www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, April 18, 2012

ឥណ្ឌា​​ត្រៀម​​សាកល្បង​​មីស៊ីល​រយៈ​ចម្ងាយ​​ឆ្ងាយ



កាលពីពេលថ្មីៗនេះ មន្ត្រីយោធាឥណ្ឌាបានប្រាប់ឲ្យដឹងថា ឥណ្ឌាគ្រោង នឹងធ្វើការបាញ់សាកល្បង ជាលើកដំបូងនូវមីស៊ីល សមត្ថភាពនុយក្លេអ៊ែរ រយៈចម្ងាយឆ្ងាយនៅសប្ដាហ៍នេះ ដែលមានចម្ងាយរហូតដល់ជាង ៥.០០០ គីឡូម៉ែត្រ គឺស្មើរនឹង៣១០០ ម៉ាយ។

បើតាមលោក Ravi Gupta អ្នកនាំពាក្យអង្គភាពស្រាវជ្រាវ និង អភិវឌ្ឍន៍វិស័យ ការពារជាតិឥណ្ឌា បានមានប្រសាសន៍ថា ៖ រ៉ូកែត Angi V អាចនឹងបាញ់សាកល្បង នៅចន្លោះថ្ងៃពុធ និងថ្ងៃសុក្រនេះ ហើយវាជាមីស៊ីល ដែលមានរយៈចំងាយឆ្ងាយ ហើយបំពាក់ទៅដោយ បច្ចេកវិទ្យាទំនើបជាងគេបង្អស់។

កាលពីខែវិច្ឆិកាកន្លងទៅនេះ ឥណ្ឌាបានធ្វើការបាញ់សាកល្បងមីស៊ីល Agni IV ដោយជោគជ័យ ដោយមានរយៈចម្ងាយ ៣.៥០០ គីឡូម៉ែត្រ។ ចំណែក Agni I វិញ អាចមានរយៈចម្ងាយ ៧០០ គីឡូម៉ែត្រ។ នេះបើយោងតាមអាជ្ញាធរការពារជាតិឥណ្ឌា។

លោក Uday Bhaskar អ្នក ជំនាញការខាងយុទ្ធសាស្ត្រ បានបកស្រាយថា ការបាញ់សាកល្បងមីស៊ីល Agni V នេះ នឹងជាជំហានដ៏សំខាន់ ដើម្បីបង្ហាញនូវសមត្ថភាពបច្ចេកវិទ្យាឥណ្ឌា។ បើសិនការសាកល្បងនេះបានជោគជ័យ នោះនឹងនាំឲ្យឥណ្ឌាមានសមត្ថភាពប្រកៀកនឹងក្រុមប្រទេសមហាអំណាចដែល មានសមត្ថភាពផលិតមីស៊ីលបាញ់ឆ្លងទ្វីប។ បច្ចុប្បន្ន សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង ៥ ប្រទេស (អាមេរិក អង់គ្លេស បារាំង រុស្ស៊ី និងចិន) ត្រូវគេជឿថា បានបង្កើតបច្ចេកវិទ្យាបែបនេះរួចទៅហើយ។


0 មតិ:

Post a Comment