www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, January 12, 2012

​សង្កាត់​ផ្សារ​កណ្តាលក្រុងប៉ោយប៉ែត​រៀបចំក្នុងការជួបជុំសមាជិកបក្ស



​សមាជិក ​សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សារ​កណ្តាល​ដែល​ទើបតែ​បង្កើត​ថ្មី ​កាល​ចេញពី​សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ចំនួន​៩៩៤រូប ​ត្រូវ​បាន​ទទួល​ការ​សំណេះ​សំណាល​ណែនាំ​ពី​សំណាក់​ឯកឧត្តម ​កែ គឹមយ៉ាន​ សមាជិក​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ​។
ដែល​ពិធី​សំណេះសំណាល​នេះ​ប្រព្រឹត្តទៅ​នៅ​ស្នាក់ការ​គណបក្ស​ក្រុង​ ប៉ោយប៉ែត ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ទ្រី ណារិន , លោក គាត ហ៊ុល មេ​ប​ង្ស​សង្កាត់​ផ្សារកណ្តាល បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ឯកឧត្តម កែ គឹមយ៉ាន ដែល​បានផ្តល់​កិត្តិយស​ចូលរួម​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​បក្ស សង្កាត់​ផ្សារកណ្តាល​ដែល​ទើបតែ​បង្កើត​ថ្មី ការចូលរួម​ជា​គណៈអធិបតី​នាពេលនេះ សបញ្ជាក់​អោយឃើញ​យ៉ាងច្បាស់​អំពី​ការយកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ សមាជិក សមាជិកា​គណបក្ស និង​ចំពោះ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ថ្មី ។ លោក​ក៏បាន​លើកឡើង​ពី​សកម្មភាព​ការងារ​ដែល​បក្ស កំពុងតែ​អនុវត្ត​បន្ទាប់ពី​សង្កាត់​ផ្សារកណ្តាល​បាន​បង្កើតឡើង ហើយ​ការទទួលស្គាល់​សមាសភាព​គណៈកម្មាធិការ​បក្ស​ចំនួន២៧រូប ។

ឯកឧត្តម កែវ គឹមយ៉ាន បាន​កោតសរសើរ​ចំពោះ​សមាជិក​និង​សមាជិកា​គណបក្ស​ប្រជាជន​នៅ​ក្រុង​ប៉ោយ​បែ​ តដែល​បាន​ខិតខំ​អភិវឌ្ឍ​ក្រុង​ដោយ​ខ្លួនឯង​ហើយ​ពលរដ្ឋ​មាន​ភាព​រីកចំរើន​ដោយ ​ពឹង​ដោយ​ខ្លួនឯង។
ឯកឧត្តមបាន​ផ្តាំផ្ញើ​ដល់​មេបក្ស​គ្រប់​មូលដ្ឋាន​ត្រូវតែ​ពិនិត្យ​សមាជិក​ខ្លួន​ អោយបាន​ច្បាស់លាស់​ដើម្បីឈានទៅដល់​ការបោះឆ្នោត​នៅ​ថ្ងៃ​ខាងមុខនេះ៕១២ មករា ​ ២០១២, ដោយ: នាគតូច

0 មតិ:

Post a Comment