www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 18, 2012

អស់កង្វល់ជាមួយ មេរោគ Autorun.inf






លោកអ្នកច្បាស់ជាធ្លាប់ជួបប្រទះហើយនៅ មេរោគម្យ៉ាងដែលមានឈ្មោះថា Autorun.inf ដែលជាមេរោគមួយប្រភេទតែងតែឆ្លងតាមរយៈ USB Flash ឬក៏ External HDD ជាដើម ដែលមេរោគនេះអាចធ្វើអោយលោកអ្នកឈឺក្បាលជាមួយវាណាស់ដែរ។ ប៉ុន្តែចាប់ពីពេលនេះលោកអ្នកនឹងអស់កង្វល់ជាមួយមេរោគមួយនេះទៀតហើយ ព្រោះឥឡូវនេះមានកម្មវិធីកំចាត់ មេរោគ Autorun.inf នេះដោយងាយស្រួលបំផុត។ Cambo-News សូមបង្ហាញលោកអ្នកនូវកម្មវីធីដ៏តូចមួយ ប៉ុន្តែមានសមត្ថភាពខ្ពស់ក្នុងការបញ្ឈប់ដំណើរការមេរោគ Autorun.inf ដែលធ្វើអោយលោកអ្នកអស់កង្វល់ ថែមទាំងធ្វើអោយអ្នកមានភាពងាយស្រួលក្នុងការប្រើប្រាស់ទៀតផង នោះគឺកម្មវិធី AutoRun Vaccine
AutoRun Vaccine ជាកម្មវិធីដែលអាចដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows2K/XP/Vista/7 ទាំង 32 and 64bit។ វាមានភាពងាយស្រួលក្នុងការដំណើរការលើកម្មវិធីនេះ គឺលោកអ្នកគ្រាន់ តែ Double-Click លើវាហើយចុចលើប៉ុតុង (Button)  Disable ជាការស្រេច នោះលោកអ្នកនឹងលែងឈឺក្បាល នឹងអស់ការខ្វាយខ្វល់ជាមួយមេរោគ Autorun.inf នេះទៀតហើយ។

 http://www.moosoft.com/other/autorun.zip

Jan,18,2012 (08:38AM)By:Cambo-Sina

0 មតិ:

Post a Comment