www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, January 20, 2012

អត្ថន័យនៃទឹកកាមបុរស

នេះ​ជា​រឿងរ៉ាវ​របស់​បុរស​ម្នាក់​ដែល​បាន​បង្កើត​កូន​រហូត​១៤​នាក់​ដោយ​ពុំ​មាន​ការ​រួម​សង្វាក់​ជា​មួយ​ស្ត្រីភេទ​ឡើយ។ ​
បុរស​ដែល​ជា​អ្នក​បរិច្ចាគ​ទឹកកាម​រូប​នោះ​មាន​អាយុ៣៦ឆ្នាំឈ្មោះ Trent Arsenault មកពី​តំបន់ Freemont រដ្ឋកា​លី​ហ្វ​ញ៉ា។ ចាប់តាំងពី​ឆ្នាំ២០០៦មក អ្នកជំនាញ​សុវត្ថិភាព​កុំ​ព្យូទ័​រ​រូបនេះ​បានផ្តល់​ទឹកកាម​របស់ខ្លួន​ដោយ​ ឥទ​គិតថ្លៃ តាមរយៈ​ធនាគារ​ទឹកកាម​បុរស​មួយម្នាក់។


សេវាកម្ម​របស់​គាត់​ផ្តោត​សំខាន់​លើ​គូ​ស្វាមីភរិយា​ដែល​មិនមាន​លទ្ធភាព​ បង្កើតកូន​តាមបែប​​ធម្មជាតិ ​ដូច្នេះ​ពួកគេ​ត្រូវ​យក​គំរូ​ទឹកកាម​របស់គាត់ ហើយ​ធ្វើ​ដើម្បី​បង្កើតកូន។ ការធ្វើ​ដូច្នេះ​វា​ហាក់ដូចជា​ចម្លែក​ពេក​ហើយ។ “ខ្ញុំ​ឆ្ងល់​ណាស់ ថា​តើ​វា​មាន​​ការអនុញ្ញាត​ស្របច្បាប់​ទេ។
ធនាគារ​ទឹកកាម​នៅក្នុង​សហរដ្ឋអាមេរិក​ដំណើរការ​ឡើង​ដោយ FDA ហើយ​ពួកគេ​បាន​ចេញ​បទបញ្ជា​ស្របច្បាប់​មួយ​ដល់ Arsenault។ ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​ថា គាត់​មិនបាន​អនុវត្ត​នូវ​ការប្រុងប្រយ័ត្ន​ស្របច្បាប់​ដ៏​ចាំបាច់​ដើម្បី​ ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​តាមរយៈ​ការ​ទំនាក់ទំនង​ឡើយ។ ដូច្នេះ​គាត់​អាច​ប្រឈម​នឹង​ការ​កាត់ទោស​ឲ្យ​ជាប់គុក​មួយឆ្នាំ និង​បង់ពិន័យ១០០.០០០ដុល្លារ។
ទោះបីជា​យ៉ាងណា លោក Arsenualt មិនមាន​ផែនការ​ឈប់ និង​ចង់​តតាំង​នឹង​បទបញ្ជា​ទេ។ គាត់​និយាយ​ថា សេវាកម្ម​របស់​គាត់​ជួយ​ស្វាមីភរិយា​ណា​ដែល​ខ្វះ​លទ្ធភាព​ដើម្បី​ទឹកកាម​ រាប់​ម៉ឺន​ដុល្លារ​ពី​ធនាគារ​ទឹកកាម​ប្រកបដោយ​វិជ្ជា​ជី​វៈ ហើយ​គាត់​ប្ដេជ្ញា​នៅតែ​ធ្វើ​បន្ត។ “ខ្ញុំ​បាន​ប្តេជ្ញាចិត្ត១០០ភាគរយ​ដើម្បី​ផ្តល់​ទឹកកាម​របស់ខ្ញុំ​ដល់​ ស្វាមីភរិយា​ដែល​មិនអាច​មានកូន។ ដូច្នេះ​ខ្ញុំ​មិនត្រូវ​បញ្ឈប់​សកម្មភាព​សង្គម​របស់ខ្ញុំ​ទេ” គាត់​បាន​និយាយ។ គាត់​បន្ថែមថា អតិថិជន​មក​រក​គាត់ ពីព្រោះ​គាត់​ផ្តល់​ទឹក​កាមស្រស់ៗ និង​មិន​ក្លាស្សេ(ដាក់​ក្នុង​ទឹកកក)។
លោក Arsenault បាន​ប្រតិបត្តិ​ទឹកកាម​តាមរយៈ​វេ​ប​សាយ​របស់​គាត់​ trentdonor.org។ ម្គាត់​បាន​ផ្តល់ព័ត៌មាន​យ៉ាង​ពិស្ដារ​អំពី​រូបរាងកាយ​របស់​គាត់ ពូជពង្ស លទ្ធផល​ធ្វើតេស្ត STD និង​ចំណុច​ផ្សេងៗទៀត។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គាត់​បាន​ផ្តល់​ព័ត៌មាន​ពិស្ដារ​អំពី​របៀបរបប​នៃ​ការរស់នៅ និង​របប​អាហារ​ដែល​ពោរពេញ​ដោយ​អាហារ​សុខភាព។ បច្ចុប្បន្ន Arsenault កំពុងតែ​សង្ឃឹមថា សវនាការ​មុន​ពេល​អគ្គមេបញ្ជាការ​FDA ដកហូត​បទបញ្ជា។ គាត់​សង្ឃឹមថា ថ្ងៃ​ណាមួយ “ហ្សេ​ន​តិចនិក​របស់គាត់​នឹង​បង្កើត​មួយ​នៃ​អ្នកវិទ្យាសាស្ត្រ​នាពេលខាងមុខ​ នៅ Silicom Valley”៕ 20.Jan.2012/11:15AM By: Neak Toch.

0 មតិ:

Post a Comment