www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 1, 2012

បវរកញ្ញាពិភពលោកក្នុងឆ្នាំ២០១១

ក្រុង​ឡុងដ៍​: និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ធនធាន​មនុស្ស​មក​ពី​ប្រទេស​វ៉េណេស៊ុយអេឡា​ ដែល​មាន​បំណង​ចូល​បម្រើ​ការងារ​ជាមួយ​កុមារ​ ត្រូវ​បាន​បំពាក់​មកុដ​បវរកញ្ញា​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១១​នៅ​ក្នុង​ កម្មវិធី​ប្រកួត​បវរកញ្ញា​ក្នុង​ទីក្រុង​ឡុងដ៍​ក្នុង ខែ​វិច្ឆិកានេះ ។
កញ្ញា អ៊ីវីយ៉ាន សាកូស (Ivian Sarcos) វ័យ​២១​ឆ្នាំ​ បាន​ជាប់​ជា​បវរកញ្ញា​ផ្ដាច់​ព្រ័ត្រ​នៅ​ Earls Court ក្នុង​ទីក្រុង​ឡុងដ៍​ ជា​ទី​កន្លែង​ដែល​បវរកញ្ញា​ពិភព​លោក​ដំបូង​គេ​បាន​ទទួល​មកុដ​​បវរ​កញ្ញា​ នេះ​ក្នុង​ឆ្នាំ​១៩៥១​។



ក្រុម​អ្នក​រៀប​ចំ​កម្ម​វិធី​ បាន​ថ្លែង​ថា ការ​ប្រកួត​បវរកញ្ញា​នេះ​ត្រូវបាន​ផ្សាយ​ផ្ទាល់​ទៅ​កាន់​ជាង​១៥០​ប្រទេស​ ជុំវិញ​ពិភព​លោក និង​មាន​អ្នក​ទស្សនា​ប្រមាណ​មួយ​ពាន់​លាន​នាក់​។
ការ​ប្រកួត​បវរ​កញ្ញា​លំដាប់​ថ្នាក់​ពិភព​លោក​នេះ បាន​ទទួល​រងការ​រិះ​គន់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ​ ដោយសារតែ​ភាព​មិន​ទាន់​សម័យ​ហើយ​គ្មាន​អ្វី​ពិសេស​ក្រៅពី​ការ​បង្ហាញ​ឈុត​ ហែល​ទឹក​ប៉ុណ្ណោះ​។ ប៉ុន្ដែ​កញ្ញា​១២២​រូប​ដែល​កញ្ញា​ជន​ជាតិ​វ៉េណេស៊ុយ​អេឡា​ នាង សាកូស យក​ឈ្នះ​ គឺ​មួយ​​ចំនួន​បាន​បញ្ចប់​ការ​សិក្សា និង​ច្រើន​ជាង​ពាក់​កណ្ដាល​អាច​និយាយ​លើស​ពី​៣​ភាសា​។
យោង​តាម​គេហ​ទំព័រ​បវរកញ្ញា​ពិភពលោក​ បាន​ឲ្យ​ដឹង​ថា កញ្ញា​ សាកូស ដែល​ទើប​ចេញ​បម្រើ​ការងារ​ឲ្យ​ក្រុម​ហ៊ុន​បណ្ដាញ​ផ្សព្វ​ផ្សាយ​មួយ​ បាន​ថ្លែង​ថា បំណង​ប្រាថ្នា​នៅ​ពេល​អនាគត​របស់​នាង​គឺ​ការ​ចូល​បម្រើ​ការ​ជាមួយ​អង្គការ​ ក្រៅ​រដ្ឋាភិបាល ​និង​កុមារ​។ កញ្ញា​បាន​បង្កើត​មូលនិធិ​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​ដល់​កុមារ​​។ កញ្ញា​ពិភព​លោក​ឆ្នាំ​ក្រោយ​នឹង​ត្រូវ​ប្រារព្ធ​ក្នុង​តំបន់​ Inner Mongolia ​ប្រទេស​ចិន​៕ 

0 មតិ:

Post a Comment