www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 18, 2012

រដូវចូលឆ្នាំចិន មាន់ខ្មែរឡើងថ្លៃ


    អ្នកចិញ្ចឹមមាន់ទាន់រដូវចូលឆ្នាំចិន កំពុងដំឡើងថ្លៃមាន់របស់ខ្លួន ត្រូវអ្នកភូមិ និងអាជីវករក្នុងខេត្តតាកែវ និង ខេត្តកំពត អះអាងថា បានឡើងថ្លៃពី ១៣.០០០រៀល ទៅ ១៨.០០០រៀល ក្នុង១គីឡូក្រាម ក្នុងពេលដែលពួកគេប្រមូលទិញ និង លក់ត្រៀមសម្រាប់លក់ក្នុងឱកាស ចូលឆ្នាំចិន ឬ គេហៅថា ចិនសែនក្នុងខែ មាឃ។
អាជីវករ​ដើរ​ទិញ​មាន់​ក្នុង​ខេត្ត ​តាកែវ លោក រ៉េត បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន គាត់​ទិញ​មាន់​យក​ទៅ​លក់​ ​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន មាន​តម្លៃ​ថោក​ជាង​ឆ្នាំ​នេះ។
អ្នក​ស្រី ហៃ តាំង​គី អាជីវករ​ដើរ​ទិញ​មាន់ ទា ពី​ខេត្ត​តាកែវ កំពត និង ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា មាន់​ឆ្នាំ​នេះ​ឡើង​ថ្លៃ​ខ្លាំង​ជាង​ឆ្នាំ​មុន ក្នុង​១​គីឡូ ៤០០០ ​ទៅ ​៥០០០​រៀល។ អ្នក​ស្រី​ថា គាត់​ដើរ​រក​ទិញ​មាន់​តាម​ភូមិ​ ស្ទើរ​តែ​មិន​អាច​យក​ទៅ​ដាក់​ឲ្យ​ម៉ូយ​ ប្រចាំ​ថ្ងៃ​បាន ពី​ព្រោះ ​អ្នក​ភូមិ​បាន​ទិញ​មាន់​ត្រៀម​សម្រាប់​យក​ទៅ​លក់​នៅ​ភ្នំពេញ ក្នុង​ថ្ងៃ​ចិន​សែន​មាឃ ឬ ​ចូល​ឆ្នាំ​ចិន។
ចូល​ឆ្នាំ​ចិន​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១២ ខាង​មុខ​នេះ​តទៅ៕

ដកស្រង់ចេញពី​ Radio Free Asia​

0 មតិ:

Post a Comment