www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, March 1, 2012

NATO​ អស់ភាពអត់ធ្មត់ចំពោះអា​ហ្វ​ហ្គា​នី​ស្ថាន



អគ្គលេខាធិការ​របស់​សម្ព័ន្ធភាព​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រខែកុម្ភៈនេះថា​ កងទ័ព​អង្គការ​ណា​តូ​កំពុង​​​សំដែង​នូវ​ភាព​អត់ធ្មត់​មែនទែន ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​នៅ​ចំពោះ​មុខ​រលក​ចលាចល​​ហិង្សា​ដែល​បណ្ដាល​ឲ្យ​ស្លាប់​ទាហាន​អាមេរិក​៤​ នាក់ ​និង​ធ្វើ​ឲ្យ​របួស​អ្នក​ផ្សេងទៀត។​
ប្រធាន​អង្គការ​ណា​តូ លោក​អេ​ន​ឌើ​ហ្វ័ក​រ៉ា​ស់មូ​សេន​បាន​និយាយ​ដោយ​ទទូច​ថា ការទុកចិត្ត​លែងមានទៀតហើយ រវាង​កងទ័ព​ដឹកនាំ​ដោយ​សម្ព័ន្ធភាព និង កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន ថ្វីបើ​ឧប្បត្តិហេតុ​ទាំងឡាយ ដែល​នៅ​ក្នុងនោះ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បែរ​អាវុធ​ទៅរក​ដៃគូ​អាមេរិក​របស់គេ​នោះ​ ក៏ដោយ។

លោក​បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​នៅក្នុង​អំឡុង​ទស​ន្ស​កិច្ច​មួយ​ ទៅកាន់​ក្រុង​វ៉ា​ស៊ី​ង​តោន​ថា ការវាយប្រហារ​ទាំងនោះ« មិនបាន​បង្ហាញ​នូវ​រូបភាព​នៃ​កិច្ច​សហប្រតិបត្តិ​ករ​ប្រចាំថ្ងៃ​ទាំងស្រុង​ ទេ« រវាង​កងកម្លាំង​ជំនួយ​សន្តិសុខ​អន្តរជាតិ(ISAF) ដឹកនាំ​ដោយ​អង្គការ​ណា​តូ និង កងទ័ព​អាហ្វហ្គានីស្ថាន។
លោក​និយាយ​ថា« ខ្ញុំ​សូម​សំដែង​នូវ​សេចក្ដីសោកស្ដាយ​ចំពោះ​អំពើ​ហិង្សា ដែល​យើង​បានឃើញ​នៅក្នុង​អំឡុង​ពេល សប្ដាហ៍​ចុងក្រោយ។ ប៉ុន្តែ​នៅ​ទូទាំង​ប្រទេស​កងទ័ព ISAFកំពុង​បង្ហាញ​នូវ​ភាព​អត់ធ្មត់​និង វិជ្ជាជីវៈ​និយម​មែនទែន។ រីឯ​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បានបង្ហាញ​នូវ​ភាពក្លាហាន​ គ្រប់គ្រាន់ នៅក្នុង​កិច្ចប្រឹងប្រែង​របស់គេ​ដើម្បី​ធ្វើ​ឲ្យ​តិច​បំផុត​នូវ​ អំពើហិង្សា»។
ទីប្រឹក្សាយោធា​អាមេរិក​ពីរ​នាក់​ត្រូវបាន​គេ​បាញ់សម្លាប់​នៅក្នុង​ ក្រសួងមហាផ្ទៃ​ក្នុង​ទីក្រុង​កាប៊ុល​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​កងទ័ព​អាមេរិក២នាក់​ត្រូវបាន​ទាហាន​អា​ហ្វ​ហ្គា​នី ​ស្ថាន​ម្នាក់​សម្លាប់​នៅ​ភាគ​ខាង​កើតមក។ កាលពី​ថ្ងៃអាទិត្យ​ទាហាន​អាមេរិក៧នាក់​បាន​ត្រូវរបួស​នៅក្នុង​អំឡុង​ ការវាយប្រហារ​គ្រាប់បែកដៃ​មួយ​ក្នុងអំឡុងពេល​បាតុកម្ម​ប្រឆាំង​អាមេរិក​ នៅក្នុង​ខេត្ត ឈន់​ឌូ​ភាគ​ខាងជើង៕

0 មតិ:

Post a Comment