www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 1, 2012

Lady Gagaជាកំពូលសប្បុរសជនក្នុងពិភពសិលុ្ប:

​ យោង​​​ទៅតាម​​ប្រភពព័ត៌មានពី​​គេហទំព័រ​​​​សិល្បៈ​ ហូលីវូដ ​ចេញផ្សាយ​កាលពីថ្ងៃ ២៧ ​​ធ្នូ ឆ្នាំ​២០១១ ​​​បានឱ្យ​ដឹង​ថា ឡេឌី ហ្គាហ្គា ​​តារាចម្រៀង​​​​អាមេរិក​​ជាប់ជា​តារា​​ឆ្នើម​​​សប្បុរស​​ធម៌ប្រចាំឆ្នាំ​​ ២០១១ ​ខណៈ​ពេលដែល​​ចាស្ទីន ប៊ីប៊ើ ​ឈរលំដាប់លេខ២ ​នាំមុខ​​លោក​ចច ក្លូ​ន្នី ​​ស្ថិត​នៅលំដាប់​ថ្នាក់​លេខ៣ ក្នុងបញ្ជី​​​សប្បុរសធម៌​​​ពីតារាល្បីៗ ។ ក្នុងឆ្នាំ២០១១នេះ ឡេឌី ហ្គា ហ្គា ​​បាន​ធ្វើ​​ការ​ងារ​យ៉ាង​សកម្ម​ជាមួយនឹង​​អង្គ​ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​ ជំងឺអេដស៍​​ និង​ការ​​ងារ​ទារមទារ​​សិទ្ធិ​សេរីភាព​​សម្រាប់​​មនុស្ស​​​​​ភេទទី៣ ព្រមទាំង​ការងារ​​​សប្បុរ​ស​ធម៌​ផ្សេងៗ​​ទៀត ។ ​​
ចំណែក​​ឯតារា​​​ ចម្រៀងវ័យ​​​ក្មេង​ចាស្ទីន​ប៊ីប៊ើវិញ​ បាន​ចូលរួមជាមួយ​​អង្គ​ការ​ Pencils of Promise ​ដែលបាន​កសាង​​​សាលា​​រៀនចំនួន​៤១អគារ ក្នុង​ប្រទេស​ឡាវ ​​ប្រទេស​​នីកា​​រ៉ាហ្គា ​និងប្រទេស​​ក្វាតេ​ម៉ាឡា៕

0 មតិ:

Post a Comment