www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, March 8, 2012

រថយន្ត​បុក​រថយន្ត​ធ្វើ​ របួស​ធ្ងន់​ស្រាល​២​នាក់​

ខេត្ត​ពោធិ៍សាត់​៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង ​រវាង​រថយន្ត​បុក​រថយន្ត​ នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ចំណុច​ ភូមិ​អណ្តូង​ក្រសាំង​ ឃុំ​ស្នាមព្រះ​ ស្រុក​បាកាន​ វេលា​ម៉ោង ​១​និង​៤៥​នាទី​យប់​ ថ្ងៃទី​៨​ ខែមីនា​ ឆ្នាំ​២០១២​ ធ្វើ​ឲ្យ​មនុស្ស​របួស​ធ្ងន់​ស្រាល​២​នាក់​។
លោក​វរសេនីយ៍​ត្រី​ ឈុត​ សំអៀត​ នាយ​រង​ការិយាល័យ​ ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ ​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​រវាង​រថយន្ត​ម៉ាក​អ៊ីយ៉ាន់​ដាយ​ បុក​រថយន្ត​ហ្វុយស៊ូ​ នៅ​ចំណុច​ភូមិ​អណ្តូង​ក្រសាំង​ ឃុំ​ស្នាមព្រះ​ ស្រុក​បាកាន​ អ្នក​បើក​បរ​រថយន្ត​ម៉ាក​អ៊ីយ៉ាន់ដាយ​ ពណ៌ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B​ 2456​ ទិសដៅ​ពី​លិច​ទៅ​កើត​ឈ្មោះ​ អ៊ុក​ ថន​ ភេទប្រុស​ អាយុ​២២​ឆ្នាំ​ រស់​នៅ​ភូមិ​ព្រៃផ្តៅ​ ឃុំ​បឹងខ្នា​ ស្រុក​បាកាន​ រង​របួស​ធ្ងន់​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​ ណុប​ សំអឿន​ ភេទប្រុស​ អាយុ​២៨​ឆ្នាំ​ រស់​នៅ​ភូមិ​ឃុំ​ជា​មួយគ្នា​ រង​របួស​ស្រាល​ បច្ចុប្បន្ន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធ៍សាត់​ រីឯ​អ្នក​បើក​បរ​រថយន្ត​ម៉ាក​ហ្វុយ​ស៊ូរ​ ពណ៌ស​ ពាក់​ស្លាក​លេខ​ ពោធិ៍សាត់​ 3A​ 0309​ មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ​។
វត្ថុ​តាង​សមត្ថកិច្ច​នគរបាល​យើង​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​​ ដើម្បី​ធ្វើ​ការ​តាម​និតិវិធី​៕



 ប្រភព

0 មតិ:

Post a Comment