www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 17, 2012

៥ យ៉ាងដែលធ្វើឱ្យបុរសអស់អារម្មណ៍



រឿងដែលស្ត្រីមិនចង់ជួប និង រឿងដែល ស្ត្រីចង់ឱ្យភាគីបុរស បំពេញឱ្យពេល ឡើងលើគ្រែច្រើនគួរសមមកហើយ ។ សម្រាប់លេខនេះដើម្បីឱ្យភាគីស្ត្រី បានត្រៀមលក្ខណៈជាមុន ទើប យើងចង់ចែក រំលែកនូវចំណេះដឹងសិចមួយ ចំនួនទាក់ទងនឹងរឿងដែលបុរសបានជួបប្រទះ ហើយស្ទើរតែធ្វើឱ្យគេអស់អារម្មណ៍កណ្តាលទីសរមភូមិសិច ។

១-កុំសុំឱ្យគេបិទភ្លើងងងឹតឈឹង : ស្ត្រីមួយចំនួនមានអារម្មណ៍ខ្មាសអៀន និង មិនហ៊ានប្រឈមនឹងការពិតថា ខ្លួនកំពុងតែមានសិច ហើយច្រើនតែព្យា-យាមបិទបាំងភាពអៀនខ្មាសរបស់ខ្លួនដោយងងឹត ព្យាយាមឱ្យអ្វីៗគ្រប់យ៉ាង ដំណើរការទៅ ក្រោមពន្លឺដ៏ងងឹតដែលហ៊ុមព័ទ្ធដោយវាំងននជុំជិត ។ ក្រសែភ្នែករបស់ភាគីបុរសស្ទើរតែមិនបាន ឃើញ ឬមិនបានគយគន់ភាពស្អាតនៃខ្លួនប្រាណរបស់ស្ត្រីជាគូស្នេហ៍ឡើយ ។ ការមិនបាន ឃើញរបស់ស្អាតៗល្អៗដោយភ្នែករបស់ភាគីបុរសនេះហើយដែលជាហេតុធ្វើឱ្យអារម្មណ៍ពុះ កញ្ជ្រោលរបស់ បុរសត្រូវបានកាត់បន្ថយជាងញក់កណ្តាល ។ ដូច្នេះបើអាចធ្វើទៅបានសូមកុំ ធ្វើឱ្យអ្វីៗគ្រប់យ៉ាងដំណើរ ការទៅក្រោមស្បៃងងឹតនៅពេលដែលអ្នកមានរបស់ស្អាតគួរតែបង្ហាញ ឱ្យគេបានឃើញខ្លះទៅ ។

២-កង្វល់ និង ខ្លាចឈឺរហូត : ចំពោះស្ត្រីដែលធ្លាប់មានបទពិសោធឈឺ ចាប់ចន្លោះពេលមានសិចជាមួយដៃគូ ជួនកាលស្រមោលមួយនេះបានលង បន្លាចធ្វើឱ្យនាងចេះតែមានអារម្មណ៍ខ្លាចឈឺទៀត ក៏ចេះតែស្រែកថ្ងូរតិចៗ សុំឱ្យបុរសជាដៃគូ ដាក់តិចៗថ្នមៗ បុរសជាដៃគូក៏យល់ព្រម ហើយព្យាយាមធ្វើថ្នមៗមួយៗធ្វើយ៉ាងណាការញរ មិនឱ្យនាងមានការឈឺចាប់ ។ ប៉ុន្តែស្ត្រីខ្លះហាក់ដូចជាមិនមានទស្សនវិជ្ជមានចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ភាគីបុរសទេ ហើយមានអារម្មណ៍ថាគ្រប់សកម្មភាពដាក់ចូល-ដកចេញ របស់បុរសវាជារឿងដែលមិនមានសេចក្តីសុខស្រួល ឡើយ គិតតែពីរអ៊ូខ្លាចឈឺឬស្រែកដោយ ភាពខ្លាចរហូត ។ ទង្វើបែបនេះក៏ធ្វើឱ្យបុរសអស់អារម្មណ៍លែងចង់...ដែរ ។

