www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, January 12, 2012

សេដ្ឋកិច្ចអាមេរិចនៅតែមានភាពរឹងមាំ

បើតាម​ធនា​គារកណ្តាល​​អាមេរិក​រាយ​​ការណ៍កាលពី​ថ្ងៃពុធ ទី១១ មករា ២០១២ បានអោយដឹងថា សេដ្ឋ​កិច្ច​សហ​រដ្ឋអាមេរិក​នៅដើមឆ្នាំ២០១២នេះនៅតែបន្ត​ដំណើរ ​រីកចំរើន​នៅ​​​ក្នុងជំហាន​សន្សឹមៗ ដ៏ល្អបំផុត​ដែល​នាំ​ឱ្យ​មាន​​សញ្ញាលេច​ឡើងនៃការ​កើនឡើងនៃ​សេដ្ឋ​កិច្ចរបស់ខ្លួន ។ ព្រោះបើតាម សៀវភៅ Beige ដែលជា​សេចក្តីសន្និដ្ឋាន​​សង្ខេប​នៃប្រតិ​ប​ត្តិកាសេដ្ឋ​កិច្ចតំបន់ ដែល​ចេញ​ដោយ​​សហ​រដ្ឋ​អាមេរិក និយាយថា របាយ​ការណ៍ខ្លីៗ​​សម្រាប់​ទូ​ទាំង​​ប្រទេស​បង្ហាញថា សកម្មភាព​​សេដ្ឋ​កិច្ច​ជាតិរីកធំ​ឡើងពីសភាព​​សន្សឹមឆ្ពោះ​​ទៅ​​កាន់​ជំហ៊ាន​ កណ្តាល។
ការប្រមូលចង​ក្រងព័ត៌មាន​របស់ធនាគារ​​តំបន់ចំនួន​ ១២របស់ធនា​គារកណ្តាល​អាមេរិក និង ការគ្រប់គ្រង​មួយរយៈ​ចាប់ពីចុង​ខែវិច្ឆិកា រហូតបំណាច់​ខែធ្នូ ​របាយការណ៍​គូស​បញ្ជាក់ពី​សញ្ញា​​នៃការកើន​ឡើងដ៏មាន​លំនឹងរបស់​​ប្រទេស​មហា​ អំណាចសេដ្ឋ​កិច្ចលេខ​មួយ។ របាយការណ៍​តុល្យការបង្ហាញ​ពីដំណើរ​ទៅ​មុខ​នៃការរីកចំរើន​ក្នុងក្រប​ ខណ្ខសេដ្ឋ​កិច្ចក្នុង​រយៈ​​ពេលប៉ុន្មាន​ខែថ្មីៗនេះរួមជា​​មួយតំបន់​មួយ​ ចំនួន​​ដែលបង្ហាញ​ពីផលចំណេញ​កាន់តែធំធេង​​ជាង​ការ​បញ្ជាក់ក្នុង​របាយការណ៍​ កាលពីចុង​រដូវ​ផ្កា​រីក​រហូត​ដល់រដូវ​ស្លឹក​ឈើជ្រុះ ។
ការចំណាយ​របស់អតិថិជន​គឺជាកូនសោ​នាំ​ឱ្យសេដ្ឋ​ កិច្ចរីកចម្រើន ។ ការចំណាយ​​របស់​អតិ​ថិ​​ជន​បានកើន​ឡើងក្នុង​តំបន់​ជាច្រើន និងស្រប​ពេល​នៃការ​លក់ចេញពីកន្លែង​ចែក​ចាយ​សម្រាប់​​ថ្ងៃ​សម្រា​កកើនឡើង​ ជាងឆ្នាំមុន​ទៅទៀត ។ ការធ្វើដំណើរ និងទេសចរណ៍​កើន​ឡើង​គួរ​​ឱ្យ​កត់​សម្គាល់  ហើយតម្រូវ​ការក៏បន្តពង្រឹង​​សម្រាប់​សេវាមិន​មែនហិរញ្ញ​វត្ថុ រួមមានសេវា​ដឹក​ជញ្ជូន និងសេវា​អ្នកជំនាញ ។ រោងចក្រ ដែលជាវិស័យ​នាំមុខក្នុង​​ការស្តារ​​សេដ្ឋ​កិច្ច ក្រោយពីធ្លាក់​ចុះសេដ្ឋកិច្ច​ក្នុងខែ មិថុនា ឆ្នាំ២០០៩ បន្តពង្រីក​សក្តានុ​ពល ប៉ុន្តែក្នុងកម្រិត​​ជំហាន​តូច​ក្នុងវិស័យមួយ​ចំនួ​នដូចជា ផលិត​ផល​​បច្ចេកវិទ្យា ។
សកម្មភាពនៃការធ្លាក់ចុះ​ក្នុងទីផ្សារអចល​ន​ទ្រព្យនៅតែ ​ស្ពឹក ប៉ុន្តែក៏លេចឡើង​នូវ​សញ្ញា​មួយចំនួននៃការរីកចំរើនក្នុងទីផ្សារអចលនទ្រព្យ​ ពាណិជ្ជកម្ម ។ ធនាគារ​កណ្តាល​អាមេរិក​បន្តថា ការសង្ខេប​ចុង​​​ក្រោយ​របស់ខ្លួន នៃស្ថានភាព​សេដ្ឋកិច្ច​បង្ហាញ​​​ពីព្រំដែនទៅ​រកសម្ពាធនៃតម្លៃ និងការ​កើន​​ឡើងនៃតម្លៃ ។​អតិផរណានៅ​តែបង្ក្រាបទៅ​លើ​កំណើន​​សេដ្ឋកិច្ចដែល​កំពុងចាប់ផ្តើម​ឡើងកម្តៅ ដោយ​សារអ្នកផលិត​ស្ទាក់ស្ទើរក្នុងការ​ទម្លុះនៃការកើន​​ឡើង​តម្លៃ​លក់ដុំ ។
ចំណែកអត្រា​អ្នកអត់ការងារ​នៅតែមាន​​កម្រិតខ្ពស់៨,៥​ ភាគរយ ក្នុងខែធ្នូ ចំណែក​​សម្ពាធ​នៃប្រាក់​កម្រៃនៅ​តែ​​លើកម្រិតធូរ​​ស្រាលពាក់​ក​ណ្តាល។ ក្នុងសៀវភៅ​នេះបន្តទៀត​ថា ការរួម​បញ្ចូល​គ្នា​នៃ​ការជួយបុគ្គលិក​អចិន្ត្រៃយ៍មាន​ចំនួនកំណត់ ​ក្នុងវិស័យ​ជាច្រើន និងមាន​មនុស្សជា​ច្រើន​​ព្យា​យាម​​ស្វះ​ស្វែងរកការ​ងារនៅតែបន្ត ទៅលើការ​រក្សា​សុំដំឡើង​ប្រាក់ខែជា​ទូទៅ។
របាយការណ៍នឹងចេញមក​បន្ថែមទៀតក្នុង​​ កិច្ចប្រជុំស្តីពីគោលនយោបាយទីមួយរបស់​ ធនាគារកណ្តាលអាមេរិកប្រចាំឆ្នាំនៅថ្ងៃទី២៤​និង២៥ មករា២០១២ ​។កាលពីថ្ងៃទី១៣ ធ្នូ កន្លងផុតទៅកិច្ចប្រជុំនៃគណៈកម្មាធិការ​ទី​ផ្សារបើកទ្វារសហព័ន្ធ (FOMC)​អ្នកបង្កើត​នយោបាយសម្រេចចាប់ផ្តើមបង្ហាញគម្រោង​ ផ្តល់ផលចំណេញរបស់ពួកគេដោយផ្ទាល់ និងទីផ្សារ​ហិរញ្ញវត្ថុ៕​ January, 12,2012(11:13PM) ដោយ នាគតូច

0 មតិ:

Post a Comment