www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, January 21, 2012

ថៃ​សង់​ជណ្តើរ​​បេ​តុង​​ឡើង​ប្រាសាទ​តា​ក្រ​បី​


ប្រ​​ភព​ព័​ត៌​មាន​​ពី​វេប​សាយ​ Manager ​របស់​ថៃ​ កាល​ពី​ថ្ងៃ​ទី​​២០​ មករា​ ​បាន​ឱ្យ​ដឹង​ថា ​ទាហាន​ថៃ​បាន​​សាង​សង់​​ផ្លូវ​​ និង​ជណ្តើរ​​បេ​តុង​​ឡើង​មក​ប្រាសាទ​​តា​ក្រ​បី​ រួម​ទាំង​​ចង់​នាំ​យក​ព្រះ​ពុទ្ធ​​បដិ​មា​ដ៏​ធំ​​មក​ដាក់​តាំង​​ក្បែរ​បរិ​ វេណ​ប្រាសាទ​ទៀត​ផង​។ ទោះ​បី​ជា​បែប​ណា​កាយ​វិ​ការ​បែប​នេះ​​ត្រូវ​បាន​ច្រាន​ចោល​​​​ម្តង​រួច​មក​ ហើយ ខណៈ​ក្រុម​ជាតិ​និ​យម​​​ជ្រុល​សៀម​មាន​បំណង​​យក​​ព្រះ​បដិ​មា​មក​តម្កល់​​នៅ ​លើ​ភ្នំ​ទ្រព្យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​។
នៅ​ឯ​ប្រា​សាទ​តា​ក្របី​ ​​តាម​តំ​បន់​ព្រំ​ដែន​កម្ពុជា​​-ថៃ​​ ដែល​ធ្លាប់​ជា​សម​រ​ភូមិ​​ដ៏​ក្តៅ​គ​គុក​រវាង​កម្ពុជា និង​ថៃ​ ពីថ្ងៃ​ទី​២៦ ​មេសា ដល់​ថ្ងៃទី​៣ ឧសភា​​ នា​ឆ្នាំ​កន្លង​មក ​​គេ​​ឃើញ​​ទាហាន​ថៃ​​ រួម​ជាមួយ​ព្រះ​ចៅ​អធិ​ការ​វត្ត​​ខាវតុ​ និង​​ប្រ​ជា​ពល​រដ្ឋ​​នៅ​ស្រុក​ភ្នំ​ដង​រែក​​ ប្រទេស​​ថៃ​​ បាន​សហ​ការ​គ្នា​សាង​សង់​​ជណ្តើ​រ​បេ​តុង​​សម្រាប់​ឡើង​​ទៅ​លើ​​ប្រា​សាទ​​ នេះ​​ តែ​មិន​ធ្វើ​​ដល់​ប្រា​សាទ​ទេ​ គឺ​​នៅ​​ចម្ងាយ​​​ពី​តួ​ប្រា​សាទ​ប្រ​ហែល​​៥០​ម៉ែត្រ​​។ Manager បាន​ផ្សាយ​ថា ​ការ​ធ្វើ​ជណ្តើរ​នេះ​​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​​ និង​ភ្ញៀវ​ទេស​ចរបាន​ចូល​ទៅ​ទស្ស​នា​ប្រា​សាទ​តា​​ក្រ​បី​​ដោយ​ងាយ​ស្រួល​។
ក្រៅពី​នេះ​​ កង​​វិ​ស្វកម្ម​​របស់​ថៃ​​ក៏​បាន​នាំ​យក​ព្រះ​បដិ​មា​​​​​ដ៏ធំ​មួយ​អង្គ​​​ ដាក់​តម្កល់​នៅ​បរិ​វេណ​​ផ្លូវ​ឡើង​​ប្រា​សាទ​​តា​ក្រ​បី​​ សម្រាប់​ធ្វើ​ជា​​វត្ថុ​សិ​រី​មង្គល​​ដល់​កង​​​​ទ័ព​​​ដែល​​ប្រតិ​បត្តិ​​ ការ​​នៅក្នុង​​​តំ​បន់​​ និង​ប្រជា​ជន​​ថៃ​ដែល​ធ្វើ​ដំ​ណើរ​ទៅ​​ទស្ស​នា​ប្រា​សាទ​​តា​ក្រ​បី​បានគោរព ​​បូ​ជា​​ផង​ដែរ​។​ គួរ​បញ្ជាក់​ថា ​​នៅក្នុង​​បរិ​វេណ​​តំ​បន់​ប្រា​សាទ​ខាងលើ​​ ទា​ហាន​​កម្ពុជា​ និង​ថៃ​ កំ​ពុងសហការ​​យាម​​កាម​រួម​គ្នា​​​ ដោយ​កំណត់​​ទិស​ខាង​កើត​​នៃ​ប្រា​សាទ​​តា​ក្របី​ជា​ចំណុច​ប្រសព្វ​​ ឬ​ជា​ចំ​ណុច​​កណ្តាល​​នៃ​ប្រា​សាទ​។
តាម ​Manager​ បាន​បន្ត​ទៀត​ថា ​នៅ​​​ឯ​ប្រា​សាទ​​តាមាន់​ធំ​​ ដែល​​ជា​ចំណុច​សម​រភូមិ​ដ៏​ក្តៅ​គ​គុក​​មួយ​ទៀត​​កាល​ពី​ឆ្នាំ​កន្លង​ទៅ​​គេ ​ឃើញ​ថា ​ស្ថានភាព​​​ទូ​ទៅ​​​​មាន​លក្ខ​ណៈ​ប្រ​ក្រ​តី​​ ដោយ​ទា​ហាន​​កម្ពុជា​​ និង​ថៃ​​​បាន​សហការ​​​រួម​គ្នា​​នៅ​បរិ​វេណ​​ផ្លូវ​​ឡើ​ង​ប្រាសាទ​​​ត្រង់​ ចំណុច​ត​ភ្ជាប់​នឹង​​ប្រទេស​​កម្ពុជា​ ដោយ​ទា​ហាន​នៃ​ភាគី​ទាំង​​២​មាន​​ការ​សហ​ការ​គ្នា​​យ៉ាង​​ល្អ​​​ប្រ​សើរ​ និងមាន​ប្រជា​ជន​ប្រ​ទេស​ទាំង​២​ ធ្វើ​ដំ​ណើរ​ទៅ​ទស្សនា​​ប្រា​សាទ​តាមាន់​​ធំ​យ៉ាង​ច្រើន​កុះ​ករ​៕ 21.Jan.2012.10:11AM

0 មតិ:

Post a Comment