សត្រី Elizabeth II



ព្រះមហាក្សត្រីនៃប្រទេសអង់គ្លេស Elizabeth II ថ្ងៃនេះបានប្រារព្ធពិធីរំឮកខួបលើកទី ៦០​ នៃ
ការឡើងសោយរាជ និងក្លាយជាអង្គក្សត្រ ដែលឡើងគ្រោងរាជបានយូរជាងគេទី ២ នៅរាជា
ណាចក្រអង់គ្លេស​ បន្ទាប់ពីមហាក្សត្រី Victoria ។
Elizabeth II បច្ចុប្បន្នគឺជាព្រះមហាក្សត្រីរបស់ប្រទេសឯករាជចំនួន ១៦ នៃក្រុមប្រទេសរីក
ចម្រើនរួមរបស់អង់គ្លេស រួមមាន សហព័ន្ធរាជាណាចក្រអង់គ្លេស និង Ireland ខាងជើង,
Canada, អូស្រ្ដាលី, New Zealand, Jamaica, Barbados, Bahamas, Grenada, Papua New
Guinea, ប្រជុំកោះ Solomon, Tuvalu, Saint Lucia, Saint Vincent និង Grenadies, Antigua និងBarbuda, Belize និង Saint Kitts និង Nevis ។
មហាក្សត្រី Elizabeth II បានឡើងគ្រងរាជបន្ទាប់ពីព្រះបិតារបស់ទ្រង់ គឺស្ដេច George VI
បានចូលទីវង្គត កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ១៩៥២ ។ មហាក្សត្រី Elizabeth ប្រសូតក្នុងឆ្នាំ
១៩២៦ បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Philip ឆ្នាំ ១៩៤៧ និងមានរាជបុត្រ ៤អង្គ
រួមជាមួយចៅ ចំនួន ៨ អង្គផងដែរ។

0 មតិ:

Post a Comment