www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 17, 2012

ការប្រើប្រាស់អ៊ិនធឺណិតចល័តនៅកម្ពុជាកាន់តែរីកដុះដាល



ប្រទេសកម្ពុជាកាលពីដប់ឆ្នាំ មុនពេលណាត្រូវការប្រើប្រាស់អ៊ិនធឺណិត ម្តងៗអ្នកប្រើប្រាស់ភាគច្រើនត្រូវធ្វើ ដំនើរទៅផ្ទះបើកអាជីវកម្មបំរើសេវាកម្ម អ៊ិនធឺណិតឬបណ្ណាល័យ ឬអង្គភាពនានា។ល។ដោយឡែក បច្ចុប្បន្ននេះ ការប្រើប្រាស់អ៊ិនធឺណិតនៅប្រទេស កម្ពុជាមានភាពងាយស្រួល ស្ទើរតែគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
ភាពងាយស្រួលនេះចាប់បដិសន្ធិឡើង ក្រោមការផ្តល់ជូនសេវា 3G ដែលផ្តល់ដោយក្រុមហ៊ុន ផ្គត់ផ្គង់សេវាទូរស័ព្ទនានានៅក្នុងប្រទេសកម្ពុជា។ កាលពីដើមឡើយ មានក្រុមហ៊ុនផ្គត់ផ្គង់ សេវាទូរស័ព្ទត្រឹមតែ ២ ឬ ៣ ក្រុមហ៊ុនប៉ុណ្ណោះ តែបច្ចុប្បន្ននេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ បានកើនឡើងទ្វេជាបី ហើយថែមទាំងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាលើសេវាកម្មអ៊ិនធឺណិត ដែលផ្តល់នូវជំរើសច្រើន និងតំលៃកាន់តែប្រសើរជូនទៅដល់អ្នកប្រើប្រាស់។
ក្រៅពីនេះ អ៊ិនធឺណិត WiFi ក៏បានរីកដុះដាលទន្ទឹមគ្នា ជាពិសេសនៅតាមបណ្តាសណ្ឋាគារ ភោជនីយដ្ឋាន ហាងតែគជ់ ហាងកាហ្វេជាច្រើន ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយ ចំនួន។ ការផ្តល់ជូននូវអ៊ិនធឺណិត WiFiនៅតាមទីកន្លែងទាំងនោះក្រៅពីបង្កភាពងាយស្រួល វាថែមទាំងត្រូវបានសំគាល់ឃើញថាជាវិធីទាក់ទាញ និងរក្សាអតិថិជនដ៏សំខាន់មួយ។
ការវិវឌ្ឍន៍នៃបច្ចេកវិទ្យាទូរស័ព្ទចល័តក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសំរួលឲ្យ អ្នកប្រើ ប្រាស់ចូលទៅប្រើអ៊ិនធឺណិតផងដែរ។ ត្រូវការចូលទៅប្រើអ៊ិនធឺណិតនាពេលបច្ចុប្បន្ននេះពុំ ចាំបាច់ត្រូវតែមានស្មាតហ្វូននៅក្នុងដៃនោះឡើយពោលគឺទូរស័ព្ទដៃធម្មតាដែលមានតំលៃទាបល្មមភាគច្រើនអាចបំពេញសេចក្តី ត្រូវការអ្នកប្រើប្រាស់បានយ៉ាងល្អ។ ឧទាហរណ៍ ៖ ទូរស័ព្ទ ដៃ Nokia សែស្រឡាយ Ashaតួយ៉ាងដូចជាដូចជា Nokia Asha 303 និងNokia Asha 302 ដែលសុទ្ធសឹងតែជាទូរស័ព្ទ 3G និង 3.5G ហើយមាន WiFiទៀត។ ទូរស័ព្ទដៃទាំងនេះ ក្រៅពីតំលៃសមរម្យ (មិនលើសពី $150) គឺអ៊ិនធឺណិតដើរលឿនទៀត។ យោងតាមអ្នកស្រី Mary McDowelនាយកប្រតិបត្តិរងនៃក្រុមហ៊ុន Nokia ទទួលបន្ទុកផ្នែកទូរស័ព្ទចល័ត ៖Nokia Browser គឺជាបច្ច័យដែលធ្វើឲ្យអ៊ិនធឺណិតនៅក្នុង Nokia សែស្រឡាយ Asha មានដំណើរការ លឿន។ Nokia Browser ប្រើប្រាស់បច្ចេកវិទ្យាបង្រួមទំហំទិន្នន័យរហូតដល់ទៅ ៩០% ដែល ផ្តល់ផលវិជ្ជមានចំពោះក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទផង និងជួយឲ្យអ្នកប្រើប្រាស់បើក អ៊ិនធឺណិតបានលឿនហើយសន្សំសំចៃទៀត។
សរុបសេចក្តីមក សេវា 3G ផ្តល់ដោយដោយក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ សេវា WiFi ផ្តល់ជូននៅតាមទីសាធារណៈ និងទូរស័ព្ទដែលទ្រទ្រង់ 3G ឬ WiFi បានចូលរួមបង្កភាពងាយស្រួលយ៉ាងច្រើនសំរាប់ស្វែងរកព័ត៌មាននិងទំនាក់ទំនងគ្នាតាមរយៈអ៊ីមែល,Chat,វីដេអូខល, បណ្តាញសង្គម។ល។

0 មតិ:

Post a Comment