www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 1, 2012

ភាពជោគជ័យរបស់ក្រុម Girl Generation

​ក្រុម​​​តារាចម្រៀងកូរ៉េ​​​ Girl Generation

​ក្រុម​​​តារាចម្រៀងកូរ៉េ​​​ Girl Generation

​យោងទៅ​​​​តាមប្រភព​​ព័ត៌មាន​​កូរ៉េ​​​​​ឆូ​ សុន ចេញ​ផ្សាយ​​កាលពីថ្ងៃអង្គារ ​ទី២៧ ​ធ្នូ ​​ឆ្នាំ​២០១១ ​បានឱ្យ​ដឹងថា ​ក្រុម​​​តារាចម្រៀង​​ Girl Generation ​នៅ​តែរក្សា​​តំណែង​​​ជើងឯក​​ជា​​ក្រុម​ដែល​​មានប្រជាប្រិយ​​ភាព​​បំផុត​​​ ក្នុងរយៈ​ពេល​៣ឆ្នាំ​​ជាប់ៗគ្នា​​ចុង​ក្រោយ​​នេះ ។ ការ​ស្ទង់​មតិ​​​របស់ Gallup Korea ​ថ្មីៗនេះ ​បាន​បង្ហាញ​ថា ​ក្រុម Girl Genration នៅតែ​ជា​ក្រុម​មួយ​​មានប្រជាប្រិយ​ភាព​ជាង​គេ​បំផុត​ក្នុង​ចំណោម​​​ ក្រុមល្បីៗ​​ប្រចាំឆ្នាំ២០១១នេះ ។
​ការ​ស្ទង់​មតិ​​នេះ​បានធ្វើទៅ​​លើ​ មនុ​ស្ស​​គ្រប់​ វ័យ​​ចំនួន​៣៤០១នាក់ដែលមាន ​អាយុ​ចន្លោះ​​ពី១៣ ដល់​៥៩​ឆ្នាំទូទាំង​ប្រទេស ដោយ​តម្រូវឱ្យ​​អ្នក​ចូល​រួម​​​ជ្រើស​រើស​​យក​​​ក្រុម​តារា​ចម្រៀង​មួ​យ​ ក្នុង​​ចំណោម​​ក្រុម​តារា​ចម្រៀងល្បីៗបី​ក្រុមរបស់​ប្រទេស​កូរ៉េ​​​ដែល​ជាប់ ​ជា​ក្រុម​​ល្អ​ប្រចាំ​ឆ្នាំ​២០១១ ។  ​លទ្ធ​ផល​​ស្ទង់​មតិ​នេះបង្ហាញថា ​​ក្រុម​តារា​​​​ចម្រៀង​​សមាជិក​៩​នាក់ ​​ទទួលបាន​ប្រជាប្រិយ​ភាព​ច្រើន​ជាង​គេ​បំផុត​​​​ដោយ​​មាន​​សំឡេង​​គាំ​ទ្រ​ ​​សរុប​២៦% ពី​មនុស្ស​​គ្រប់​ស្រទាប់វណ្ណៈ និង​វ័យនាំមុខ​​ក្រុម Big Bang  និង INFINITE ៕

0 មតិ:

Post a Comment