www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 17, 2012

បុរស​ពោះម៉ាយ ជូរម៉ាត់ជាប់ខ្នោះព្រោះក្មេងស្រី​អា​អនីតិជន​



កំពង់ស្ពឺ ​៖​ ក្មេងស្រី​អា​អនីតិជន​ម្នាក់​ត្រូវ​បាន​បុរស​ពោះម៉ាយ​លួងលោម​យក​ទៅ​រួមរក្ស​បាន​សម្រេច​ជាច្រើន​ដង​ពេលនេះ​ត្រូវ​ម្ដាយ​ក្មេង​រងគ្រោះ​ប្ដឹង​ឲ្យ​ប៉េ​អឹម​ចាប់ខ្លួន​រួច​បញ្ជូន​ទៅ​តុលាការ​កាល​ពី​រសៀល​ថ្ងៃទី ​១៦ ​ខែ​មីនា​ ឆ្នាំ​ ២០១២កន្លងទៅនេះ ។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ធ.ស.ល រស់នៅ​ជាមួយ​ឪពុកម្ដាយ​ក្នុងភូមិ៥ ឃុំ ត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នាង​ជា​សិស្សសាលា និង ជាអ្នកលក់ដូរ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ជឹម សុភា ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅ​ភូមិ​ចេក ឃុំ អូរ ស្រុក ភ្នំស្រួច មានមុខ​របរ​បើក​រ​ថ​យន្ត​ដាក់​សិស្ស​តាម​ផ្ទះ​របស់​សាលា​ឯកជន​ឈ្មោះ អនាគត​កូន​យើង។ ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​និង​ជនរងគ្រោះ បាន​លួច​ស្រឡាញ់​គ្នា​រយៈពេល​ជាង​មួយឆ្នាំ​មក​ហើយ ប៉ុន្តែ​មិនដែល​បាន​ខ្លួនប្រាណ​ទេ ហើយ​ជនសង្ស័យ​ក៏​មាន​ប្រពន្ធ និង កូន១ផងដែរ គឺ​មិនទាន់​លែងលះ​គ្នា​នៅឡើយ​ទេ។ ការ​ស្រឡាញ់គ្នា​នេះ​ម្ដាយ​ខាង​ស្រី​មិន​អនុញ្ញាត​ដាច់ខាត។ តែ​ក្រោយមក​ជនសង្ស័យ​ក៏បាន​លែងលះ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ទើប​នៅ​ថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ ២០១២ នេះ​ជនសង្ស័យ​បាន​ឲ្យ​ម្ដាយ​ឪពុក​របស់​ខ្លួន​ចូល​ស្ដីដណ្ដឹង​ដល់​ផ្ទះ​ត្រឹមត្រូវ។ ពេលនោះ​ម្ដាយ​ខាង​ស្រី​បាន​ប្រាប់​ម្ដាយ​ខាង​ប្រុស​ថា កូន​គាត់​ទើបតែ​មាន​អាយុ១៤ឆ្នាំ មិនទាន់​គ្រប់​អាយុ​ការ​ទេ និយាយ​រួមការ​ចូល​ស្ដីដណ្ដឹង​នេះ​មិន​ត្រូវរ៉ូវ​គ្នា​តែម្ដង។​ ប្រភព​បាន​បន្ត​ទៀតថា បើ​ទោះ​ការ​ស្ដីដណ្ដឹង​មិន​ត្រូវរ៉ូវ​គ្នា​យ៉ាងណាក៏ដោយ​ក៏​ឈ្មោះ ជឹម សុភា នៅតែ​បន្ត​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ​ដដែល ប៉ុន្តែ​នៅតែ​មិន​ទាន់​បាន​ខ្លួនប្រាណ​ដដែល ហើយ​ក្រុមគ្រួសារ​ទាំង២មាន​ភាព​រកាំរកូស​ដោយសារ​រឿង​នេះ ជា​រៀង​រហូត​។ លុះ ក្រោយមកទៀត ឈ្មោះ​ជឹម សុភា បាន​លួងលោម ជនរងគ្រោះ​ដើរលេង​ផ្ទះ​បងប្អូន​ជា​ញឹកញាប់​ទើប​នៅ​ថ្ងៃទី៨ ខែ មីនា ឆ្នាំ ២០១២ ជនសង្ស័យ​បាន​បបួល​ជនរងគ្រោះ​ទៅលេង​ផ្ទះ​យាយ​នៅ​ខេត្តតាកែវ​អស់​រយៈពេល៣យប់ ​ហើយ​បន្ត​ដើរលេង​ជាច្រើន​យប់​ទៀត។ ពេលនោះ​ជនសង្ស័យ​បាន​រួមរក្ស​ជាមួយ​ជនរងគ្រោះ​ជា​រៀងរាល់​យប់​មិនដែល​លោះ​ថ្ងៃ​ឡើយ។ រហូតដល់​ថ្ងៃ១៥ ខែមីនា ឆ្នាំំ២០១២ ទើប​ម្ដាយ​ខាង​ស្រី​បាន​ដាក់​ពាក្យបណ្ដឹង​ឲ្យ​ចាប់ខ្លួន​តែម្ដង។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ប៉េអឹម​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕

0 មតិ:

Post a Comment