៣- បដិសេធមិនធ្វើសកម្មភាពតប : ការពិតទៅភាគីបុរសខ្លួនឯងក៏អាច ចាត់ការចំពោះតម្រូវការផ្លូវភេទរបស់ ខ្លួនឯងបានដោយមិនចាំបាច់ពឹងពាក់ស្ត្រី ឡើយ ។ ការដេកនៅស្ងៀមដូចគល់ឈើរបស់ភាគីស្ត្រីវាមិនមែន ជាបញ្ហាក្នុងការដែលបុរសម្នាក់ ចង់ឱ្យខ្លួនឯងដល់ចំណុចកំពូលឡើយ ។ បញ្ហាដែលបុរសគិតនោះ គឺថាគេមិនមែន កំពុងតែដេកជាមួយតុក្កតាស្រីទេ គេត្រូវការការតបស្នងពីភាគីស្ត្រីដើម្បីដាស់អារម្មណ៍ឱ្យពុះកញ្ជ្រោលខ្លាំង ។ ដូច្នេះស្ត្រី ខ្លួនឯងមិនត្រូវបដិសេធដោយយល់ថា ភាគី បុរសបំពេញឬធ្វើបានល្អហើយ ខ្លួនមិនចាំបាច់ធ្វើអ្វី ទៀតទេ ។ ត្រូវចងចាំថា បុរសគេមិនមែនដេកជាមួយ ខ្នើយឱបទេ ដូច្នេះកិច្ចសហការគ្នា ជួយចូកជួយចែវទាំង អស់គ្នាវាជារឿងសំខាន់ចំពោះ សិចរបស់បុរស ។

៤- ក្លិនរំខានអារម្មណ៍ : ភាគីស្ត្រីច្រើន តែរអ៊ូរទាំអំពីអនាម័យរបស់បុរសជាញ្ញឹក ញ្ញាប់ដែលភាគីបុរសច្រើនតែភ្លេច ថែទាំអនាម័យខ្លួន ប្រាណឱ្យបានស្អាត រហូតទាល់តែជាដើមហេតុឱ្យក្លិន និង រសជាតិភាពជាបុរសរបស់គេមើលទៅ ផ្អាប់កខ្វក់ រំខានអារម្មណ៍ភាគីស្ត្រី ។ រហូតដល់ពេលខ្លះភាគីស្ត្រី បង្ខំឱ្យទៅងូតទឹកសម្អាតកាយសិនមុននឹងមកដំណើរការ បន្តទៀត ។ ប៉ុន្តែបញ្ច្រាសមកវិញ ប្រសិនបើភាគីបុរស ជួបនឹងស្ថានការក្លិនមិនស្រស់ស្រាយកាយមិនមានអនាម័យស្អាតល្អរបស់ ស្ត្រីជាដៃគូទេនោះ គេក៏លែងមាន អារម្មណ៍ដំណើរការសិចបន្តទៅទៀតដែរ ពីព្រោះ ទីតាំងដែលច្រមុះរបស់គេស្រងក្លិន និង ទីតាំងដែល អណ្តាតរបស់គេទទួលរសជាតិវាសុទ្ធតែមិនស្រស់ស្រាយចំពោះខ្យល់ដង្ហើម ហើយជារសជាតិដែលមានរសជាតិ ប្រៃៗ ដោយការបែកញ្ញើសដែលច្បាស់ណាស់ថា កាលណាក្លិន និង រសស្នេហ៍មិនត្រូវមាត់មិនត្រូវច្រមុះ របស់គេយ៉ាងនេះ វាក៏បានជះឥទ្ធិពលធ្វើឱ្យគេមិនអាច បន្តសកម្មភាពសិចតទៅទៀតបានផងដែរ ។ ប៉ុន្តែប្រ- សិនបើគេធ្វើបន្តនោះគឺគេគ្រាន់តែធ្វើបំពេញឱ្យឆាប់ចប់ កិច្ចល្បែងលើគ្រែនេះតែប៉ុណ្ណោះ ដោយគេនឹងរំលង ដំណាក់កាលនៃការបបោសអង្អែលដើម្បីបញ្ចៀសក្លិន ដែលមិនល្អនេះ ហើយចាត់ការស៊កបញ្ចូលតែម្តង ដោយយកច្រមុះ និង មាត់របស់គេចេញពីខ្លួនប្រាណ អ្នកដើម្បីការពារដំណើរអស់អារម្មណ៍កណ្តាលទី ។

៥-បោះសម្តីប្រមាថអាច្រមក់ : បើទោះណាបុរសជាគូស្នេហ៍មិនមាន ដំបងសីលធំ ញេលគឺវាតូច និង ខ្លីជាង​ខ្នាតស្តង់ដារ បុរសទូទៅយ៉ាងណាក្តី ក៏អ្នកគួរតែលាក់ចម្ងល់នេះទុក ក្នុងចិត្ត មិនត្រូវព្យាយាមសួរទៅគេត្រង់ៗថា“នេះ វាឡើងរឹងអស់ហើយឬ ?” នៅពេលបុរសត្រូវបាន ដៃគូសួរលក្ខណៈដូចជាឆ្ងល់បន្តិចដូចជាប្រមាថបន្តិច បែបនេះគឺមិនគ្រាន់តែធ្វើឱ្យ​ អាច្រមក់របស់គេមិនអាច រីកធំថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យគេមាន អារម្មណ៍អាម៉ាស់មុខ ហើយកាន់តែស្រករួញរួមតូច ថែមទៀតផង ៕

0 មតិ:

Post a Comment