www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 13, 2012

រឿងអាស្រូវស្នេហាធ្វើអោយក្តៅត្រចៀកដល់ មីសែស អូបាម៉ា


ព័ត៌មាន The Daily Telegraph របស់អូស្ត្រាលីបានឱ្យដឹងថា មីសែល អូបាម៉ា បាននិយាយថា “ខ្ញុំ មានភាពធុញទ្រាន់ខ្លាំងណាស់នៅពេលដែលបានឮពួកគេហៅ ខ្ញុំថាជាស្ត្រីស្បែកខ្មៅ វាពិតជាគួរឱ្យក្តៅក្រហាយមែន” ។ ព្រម ទាំងធ្វើការបដិសេធពីរឿងអាស្រូវនេះក្នុងសេតវិមានទៀតផង ។ តាមព័ត៌មានបានឱ្យដឹងទៀតថា កាលពីពេលថ្មីៗនេះអ្នកយកព័ត៌មានរបស់កាសែត The New York Time ដែលទើប តែបោះពុម្ព សៀវភៅចេញផ្សាយក្រោមចំណងជើងថា អូបាម៉ា និង គ្រួសារ ដែលក្នុងសៀវភៅនោះបានសរសេរពី មីសែល អូបាម៉ា ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអតីតនាយកគ្រប់គ្រងសេតវិមានគឺលោក រ៉ាំ ម៉ានុយអែល និង លោក រ៉ូបឺត ជីប អតីតលេខាព័ត៌មាន និង ទីប្រឹក្សាប្រធានាធិបតី ។       ប៉ុន្តែត្រូវបានលោកជំទាវទី ១ ចេញមកបដិសេធព្រមទាំងបកស្រាយថា “ខ្ញុំគាំទ្រស្វាមីខ្ញុំសម្បើមណាស់ ហើយខ្ញុំជា សម្ព័ន្ធមិត្ត និង ជាមិត្តស្និទ្ធស្នាលរបស់គាត់ទៀតផង ។ ចាប់តាំងពីថ្ងៃដំបូងនៃការឡើងកាន់តំណែងរបស់លោក អូបាម៉ា គឺមានគេបញ្ចុះបញ្ចូលឱ្យខ្ញុំតាក់តែងសម្អិតសម្អាតកាយ ។ អស់ទាំងនេះសរបញ្ជាក់អោយឃើញថាពួគគេមិនពេញចិត្តនឹងរូបខ្ញុំឡើយ ប៉ុន្តែពេលនេះខ្ញុំទម្លាប់បានហើយ ហើយក៏សង្ឃឹមថា ទៅថ្ងៃមុខពួកគេ ទាំងនោះអាចយោគយល់ និង ស្វែងយល់ពីរូបខ្ញុំខ្លះផង ៕13,Jan,2012(09:៥០AM)By:Neak Toch.
   

0 មតិ:

Post a Comment