www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 13, 2012

១២មករាជាថ្ងៃជ័យមង្គលសម្រាប់តារាសម្តែង គង់ រ៉ាយុទ្ធ


រាជធានីភ្នំពេញ ៖​ ​លោក​គង់ រ៉ា​យុទ្ធ ​តារា​​សម្តែង​ និង​ជា​អ្នក​​​ជំនួញ​​​ដែល​ទទួល​បាន​ជោគ​ជ័យ​​​ ពេល​នេះ លោក​កំពុង​ចូលផ្ទឹមក្នុងរោងការ​ ​​រៀប​អាពាហ៍​ពិ​ពាហ៍​ជា​មួយ​កញ្ញា​អ៊ឹម សុគន្ធា ​​ជា​
អតី​ត​​តារា​សម្តែង​​​ តារា​បង្ហាញ​​ម៉ូត និង​ជា​ពិធី​​ការិនី​​មួយ​រូប​ផង​ដែរ ។
លោ​ក​គង់ រ៉ា​យុទ្ធ ​បាន​​មានប្រសាសន៍​ថា លោក​និង​កញ្ញា​អ៊ឹម សុគន្ធា បាន​​ស្វែង​យល់​ចិត្ត​​គ្នា​​អស់​​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​មក​ហើយ ដោយ​លោក​និង​​​កញ្ញា​​ បាន​ស្គាល់​គ្នា​តាម​រយៈ​ការ​ធ្វើ​ជំនួញ​​ ។នេះក៏ព្រោះ​តែ​​នាង​ជា​នារី​​ទន់​​ភ្លន់សុភាពរាបសា ​ចេះ​​គោរ​ព​ចាស់​ទុំ​ និង​​ជា​នារី​ដ៏​ឆ្លាត​វៃ​ទើប​​បណ្តាល​ឱ្យ​​​រូប​លោក​​លួច​ចាប់​​ចិត្ត​ទៅ​លើ​​រូបនាងតែម្តង​​​ ។
លោក​ ​បាន​បន្ថែម​​ទៀ​ថា ​​ក្នុង​​ពិធី​រៀប​​​អាពាហ៍​ពិ​ពាហ៍​​​នេះ​លោក​បាន​​អញ្ជើញ​ភ្លៀង​​កិត្តិ​ យសរហូត​ទៅ​៨០០​ ទៅ​៩០០​នាក់ ​ដែល​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​​​​ជា​តារា​ស្រុក​ខ្មែរ ​ដែល​​ពិធី​នេះ​និង​ប្រារ​ព្ធធ្វើ​ឡើង​នៅ​សណ្ឋា​គារ​​​​ណាហ្គា​វើល ​គឺ​នៅ​ថ្ងៃ​ទី​១២ មករា ​ឆ្នាំ​២០១២ ​នេះ ​ហើយលោក​បាន​ចំណាយ​ប្រាក់​អស់​រាប់ម៉ឺន​​ដុល្លារ​សម្រាប់​ពិ​ធីមង្គលការ​របស់​លោក​​ ផង​ដែរ​ ។
លោក​រ៉ាយុទ្ធ បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា ពេល​​នេះ​លោក​​​​មាន​ភរិយា​​ ដែល​អាច​ជួយ​មុខ​របរ​លោក​បាន​ច្រើន​ ដែល​ធ្វើ​ឱ្យ​រូប​លោក​មាន​ពេល​វេលា​​​នៅ​ក្នុង​សិល្បៈ​ច្រើន​​​ជាង​មុន ព្រោះ​សិល្បៈ​​គឺ​ជា​សេច​ក្តី​​ប្រាថ្នា​របស់​លោក​ទាំង​ពីរ​​​តូច​ ដូច្នេះ លោក​មិន​អាច​បោះ​បង់វាចោល​​នោះទេ ទោះ​ប្បី​ជា​លោក​មាន​ភរិយា​​ និង​​បុត្រ​ក៏​ដោយ​ សំខាន់​ឱ្យ​​តែ​មាន​ប្រិយ​មិត្តនៅ​គាំ​ទ្រ​​រូប​លោក ។
ជា​ចុង​ក្រោយ​លោក​សូម​​ថ្លែង​អំណរ​គុណ​​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​គាំ​ទ្រ​រូប​លោក​កន្លង​មក​​ ហើយ​ក្រោយ​ពេល​រៀប​ការ​រួច​​​លោកនឹង​ខំ​​ប្រឹង​បញ្ចេញ​នូវ​ទេព្យកោសល្យ​ ដែល​លោក​មាន​​ឱ្យ​អស់​ពី​សមត្ថ​ភាព​​ ដោយ​លោក​ក៏​សង្ឃឹម​ថា ​ប្រិយ​មិត្ត​​ដែល​ធ្លាប់​តែ​គាំ​ទ្រ​រូប​លោក និង​នៅ​តែ​មាន​បន្ត​ការ​គាំ​ទ្រ​​បន្ត​ទៀត ទោះប្បី​ជា​លោក​​​រៀប​អាពាហ៍​ពិ​​ពាហ៍​​​រួច​ក៏​ដោយ ៕ 12 Jan 2012 (8:00PM) By: Neak Toch.

0 មតិ:

Post a Comment